ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាល ឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីបានប្រើហិង្សាវាយ នារីម្នាក់ដែលជាគ្រូពេទ្យរងរបួសយ៉ាងដំណំ ខណៈតាមសុំស្នេហ៏នាងមិនព្រមស្រលាញ់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ថ្ងៃទី៦ខែសីហាឆ្នាំ២០២០នៅចំនុចភូមិតាត្រាវ ឃុំកំពង់ត្រាច ស្រុករមាសហែក។ នគរបាលស្រុកបានអោយដឹងថាជនសង្ស័យមានឈ្មោះព្រាប ភារម្យ អាយុ២៩ឆ្នាំ រស់នៅភូមិតាវាំង ឃុំគគីរ ស្រុករមាសហែកខេត្តស្វាយរៀង។
ចំណែកនារីរងគ្រោះមានឈ្មោះម៉ី សេរីអាយុ២៨ឆ្នាំបម្រើការងារ នៅមន្ទីពេទ្យបង្អែកស្រុករមាសហែករស់នៅភូមិតាវាំងឃុំគគីរ ស្រុករមាសហែក។
បើតាមការបំភ្លឺពីនារីរងគ្រោះបានប្រាប់សមត្ថកិច្ចថាមុនកើត ហេតុនាងបានជិះម៉ូតូចេញ ពីកន្លែងធ្វើការនៅមន្ទីពេទ្យបង្អែកស្រុករមាសហែក គោលបំណងត្រឡប់មកផ្ទះដូចសព្វដង ខណៈនោះស្រាប់តែជនសង្ស័យដែលរស់ក្នងភូមិឃុំជាមួយគ្នាដែលតាមសុំស្នេហ៍
ប៉ុន្តែរូបនាងបានបដិសេធមិនព្រមស្រឡាញ់ បានជិះម៉ូតូមកឈប់ក្បែររួចបានស្ទុះវាយមួយដៃ និងបុកម៉ូតូផ្តួលចាប់ច្របាច់កអូស ទៅខាងត្បូងថ្នល់ វាយជាច្រើនដៃ ក្រោយមកនាងបានសំពះអង្វរទេីបជនសង្ស័យព្រមឈប់វាយ។
ក្រោយមកទើបនាងដាក់ពាក្យបណ្ដឹងមកសមត្ថកិច្ចមូលដ្ឋាននិងឃាត់ខ្លួនជនសង្ស័យមកសាកសួរតែម្ដង។
ជនសង្ស័យបានសារភាពថាខ្លួនពិតជាបាន ប្រើហិង្សាប្រាកដមែនទើបសមត្ថកិច្ចកសាងសំណុំរឿងចាត់ការបន្តតាមច្បាប់ ៕