អត់ចេះញ៉ែ អត់ចេះនិយាយច្រើនទេ តែប្រើតិចនិច ១៣ថ្ងៃ​ យកធ្វើជាប្រពន្ធបានតែម្តង

ហ្វេសប៊ុក ៖ ប្រិយមិត្តពុកម៉ែបងប្អូនមិនថាក្មេងចាស់ប្រុសស្រីយល់ជ្រាបដឹងហើយថា បច្ចេកវិទ្យាកាន់តែរីកចម្រើន រកឃើញអ្វីដែលថ្មីៗឥតឈប់ឈរ ធ្វើឲ្យមនុស្សនៅឆ្ងាយពីគ្នាដល់ជើងមេឃ អាចឃើញមុខគ្នា អាចប្រាស្រ័យទាក់ទងគ្នាបានយ៉ាងងាយស្រួល និងឆាប់រហ័សបំផុត ដោយសារការកកើតឡើងនៃវត្តមានបណ្ដាញអ៊ីនធឺណិត។ដោយឡែក ក្នុងបណ្ដាញអ៊ីនធឺណិតនេះ ក៏មានអ្វីៗជាច្រើនដ៏សម្បូរបែប មិនថាការសិក្សាស្រាវជ្រាវ ការអប់រំ ការកម្សាន្ត ការទំនាក់ទំនង ឬជំនួញរកស៊ីជួញដូរទេ

ត្រូវបានគេដាក់បញ្ចូលរួមគ្នាក្នុងវេទិការតែមួយ។ ក្នុងនោះក៏មានបណ្ដាញសង្គមផងដែរ ដែលជាកម្មវិធីដ៏ពេញនិយមសម្រាប់ធ្វើឲ្យមានភាពងាយស្រួលក្នុងការទំនាក់ទំនងមនុស្សជុំវិញ ឬនៅឆ្ងាយៗ។ដោយសារតែការឆ្លើយឆ្លងគ្នា ការឃើញមុខគ្នាច្បាស់ៗ បានធ្វើឲ្យមនុស្សប្រុសស្រីជាច្រើន បានរកឃើញគូជីវិតរបស់ពួកគេបានយ៉ាងឆាប់រហ័សក្រោមរូបភាពផ្សេងៗ មិនចាំបាច់ចំណាយពេលរាប់ខែ រាប់ឆ្នាំទេ។យ៉ាងណាមិញ ថ្មីៗនេះ គូស្នេហ៍មួយគូបានធ្វើឲ្យអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក

មានការចាប់អារម្មណ៍មិនតិចទេ ដោយសារតែគូរបស់ពួកគេ ហាក់ខុសប្លែកពីអ្នកដទៃទៀត ព្រោះស្គាល់គ្នាបានត្រឹមតែ ១៣ថ្ងៃប៉ុណ្ណោះ ក្នុងនាមជាអ្នកលក់ អនឡាន និងអ្នកទិញ ក៏កើតជាអារម្មណ៍ស្នេហារវាងគ្នានិងគ្នា។ហើយទីបំផុត ក៏សម្រេចឲ្យមេបាចាស់ទុំ ចូលស្ដីតាមប្រពៃណី ភ្ជាប់ពាក្យភ្ជាប់និស្ស័យតែម្តង ដូចពាក្យថាតែងពោលថា ឃើញភ្លាមស្រលាញ់ភ្លែត យកគ្នាជាគូអនាគតតែម្តង ឬស្នេហាផ្លេតបន្ទោរ ដោយសារតែទាំងសងខាង មានភាពច្បាស់លាស់រៀងៗខ្លួន។

ដោយឡែក តាមរយៈគណនីហ្វេសប៊ុកនារី ជាកូនក្រមុំ មានឈ្មោះ Ah Ah Moon បានសរសេររៀបរាប់ រឿងរ៉ាវស្នេហារបស់ខ្លួនមុនពេលបានគ្នាជាប្តីប្រពន្ធថា៖ «ស្នេហារវាងអ្នកលក់ online និងអ្នកទិញ អត់ចេះញ៉ែ អត់មានអីច្រើន ព្រោះស្គាល់តែ ១៣ថ្ងៃទេ ចូលរោង (ចាស់ៗថាដល់គូតែប៉ុណ្នឹង)។ពូហ្នឹងជួយទិញខោអាវរហូត មានលក់អីក៏ទិញដែរ ទិញទាល់តែបានអ្នកលក់យកមួយជីវិតម៉ង សំខាន់កម្ម៉ង់អាវខ្លះមិនទាន់បានមកដល់ផង។ ផ្តាំទៅអ្នកលក់ online គ្នាយើង ឧស្សាហ៍តបឆាតភ្ញៀវឲ្យច្រើនៗ ក្រែងល តបៗប៉ះចំគូព្រេងដូចខ្ញុំ លក់ខោអាវ បានប្តីមួយ»។

អ្វីដែលអ្នកប្រើបណ្ដាញសង្គមមួយចំនួនចាប់អារម្មណ៍ទៀតនោះ គឺកូនកំលោះបានជូនថ្លៃបណ្ណាការកូនក្រមុំរហូតដល់ ៦០ ០០០ដុល្លារអាមេរិក ជាមួយក្រដាស ១០០ដុល្លារសុទ្ធ ចំនួន៦ដុំ ដែលនេះជាបណ្ណាការច្រើនខ្លាំងណាស់ ព្រោះកូនកំលោះជាម្ចាស់ក្រុមហ៊ុនមួយផងដែរ។នៅពេលបានឃើញអ្នកទាំងស្រលាញ់គ្នា ពិតប្រាកដជាមួយសម្រេចចូលរោងជ័យ ដើរផ្លូវជាមួយគ្នា ទៅថ្ងៃអនាគត បើទោះបីជាស្គាល់គ្នាទើបតែបាន ១៣ថ្ងៃបែបនេះ មហាជនជាច្រើន ជាពិសេសអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក មានការរំភើបចិត្ត ហើយថែមទាំងជូនពរអ្នកទាំង២ ឲ្យស្រលាញ់គ្នាដល់ចាស់រៀងៗខ្លួន៕

Leave a Reply

Your email address will not be published. Required fields are marked *

error: ❌ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយនេះដោយគ្មានការអនុញាត⛔