ពិតជារឿងសោកស្ដាយនឹងស្រណោះជាពន់ពេក ដោយកុមារី ស្លូតបូត និង រួសរាយម្នាក់ តែងតែជួយឱ្យម្ដាយលក់ផ្កាលើភ្នំគិរីរម្យតាំងពីតូច ត្រូវបានបាត់បង់ជីវិតទាំងវ័យក្មេង ដោយសារ រអិលធ្លាក់ពីលើភ្នំ ។
កុមារីរូបនេះ មានឈ្មោះថា ឃៀង មានឪពុកជាអ្នកដើរព្រៃរកឃ្មុំ រីឯម្តាយ លក់ភេសជ្ជៈបន្តិចបន្តួច នៅទីតាំង ថ្មលយ ភ្នំគិរីរម្យ ។ មិនត្រឹមតែប៉ុណ្ណោះ នាងតូចក៏ជាសិស្សកំពុងសិក្សានៅក្នុងសាលាដូងគិរីរម្យ ផងដែរ ។
បើតាមរយៈការឱ្យដឹងបន្ថែមពីគណនីហ្វេសប៊ុកដែលត្រូវជាអ្នកស្គាល់ជិតដិតនឹងក្មេងស្រីរូបនេះ បានឱ្យដឹងថា នាងតូចធ្លាប់ជាអតីតម្នាក់ ក្នុងចំណោមក្មេងៗសុំទានមួយចំនួនធំនៅលើកំពូលភ្នំគិរីរម្យ
ក្រោយពីបានចូលរៀនជាមួយសាលាដូងគិរីរម្យ ហើយ នាងមិនដែលលាដៃសុំលុយអ្នកដំណើរដូចពីមុនៗទៀតនោះទេ ។
ជាហេតុដែលអ្នកនិយមលេងក្នុងបណ្ដាញសង្គមជាច្រើនបានឃើញហើយ ម្នាក់ៗបានសម្ដែងក្តីអាណិតស្រណោះជាខ្លាំង និង បានចូលរួមរំលែកទុក្ខដល់នាងគ្រប់គ្នាៗ
ជាមួយនឹងថវិកាបន្តិចបន្តួចជូនដល់គ្រួសារស-ពរបស់ក្មេងស្រីរូបនេះ ដោយអកុសលបានបាត់បង់ជីវិតទៅទាំងវ័យក្មេង ៕
សូមទស្សនារូបភាពខាងក្រោមនេះ ៖
