ប្រទេសចិន៖បុរសក្រីក្ររូបសង្ហារម្នាក់បានស្រឡាញ់កូនស្រីស្អាតម្នាក់ប្រចាំភូមិ ស្នេហាពួកគេបានជួបឧបសគ្គខ្លាំងណាស់ដោយសារវណ្ណះពួកគេដាច់ឆ្ងាយពីគ្នាពេក ជារឿយៗបុរសម្នាក់នោះបានរិះរកវីធីគ្រប់បែបយ៉ាងដើម្បីបានជួបនារីរូបស្រស់ម្នាក់នោះដែលជាសង្សារនឹងគ្នា តែត្រូវបានម្តាយរបស់នាង
រារាំងពួកគេរហូត ហើយបានមើលងាយមើលថោកដល់បុរសនោះយ៉ាងខ្លាំងផងដែរ។ដោយសារទ្រាំនឹងពាក្យជេរប្រមាថជេរតិះដៀលរាល់ថ្ងៃរបស់ម្តាយនាងមិនបាន បុរសនោះក៏សម្រេចចិត្តសូមនារីជាសង្សារបែកគ្នា ហើយបានប្តូរទិសដៅ ទៅតាមស្រឡាញ់ម្តាយរបស់នាងម្តង ដើម្បីជាការសងសឹក។
ជារៀងរាល់ថ្ងៃបុរសនោះ តែងតែធ្វើខ្លួនស្អាតសង្ហារ ហើយបានទៅផ្ទះម្តាយនាងរាល់ថ្ងៃ ដែលម្តងនោះខុសពីរាល់ដង គឺមិនមែនមកញ៉ែកូនស្រីគាត់ទេ គឺញ៉ែម្តាយនាងម្តង បុរសនោះ បាននិយាយផ្អែមល្ហែម ស៊ីអារម្មណ៏រាល់ថ្ងៃ ហើយតែងតែផ្គាប់ចិត្ត រាល់ថ្ងៃ ទិញនេះ ទិញនោះ
មកជួយធ្វើការផ្ទះយកចិត្ត បូកផ្សំនឹងរូបស្រស់សង្ហារបុរសនោះផង បានឆក់យកបេះដូងម្តាយនាងអោយលង់ស្រឡាញ់បុរសនោះដោយមិនដឹងខ្លួន។រយះពេល១ខែដែលបុរសនោះបានព្យាយាមតាមញ៉ែម្តាយនាង ហើយក្តីបំណងរបស់បុរសនោះដែលចង់សងសឹកក៏បានសម្រេច
តែអ្នកណាទៅដឹងមុន លុះបានមួយខែក្រោយមកទើបកើតរឿងមួយគឺកូនស្រីរបស់គាត់មានផ្ទៃពោះជាមួយបុរសដែលទើបតែជាប្តីគាត់ថ្មីថ្មោងនេះ ពេលនោះទើបគាត់រៀបការអោយកូនស្រីគាត់នៅជាមួយប្តីគាត់តរៀងទៅ ៕
ប្រភព៖ ហ្វេសប៊ុក