ព្រៃផ្សៃណាស់! ខំលួចមានកូនប្រាំខែហើយនៅតែម៉ែចង់បំបែកកូនអោយអ្នកផ្សេងទៀតព្រោះគេជា CEO ក្រុមហ៊ុនអ្នកណាយល់អារម្មណ៍នេះ

ហ្វេសប៊ុក ៖ នារីម្នាក់បានរៀបរាប់ពីទំនាក់ទំនងស្នេហាដ៏រំជួលចិត្ត ដែលត្រូវឪពុកម្ដាយខ្លួនព្យាយាមតាមបំបែក ទោះនាងខំលះបង់គ្រប់យ៉ាង រហូតដល់កូនក្នុងពោះទាំងគ្មានកំហុសម្នាក់ ក៏ពួកគាត់មិនព្រមទទួលស្គាល់ខាងប្រុសដែរ ដោយសារតែមានអ្នកទី៣ ជា CEO ក្រុមហ៊ុនមួយ ចូលមកជ្រៀតជ្រែក។ នាងបានសរសេរយ៉ាងវែងអន្លាយ ធ្វើឲ្យគ្រប់គ្នាបានអានហើយទប់ទឹកភ្នែកមិនជាប់ថា៖

«ខ្ញុំសរសេរនេះ​ មិនមែនខ្ញុំមិនបាន​គិតមុនទេ ខ្ញុំបានសម្រេច​ចិត្តរួចហើយ ខ្ញុំដឹងថា​នឹងប៉ះពាល់​កិតិ្តយស ប៉ុន្តែខ្ញុំពិតជាគ្មាន​ជម្រើសពិតមែន។ ខ្ញុំគ្មានពាក្យអ្វីក្រៅពីពាក្យថា សុំអង្វរទៅកាន់ប៉ាម៉ាក់ខ្ញុំ សុំអង្វរដោះ​លែងខ្ញុំទៅ ខ្ញុំបានលះបង់ និងធ្វើតាមអ្នក​ទាំងពីរអស់ហើយ សូម្បីតែកូនក្នុងពោះជិត ៥ខែដែល​ខ្ញុំស្រលាញ់ស្មើជីវិតរបស់​ខ្ញុំក៏ខ្ញុំលះ​បង់ដោយសារតែការអង្វរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ហើយព្រម​ឲ្យខ្ញុំរស់នៅជា​មួយមនុស្សដែលខ្ញុំស្រលាញ់ ទើបខ្ញុំធ្វើតាម​គ្រប់បែបយ៉ាងតែចុងក្រោយ​នៅពេល​ដែលពួកខ្ញុំព្រមហើយ សូម្បីតែប៉ារបស់​កូនខ្ញុំ ក៏អ្នកទាំងពីរមិនឲ្យសូម្បី​តែនៅជិត ដឹងទេថា​ពេលនោះខ្ញុំត្រូវ​ការគាត់ប៉ុនណា។ខ្ញុំចាំមិនភ្លេចថ្ងៃ ១៦/០៥/២០២១​ជាថ្ងៃដែលពេទ្យចាក់​ថ្នាំឲ្យខ្ញុំឈឺពោះ​ដើម្បីយក​កូនចេញ មានដឹង​ទេថា

ខ្ញុំឈឺចាប់ខ្លាំងប៉ុនណា​មនុស្សដែលខ្ញុំ​ត្រូវការខ្លាំងបំផុត ​ក៏ប៉ាម៉ាក់ដេញគាត់ឲ្យ​ទៅវិញ​មិនឲ្យនៅ​ក្បែរខ្ញុំ។ អ្នកទាំងពីរកុហកខ្ញុំម្តង​ហើយម្តងទៀត ច្រើនដងណាស់​រហូតដល់ខ្ញុំគិតថា ​រឿងចុងក្រោយ​នេះអ្នកឈប់​កុហកហើយ តែនៅតែដដែល ធ្វើបាបខ្ញុំលើសដើម​សូម្បីតែខ្ញុំសសៃខ្ចី​គ្មានកម្លាំងទាល់​តែសោះក៏ត្រូវដកទូរស័ព្ទមិនឲ្យខ្ញុំទាក់ទងគ្នា។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ខ្ញុំដេកយំរាល់​យប់ទាំងដែលកំពុងសសៃរ​ខ្ចីតាំងពីថ្ងៃ​ដំបូងមក (កុហកខ្ញុំឲ្យខាង​ប្រុសចូលដណ្តឹង និងយល់ព្រម តែនៅពេលគេចូល​បែរជាបដិសេធ​ហើយកុហកខ្ញុំថា គេគ្រាន់មកលេង​មិនបានមក​និយាយរឿង​ចូលស្តីទេ ស្តាប់ហើយខ្ញុំគិត​ហេតុអីក៏នៅ​តែកុហកខ្ញុំទៀត?

