ហ៊ានណាស់! ចូលក្នុងផ្ទះចាប់កូនស្រីគេឡើងម៉ូតូជិតបានសម្រេចហើយ ស្រាប់តែម្តាយមកទាន់…(មានវីដេអូ)

ឥណ្ឌា៖ នេះបើយោងតាមប្រភពពវិដេអូមួយពីសកម្មភាពបុរសពីរនាក់ជិះម៉ូតូមួយគ្រឿង បានប្រុងចាប់ជំរិតក្មេងស្រីវ័យ៤ឆ្នាំម្នាក់ទាំងកណ្ដាលថ្ងៃចែស។ ហេតុការណ៍នេះ បានកើតឡើងនៅតំបន់ Shakarpur ភាគខាងកើតនៃទីក្រុង Delhi ប្រទេសឥណ្ឌា។

យ៉ាងណាមិញដំបូងឡើយ ឃើញថា បុរសពីរនាក់ បានជិះម៉ូតូរួមគ្នាមួយគ្រឿង ហើយពាក់មួកសុវត្ថិភាពយ៉ាងជិតឈឹង និងចតពីមុខផ្ទះមួយកន្លែង។ បន្ទាប់មក ម្នាក់ក្នុងចំណោមពួកគេទាំងពីរ បានចុះពីលើម៉ូតូទៅចាប់ទាញ និងលើកក្មេងស្រីរងគ្រោះដាក់លើម៉ូតូ ហើយប្រុងគេចខ្លួន។

រំពេចនោះ ស្រាប់តែស្ត្រីជាម្ដាយ បានរត់ចេញពីផ្ទះ និងស្ទុះទៅដណ្ដើមកូនស្រីមកវិញយ៉ាងឆាប់រហ័ស និងស្រែកហៅឲ្យអ្នកជិតខាងជួយផងដែរ។ ជាក់ស្តែងឥឡូវនេះ ប៉ូលិសកំពុងឃុំខ្លួនជនដៃដល់ទាំងពីរ ដើម្បីការស៊ើបអង្កេតបន្ថែមទៀត ដើម្បីដោះស្រាយតាមផ្លូវច្បាប់៕

តោះកុំអោយខាតពេលយូរ ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនាវិដេអូខាងក្រោមនេះ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published. Required fields are marked *

error: ❌ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយនេះដោយគ្មានការអនុញាត⛔