ប្រុងប្រយត្ន័!!!មួយទៀតហើយហេតុការណ៍ផ្ទុះទូរស័ព្ទមួយគ្រឿងធ្វើអោយក្មេងស្រី​អា​យុ​១០​ឆ្នាំ ស្លា ប់ភ្លាមៗ…

ខេត្តក្រចេះ​:​ នៅថ្ងៃទី១១ខែមេសាឆ្នាំ២០២១ករណីក្មេងស្រីម្នាក់​បាន ស្លា ប់ ភ្លាមៗនៅកន្លែងកើតហេតុក្រោយហេតុការណ៍ផ្ទុះទូរស័ព្ទមួយគ្រឿងបន្ទាប់ពីបញ្ចូលភ្លើងទូរស័ពនឹងលេងទូរ​

ស័ព្ទបណ្ដើរដែលស្ថិតនៅ ភូមិចុងកោះ  សង្កាត់កោះទ្រង់  ក្រុងក្រចេះ  ខេត្តក្រចេះ។
ក្មេងស្រីរងគ្រោះមានឈ្មោះ ខេង កាណា​ ភេទស្រី​អា​យុ​១០​ឆ្នាំរស់នៅភូមិកើតហេតុខាងលើសមត្ថកិច្ចបានប្រាប់ឲ្យដឹងថាក្មេងស្រីដែល ស្លា ប់ នោះបណ្ដាល​មកពីបញ្ចូលថ្មទូរស័ព្ទ​

បណ្ដើរមើលរឿងបណ្ដើរហើយក៏បានដេកលង់លក់ដោយដាក់ទូរស័ព្ទកំពុងបញ្ចូលថ្មដាក់នៅលើទ្រូងស្រាប់មួយសន្ទុះក្រោយមកទូរស័ព្ទនោះក៏បានផ្ទុះតែម្ដងហើយក៏បណ្ដាលឲ្យក្មេងស្រីនោះ ស្លា ប់ ភ្លាមៗនៅកន្លែងកើតហេតុតែម្ដង ។

គួរបញ្ជាក់ផងដែរថានេះមិនមែនករណីទីមួយទេដែលផ្ទុះទូរស័ព្ទសូមប្រិយមិត្តកុំបណ្ដាោអោយក្មេងលេងទូរស័ព្ទប្រយត្ន័ជួបករណីដូចនេះសូមប្រុងប្រយត្ន័ទាំងអស់គ្នា។

Leave a Reply

Your email address will not be published. Required fields are marked *

error: ❌ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយនេះដោយគ្មានការអនុញាត⛔