វៀតណាម៖ កាលពីពេលថ្មីៗនេះ មានអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកក្នុងប្រទេសវៀតណាម ជាច្រើនផ្ទុះការិះគន់ទៅលើនារីវ័យក្មេងរូបស្អាតម្នាក់ ដែលខ្ជិលច្រអូស និងកខ្វក់ខ្លាំងបំផុត សូម្បីតែកន្លែងដេក ក៏ស្ទើរតែដូចសំបុកសត្វទៅហើយ ។
ការរិះគន់នេះ បន្ទាប់ពីម្ចាស់ផ្ទះសំណាក់ម្នាក់ ថតរូបបន្ទប់ដេករបស់នារីខាងលើ បង្ហោះលើបំណ្ដាញសង្គមហ្វេសប៊ុក ដោយសរសេរថា «ខ្ញុំសម្អាតបនុ្ទប់របស់នាង តាំងពីព្រឹក មកទល់ពេលនេះ…កម្លាំងដែលសន្សំត្រូវអស់ហើយ» ។
ប្រភពព័ត៌មានវៀតណាមមួយបានឲ្យដឹងថា នារីដែលមានគណនីហ្វេសប៊ុកឈ្មោះ Như Ý បានមកជួលបន្ទប់ផ្ទះសំណាក់ខាងលើស្នាក់នៅ រយៈពេល ២ខែមកហើយ ហើយរហូតមកដល់ថ្ងៃម្សិលមិញនេះ ម្ចាស់ផ្ទះសំណាក់ក៏បានទំនាក់ទំនងទៅកាន់នារីខាងលើ តែទាក់ទងមិនបានសោះទើបម្ចាស់ផ្ទះសំណាក់សម្រេចចិត្តបើកសោរបន្ទប់ ស្រាប់តែភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះតែក្លិនស្អុយ ដោយសារតែសំរាមរាយពេញបន្ទប់តែម្ដង ។
គេមិនដឹងថា ម្ចាស់ផ្ទះសំណាក់នឹងចាត់ការជាមួយនារីរូបនោះយ៉ាងណាឡើយ គ្រាន់តែដឹងថា ការបង្ហោះនេះ គឺដោយសារតែហួសចិត្កខ្លាំងជាមួយភាពខ្ចិលច្រអូសរបស់នាងពេក ៕
ប្រភព៖ webtintuc
