យប់ម៉ិញកំពុងអង្គុយមើលទូរទស្សន៍ជាមួយប្រពន្ធស្រាប់តែសំលេងសារទូរស័ព្ទ តឹង !មានអ្នកផ្ញើសារមក! ទាញទូរស័ព្ទមកមិនបានទាំងអានផង ប្រពន្ធដណ្តើមទាញយកទៅអានមុន ។
លេខានៅក្រុមហ៊ុនផ្ញើមកប្រាប់ថា “បងប្រធាន ខ្ញុំមានផ្ទៃពោះហើយ (ព្រលឹងសុីអាចម៍បាត់អញ់) ដល់កមិនទាន់បាននិយាយអីផង ប្រពន្ធដូចផ្ទុះ.គ្រា.ប់.បែ.កភ្លាមៗ ផ្លាច់ៗ ទ ះផង វ៉ៃផងជេ.រផងយំផង ។ … ស្រាប់តែមួយនាទីក្រោយនាងក៏ផ្ញើមកម្តងទៀត “ខ្ញុំគិតថាស្អែកនេះ ខ្ញុំនឹងទៅប្រាប់ពុកម៉ែហើយ ” (ចប់ប៉ារោយអញ់ ងា.ប់មិនខានទេលើកនេះកាន់តែធ្ងន់ធ្ងរ ប្រពន្ធសួរថាកាំ.ភ្លើ.ងទុកនៅឯណា?
(ចង់រាគនោម បកស្រាយអីក៏មិនទាន់) … មួយនាទីក្រោយមកទៀតផ្ញើមកម្តងទៀត ‘’ខ្ញុំទៅជាមួយសង្សារខ្ញុំ ហើយប្រហែលជាហួសទៅផ្ទះឪពុកម្តាយគេទៀត ដូច្នេះខ្ញុំសុំច្បាប់លោកប្រធានឈប់សំរាក៣ថ្ងៃ ។ អធ្យាស្រ័យផងលោកប្រធានដោយសារខ្ញុំបន្ទាន់ពេក!!!!
ហើយមិនប្រកាច់ផ្ញើម្តងអោយអស់មកវាថី!
ទំរាំយល់ន័យឯងឡើងពោរមុខបាត់!!!អរគុណប្រពន្ធសម្លាញ់ដែលដឹកប្ដីមកពេទ្យទាំងយប់!!!ថ្ងៃក្រោយសូមទុកពេលអោយបងបកស្រាយខ្លះផង ៕
ប្រភព: Facebook