បុរសម្នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំងនគរបាលស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ចា… ប់ ខ្លួន ក្រោយពីបានជះ ទឹ ក.អា…ស៊ី. ត.ទៅលើអតីតប្រពន្ធរបស់ខ្លួន បណ្ដាលឲ្យរងរ បួ. ស .ធ្ង .ន់ ធ្ងរកាលពី១ឆ្នាំមុន។
លោក ជា សុវណ្ណ អធិការរងទទួលផែនព្រហ្មទណ្ឌ នៃអធិការ ដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងនៅរសៀលថ្ងៃ ទី៧ ខែមិថុនានេះថា ប្រតិបត្តិការតាមចា …ប់ ខ្លួនជនដៃដល់ ខាងលើ បានធ្វើឡើង នៅភូមិ២ ឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ។
លោក ជា សុវណ្ណ បានឲ្យដឹងថា ជនស.ង្ស័.យឈ្មោះ ហេង ចាន់ឌី អាយុ៤៣ឆ្នាំ មុខរបររត់ម៉ូតូឌុប មានទីលំនៅភូមិខាងលើត្រូវចាប់ខ្លួនពីបទ (ប៉ុនប៉ ង មនុ ស្ស ឃាត ) ចំណែកស្រ្តីជាប្រពន្ធ និងជាជ នរ. .ង .គ្រោះ.ឈ្មោះ លី រ៉ានី អាយុ៥០ឆ្នាំ មុខរបរ សន្តិសុខ ស្នាក់នៅផ្ទះជួលភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

លោក ជា សុវណ្ណ បានបន្តថា ជនសង្ស័យ និងស្រ្តីរងគ្រោះបានយកគ្នាជាប្ដីប្រពន្ធពុំបានរៀបការ ឬសែនព្រេននោះឡើយ ក្រោយពីរស់នៅជាមួយគ្នា មួយរយៈមកជនសង្ស័យបានបែកចិត្តទៅមានស្រីថ្មីម្នាក់ទៀត និងបានរស់នៅជាមួយស្រីថ្មីនោះអស់រយៈពេល៥ឆ្នាំ រហូតដល់ឆ្នាំ២០២០ ទើបវិលត្រឡប់ ទៅរកជនរងគ្រោះវិញនិងសុំអង្វរត្រូវរ៉ូវគ្នាវិញ។
ពេលនោះជនរងគ្រោះមិនព្រមដែលជាហេតុធ្វើឲ្យជននេះខឹង លុះដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ២២៖១៥ នាទីយប់ ខណៈដែលជនរងគ្រោះកំពុងដើរចេញពីធ្វើការទៅជិតដល់ផ្ទះជួល ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ជន ស ង្ស័ យ ក៏ បានយកទឹក អា. ស៊ី.ត .ជះ. .លើ.មុ..ខ បណ្ដាលឲ្យរ ងរបួ.ស.ធ្ង.ន់..ធ្ងរ។ ពេលនោះជនរងគ្រោះបានស្រែកឲ្យអ្នកជិតខាងជួយដែរ ប៉ុន្តែជនសង្ស័យបានដណ្ដើម យកទូរស័ព្ទរួចរត់គេចខ្លួនបាត់។

លោក ជា សុវណ្ណ បានបន្តថា ស្រ្តីរង គ្រោះត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្រ្គោះបន្ទាន់ ភ្លាមៗ ហើយពុំបានដាក់ ពាក្យបណ្ដឹងនោះទេ ព្រោះតែគាត់ រង របួ សធ្ ងន់ ពេក ប៉ុន្តែនគរបាលប៉ុស្តិ៍ចោមចៅទី១ និងនគរបាល ព្រ ហ្មទ ណ្ឌខណ្ឌពោធិ៍សែនជ័យ បានចុះធ្វើការស្រាវជ្រាវលើរឿងនេះ។
លុះដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ ទើបលេចមុខជនសង្ស័យខាងលើ កំពុងធ្វើចត្តាឡីស័កនៅភូមិ២ ឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ ក៏បានរាយការណ៍ជូនកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ឲ្យចុះទៅសហការណ៍ ជាមួយកម្លាំងនគរបាលស្រុកក្រូចឆ្មារចាប់ខ្លួនជននោះតែម្តង៕