តារាកម្សាន្ត៖ ដូចពាក្យចាស់លោកថាមាត់មនុស្សវែងជាងផ្លូវ កាលពីពេលថ្មីៗកន្លងទៅ តារាសម្តែង និងជាតារាចម្រៀងប្រុសដ៏ល្បីប្រចាំប្រទេសថៃលោក Tono Pakin ត្រូវបានអ្នកលេងបណ្តញសង្គមនៅក្នុងប្រទេសថៃជាច្រើននាក់ ធ្វើការរិះគន់
និងថាឲ្យចំៗក្រោយពេលដែលតារាប្រុសរូបនេះ ហាក់មិនបង្ហោះអ្វីទាំងអស់នៅលើអនឡាញ ស្របពេលដែលដំណឹងបាត់ខ្លួនរបស់អតីតភរិយាTangmo Nida ដែលកក្រើកពេញប្រទេស។
ប៉ុន្តែកាលពីយប់មិញនេះ តារាប្រុសដែលមានប្រជាប្រិយភាព Tono Pakin បានសាងភាពភ្ញាក់ផ្អើលជាខ្លាំងដល់មហាជន ក្រោយពេលដែលតារាប្រុសថៃរូបនេះ បានចុះមកដល់កន្លែងកើតហេតុ
ចូលរួមជាមួយក្រុមសមត្ថកិច្ច និងតម្រួតព្រមទាំងអ្នកមុជទឺកថៃ រួមដំណើរស្វែងរកអតីតភរិយាទាំងយប់តែម្តង។ គួររំលឹកផងដែរថា តារាប្រុសថៃ
លោក Tono Pakin បានរៀបអាពាហ៍ពិពាហ៍ជាមួយនឹងតារាសម្តែងស្រីដ៏ល្បី Tangmo Nida កាលពីកំឡុងឆ្នាំ២០១៣កន្លងទៅ ប៉ុន្តែជាអកុសលដោយសារតែភាពរកាំរកូស និងរស់នៅមិនចុះសម្រុងអ្នកទាំងពីរក៏បានសម្រេចបញ្ចប់ទំនាក់ទំនងជាប្តីប្រពន្ធកាលពីឆ្នាំ២០១៥៕