ខ្ញុំគ្រាន់តែចង់​រស់នៅជា​មួយ​មនុស្សដែល​ខ្ញុំស្រលាញ់ ខ្ញុំមិនចង់​បានលុយ ឬ​ទ្រព្យ​សម្បត្តិទេ ហើយខ្ញុំសូម​ផ្តាំទៅ CEOដែលមាន​អាយុស្មើ​ម៉ាក់ខ្ញុំផង ថាឈប់យ​កលុយមកទិញទឹកចិត្ត​គ្រួសារខ្ញុំទៀត!​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អ្នកអាយុ​ច្រើនហើយ​ខ្ញុំមិនស្រលាញ់​ហើយតើព្យាយាម​ធ្វើអ្វី អ្នកមាន​ប្អូនស្រី មាន​ក្មួយស្រីមាន​ចៅស្រីទេ​? អ្នកមុខ​ក្រាស់ណាស់ កុំគិតថាមានលុយ​អាចយកការ​ស្រលាញ់បាន​ឲ្យសោះ យកពេល​ទាំងហ្នឹង​ទៅសាងជីវិត​ជាមួយអ្នកណា​ដែលសក្ដិសមចុះ ខ្ញុំមានមនុស្សដែល​សក្ដិសម​ហើយខ្ញុំក៏មិន​ព្រមទៅណា​ពីគាត់ដែរ។

ឈប់និយាយពីរឿង​ទុកមុខមាត់ និងកិត្តិយសទៀត​ទៅម៉ាក់ ម៉ាក់ឲ្យគេចេញ​ចូលផ្ទះដោយសេរី និងគិតថា គេមើលមក​ម៉េច គេថាខ្ញុំគូដណ្តឹងគ្នា​ទាំងដែល​ខ្ញុំមិន​ដឹងអ្វីសោះ សួរថា​ខ្ញុំមិនចេះខ្មាស​គេទេឬទាំងដែលខ្ញុំមិន​ដែលស្រលាញ់​សូម្បីបន្តិច បើខ្ញុំមិន​ស្រលាញ់ម៉ាក់ មិនទុកកិត្តិយស​ឲ្យម៉ាក់មិនមែន​ខ្ញុំធ្វើតាមម៉ាក់​គ្រប់បែប​យ៉ាងទេ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សួរថាតើមានមនុស្សស្រីប៉ុន្មាននាក់ដែល​ហ៊ានលះបង់កូនខ្លួនឯង​ដើម្បីម្តាយខ្ញុំឆ្អែតចិត្តណាស់​ម៉ាក់ ខ្ញុំអង្វរ ទុកផ្លូវឲ្យខ្ញុំដើរផងម៉ាក់ ខ្ញុំទទួលតែពាក្យស្រលាញ់ និងលួងលោម​ប៉ុណ្ណោះ​តែខ្ញុំមិនបាន​ទទួលទង្វើទេ។​ ខ្ញុំរឹងមាំមកដល់ថ្ងៃនេះ គឺដោយសារការលើក​ទឹកចិត្តពីមនុស្ស​ដែលខ្ញុំស្រលាញ់ គាត់តែង​និយាយថា

កូនទៅចោល​គាត់ហើយ ចង់ទៅចោល​គាត់ម្នាក់​ទៀត​មែន ពេលខ្ញុំមាន​សំពាធ ខ្ញុំចង់តែទៅតាម​កូន ព្រោះខ្ញុំមានអារម្មណ៍ថា ពិភពលោកមួយនេះ​ពោរពោញ​ទៅដោយការសំដែង និងបោកប្រាស់ តើរស់មានន័យអី?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដោយសារតែ​ខ្ញុំស្រលាញ់ ខ្ញុំបានជឿ​ពួកគាត់ ទោះគាត់ប្រើហិង្សារ​មកលើខ្ញុំទាំងដែលខ្ញុំកំពុង​ពពោះជិត ៥ខែ វៃមុខខ្ញុំ វៃពោះខ្ញុំ…ខ្ញុំក៏មិនខឹងគាត់ដែរ ព្រោះគិតថា គាត់ខឹងយើង​មួយពេល​ហើយជាប៉ា​របស់យើងទោះ​យ៉ាងណាក៏ខ្ញុំមិន​បានខឹងរហូតដល់គាត់​បានប្រាប់ថា ឲ្យតែយកកូនក្នុង​ពោះខ្ញុំចេញគាត់​ព្រមតាម​គ្រប់យ៉ាង ម៉ាក់តែងតែសន្យាថា នឹងផ្តាច់ទំនាក់​ទំនងជាមួយCEO

តែចុងក្រោយនៅតែកុហក…​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ម៉ាក់ថា​ឲ្យខ្ញុំ និងមនុស្សដែលខ្ញុំស្រលាញ់​ទាក់ទងគ្នា តែចុងក្រោយម៉ាក់​នៅតែកុហកខ្ញុំ ព្យាយាម​បំបែកពួកខ្ញុំដដែល គ្រប់ពេល​ដែលម៉ាក់ដឹងថា ខ្ញុំទាក់ទងគ្នាម៉ាក់​តែងតែធ្វើទង្វើ​មិនពេញចឹត្ត​ម៉ាក់មិន​សប្បាយចិត្ត…ម៉ាក់ជេរ​ ម៉ាក់ស្ដី ម៉ាក់គំរាម កន្លែងណាដែល​ម៉ាក់និយាយថា នឹងធ្វើតាមកូន ម៉ាក់បាន​តែនិយាយ តែទង្វើម៉ាក់មិន​ដែលធ្វើនោះទេ ខ្ញុំឆ្អែតហើយ កុំធ្វើឲ្យខ្ញុំទាល់ច្រកអី ខ្ញុំអង្វរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ខ្ញុំបានលះបង់កូន​ខ្ញុំហើយ ខ្ញុំសុំតែម៉្យាង ឲ្យខ្ញុំបានរស់នៅ​ជាមួយមនុស្ស​ដែលខ្ញុំស្រលាញ់ផង ពួកខ្ញុំក៏បាន​ដឹងកំហុស​របស់ពួកខ្ញុំដែរ ព្រោះខ្ញុំបានមាន​កូនមុនរៀបការ​ខ្ញុំសុំទោស ជាចុង​ក្រោយ​ខ្ញុំមិនទាម​ទាអ្វីទាំងអស់ សុំត្រឹមរស់នៅ​ជាមួយមនុស្ស​ដែលខ្ញុំស្រលាញ់។

