សកម្មភាពនៃហេតុការណ៍ខាងលើ ត្រូវគេថតបានកាលពីថ្ងៃអង្គារ ទី០៦ ខែមេសាកន្លងទៅដែលបង្ហាញឲ្យឃើញថាសត្វល្មូនដ៏ធំនោះហាក់មានបំណងចង់បើកទ្វារទូរកញ្ចក់
តែដោយសារវាមិនអាចបើកបាន វាក៏ប្ដូរទិសដៅតោងឡើងធ្នើរទំនិញវិញម្ដង ដែលបណ្ដាលឲ្យទំនិញជាច្រើនធ្លាក់រប៉ាត់រប៉ាយពេញឥដ្ឋ។ អតិថិជនដែលមានការតក់ស្លុតម្នាក់ បាននិយាយថា៖
ខ្ញុំបានចូលក្នុងហាងដើម្បីទិញអាហារខ្លះ ហើយក៏បានឃើញសត្វត្រកួតយ៉ាងធំនោះនៅក្នុងហាងដែរ។ ខ្ញុំចង់ទិញភេជ្ជៈ ប៉ុន្ដែមិនអាចចូលទៅយកបានទេ ព្រោះវានៅក្បែរនោះខ្លាំងពេក។
វាជាសត្វគ្រោះថ្នាក់ ជាពិសេសនៅពេលវាខឹង ដូច្នេះខ្ញុំបានត្រឹមឈរនៅខាងក្រោយ ហើយថតវាទុកក្នុងទូរសព្ទដៃរបស់ខ្ញុំ។យ៉ាងណាមិញ មិនយូរប៉ុន្មានក្រុមអ្នកជួយសង្គ្រោះបានមកដល់ហាងនៅជាយក្រុងមួយនេះភ្លាម ហើយបានអូសសត្វត្រកួតចេញក្រៅ មុនយកវាទៅព្រលែងក្នុងព្រៃមួយកន្លែងក្បែរនោះ៕
សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖
