ខឹងប្រពន្ធពេកទ្រាំមិនបានក៏ចាក់អាកុលលើនាងហើយដុត ត្រូវសមត្ថកិច្ចចាប់ខ្លួន តែបានមិនបានប៉ុន្មានត្រូវប្រពន្ធធានាចេញមកវិញ…

រាជធានី​ភ្នំពេញ ៖ បុរស​ជា​អាជីវករ​លក់ដូរ​ម្នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ច្រាំង​ចំរេះ​ទី​២ ឃា​​​​ត់ខ្លួន បន្ទាប់​ពី​មាន​ទំនា​​​ស់​គ្នា ក្នុង​គ្រួ​សារបាន​ប្រើ ​ហិ ​​. ​​​ង្សា​​ ​ដោយ​​យ​ក​​អា​ល់​កុ​ល​​ចា​​ក់​​​​ស្រោ​​ច​​​​​លើ​​​ប្រពន្ធ ​​រួ​​ច​​​​ដុ​​​ – ត​​​​ទាំ​​ង​​​​រ​​​-​​ស់ បណ្តាល​​រ​ង​​​រ​បួ​​​ស​​​​​ធ្ង​​ន់​ធ្ង​​រ​។

កា​រ​​ប្រើ​​​ហិ​​​​​-​​​ង្សា​ដោយ​ចេតនា មាន​ស្ថាន​ទង្ង​ន់​ទោស​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​ប្រមាណ​១២​និង​១០​នាទី​យប់ ចូល​ថ្ងៃ​ទី​០៤ ខែកុម្ភៈ​នេះ នៅ​ចំណុច​ផ្ទះ​លេខ​S១៨ ផ្លូវ​បេតុង ក្រុម​១ ភូមិ ខ​១ សង្កាត់​ច្រាំង​ចំរេះ​ទី​២ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ។

ជន​ដៃដល់​ដែល​ប្រើ​ហិ​.​ង្សា​ឈ្មោះ លី ហុ​ក ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់​នៅផ្ទះ​កើតហេតុ​ខាងលើ ។ ចំណែក​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ​ជា ចាន់ ឌី អាយុ​៣៩​ឆ្នាំ មុខរបរ​លក់ដូរ បាន​រង​របួស​ធ្ងន់ធ្ងរ រលាក​មុខ ដងខ្លួន និង​ដៃ ។

តាម​ព័ត៌មាន​អោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ជន​ដៃដល់ រួម​ទាំង​ប្រពន្ធ​បាន​ជិះ​រថយន្ត​ធ្វើ​ដំណើរ​មក​ពី​លេង​បងប្អូន នៅ​ពេល​មក​ដល់​មុខ​ផ្ទះ ក៏​មាន​ទំនាស់​គ្នា​យ៉ាង​ខ្លាំង ហើយ​បុរស​ជា​ប្តី បាន​ចូល​ទៅ​ក្នុងផ្ទះ​បាន​ទា​ញយ​កដប​ដាក់​ទឹក​អាល់កុល​ចំណុះ​១​លី​ត្រ​កន្លះ ចាក់​ស្រោច​លើ​ប្រពន្ធ រួច​ក៏​បាន​យក​ដែកកេស​ដុត បណ្តាល​អោយ​ឆាបឆេះ​រង​របួស​រលាក​ពេញ​ខ្លួន ។

តាម​ព័ត៌មាន​អោយ​ដឹង​ថា បន្ទាប់​ពី​រង​របួស​នារី​រង​គ្រោះ​ត្រូវ​បាន​បងប្អូន បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ។ លុះ​ក្រោយមក ជន​រង​គ្រោះ ក៏​បាន​ត្រឡប់​មក​វិញ​ដាក់​ពាក្យបណ្តឹង ហើយ​ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍​ចុះ​ទៅ​ឃាត់ខ្លួន នៅ​វេលា​ម៉ោង​ប្រមាណ​១​និង​៣០​នាទី​យប់ បន្ទាប់​ពី​កើតហេតុ​ប្រមាណ​ជាង​១​ម៉ោង ។

ទាក់ទិន​ការ​ទាស់ទែង​គ្នា​ឈាន​ទៅ​ប្រើ​ហិ​.​ង្សា​នេះ គេ​ពុំ​ដឹង​ថា ផ្តើម​ចេញពី​រឿង​អ្វី​ពិតប្រាកដ​នោះ​ទេ ។ បើ​តាម​នគរបាល​បានអោយ​ដឹង​ថា ផ្តើម​ចេញពី​ទំនាស់​ក្នុង​គ្រួសារ រឿង​រកស៊ី​លក់ដូរ ។ តាម​ព័ត៌មាន​អោយ​ដឹង​ថា បន្ទាប់​ពី​ឃាត់ខ្លួន បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​មិន​បាន​ប៉ុន្មាន​ផង នារី​ជា​ប្រពន្ធ​ក៏​បាន​ដក​ពាក្យបណ្តឹងហើយ សម្របសម្រួល​គ្នា នគរបាល​ក៏​បាន​ដោះ​លែង​ទៅ​វិញ ៕

Leave a Reply

Your email address will not be published. Required fields are marked *

error: ❌ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយនេះដោយគ្មានការអនុញាត⛔