បើសិនជាមាន​រឿងអី្វ​កើតឡើង ខ្ញុំនឹងទទួលខុស​ត្រូវដោយខ្លួនឯង ហើយរឿងដែលម៉ាក់ដើរប្រាប់គេថា ខ្ញុំត្រូវស្នេហ៍គេ ម៉ាក់ឈប់កុហកខ្លួនឯង និងអ្នកដទៃ​ទៀតទៅ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អ្នកដែលគេ​ដឹងរឿងពួក​ខ្ញុំគេមិន​ជឿ​ម៉ាក់ទេឈប់ទៅម៉ាក់ កុំឲ្យគេគិត​អាក្រក់លើ​ម៉ាក់ទៀតអី ម៉ាក់​ទទួលស្គាល់​កាពិតមួយហ្នឹងផង គេគ្រប់គ្នាលែង​ជឿ​ម៉ាក់ហើយ ខ្ញុំលាក់ទុកអារម្មណ៍​មួយនេះ​យូរមកហើយ ខ្ញុំមិនដែលបញ្ចេញ​បែបនេះទេ តែខ្ញុំពិតជាមិន​អាចស៊ូរួចទៀត​ដែលត្រូវជួប​រឿងបែបនេះ ទើបខ្ញុំសម្រេចចឹត្តផុស ព្រោះខ្ញុំដឹងថា រឿងមួយនេះគ្មាន​អ្នកណាជួយខ្ញុំបានទេ នៅពេលដែល​ខ្ញុំចង់នៅក្បែរ​មនុស្សដែលខ្ញុំស្រលាញ់​គាត់បែរជាទៅប្តឹងចាប់ខាងប្រុស។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ហេតុអីតាម​បំបែកខ្ញុំ ខ្ញុំតាមអ្នកទាំងពីរអស់ហើយ​ខ្ញុំសុំត្រឹមរស់នៅជាមួយមនុស្ស​ដែលខ្ញុំស្រលាញ់​អត់បាន​ដែរមែនទេ បំបែកខ្ញុំ និងកូនហើយ នៅបំបែកខ្ញុំជាមួយ​មនុស្សដែលខ្ញុំស្រលាញ់​ធ្វើអីទៀត។ ខ្ញុំសុំតែប៉ុណ្ណឹងទេ ខ្ញុំមិនទៅផ្ទះវិញទេ ទោះបី​ជាអង្វរខ្ញុំ គំរាម​ខ្ញុំ ក៏ខ្ញុំលែង​ជឿ​ដែរ ខ្ញុំសុខចិត្តជ្រើស​ការស្លាប់ បើសិនជាចង់យកខ្ញុំទៅវិញ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ខ្ញុំឈប់ជឿអ្នកណា​ទាំងអស់ ព្រោះគ្រប់យ៉ាង​សុទ្ធតែកុហក​បោកប្រាស់រហូត​មកខ្ញុំដើរតាមបេះដូង​របស់ខ្ញុំ ខ្ញុំមិនមែនជាទំនិញទេ ខ្ញុំក៏ចង់ដូចកូនស្រី​ដទៃដែរ ខ្ញុំចង់រៀបការជាមួយ​មនុស្សដែល​ខ្ញុំស្រលាញ់ មិនមែនត្រូវធ្វើគ្រប់​យ៉ាងដើម្បី​លុយនោះទេ

តាំងពីតូចដល់​ធំខ្ញុំមិនដែល​ជំទាស់ប៉ាម៉ាក់ទេ ខ្ញុំស្របតាម​រហូតមក សម្រាប់អ្នកទាំងអស់គ្នា ខ្ញុំមិនដឹងទេតែសម្រាប់​ខ្ញុំលុយមិន​សំខាន់ទេ សុភមង្គល​តែមួយគត់​ដែលខ្ញុំត្រូវការ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ខ្ញុំច្រណែនគ្រួសារ​គេណាស់​បើខ្ញុំមិននិយាយពេលនេះទេ ខ្ញុំនឹងអាច​គ្មានឧកាសនឹងនិយាយ​ព្រោះខ្ញុំហត់ខ្លាំង ខ្ញុំទៅមុខទៀត​លែងរួចហើយ ជាមនុស្សម្នាក់ដែល​ចូលចិត្ត​លាក់ភាពឈឺចាប់ ឥឡូវខ្ញុំទប់លែងជាប់ហើយ កូនស្រីឲ្យម៉ាក់​សុំទោស​ដែលពេលនោះ​ថែរក្សាកូនមិនបាន។​ ម៉ាក់​សន្យា​នឹងនៅក្បែរប៉ា​របស់កូន​ទោះមាន​រឿងអ្វីក៏ដោយ ចាំមក​នៅជាមួយ​ម៉ាក់វិញណា​កូនស្រី។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បងហាឲ្យអូន​សុំទោសគ្រប់យ៉ាង ហើយក៏អរគុណ​ទោះបីអូនខុស​ច្រើនដង អូនយកកូនចេញ អូនធ្វើតាម​អ្នកផ្ទះ​ក៏បងនៅតែ​លើកទោស អរគុណដែល​មិនចាកចេញ អរគុណដែល​ឲ្យកម្លាំងចិត្ត​ឲ្យស៊ូ​ទៅមុខទៀត អរគុណដែល​ទោះជាជួបឧបសគ្គ​ប៉ុនណា​ក៏មិនលែងដៃ។ អរគុណ​ដែលអាណិត​ស្រលាញ់អូនរ​ហូតមក»៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published. Required fields are marked *

error: ❌ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយនេះដោយគ្មានការអនុញាត⛔