ថៃ៖ ជុំវិញករណីធ្លា.ក់ទឹករបស់តារាសម្ដែងថៃ Tangmo ដ៏គួរឲ្យសង្ស័យ ព្រោះមានចំណុចជាច្រើន ហាក់មិនសមហេតុផលទាល់តែសោះ។ យ៉ាងណាមិញ គេកំពុងតែស្វែងរកការពិត និង ស្វែងរកភស្តុតាងផ្សេងៗ
ដោយគេសង្ស័យជាងគេទៅលើក្រុមមិត្តក្លែងក្លាយរបស់ Tangmo នេះផ្ទាល់។ ជាពិសេស ថ្មីៗនេះ មេធាវីម្នាក់ឈ្មោះ តាំ ដែល Hi So ប៉ ធ្លាប់ទៅពិគ្រោះយោបល់រឿងក្តីពីមុន លោកក៏បានចេញមកនិយាយជាសាធារណ:អំពី ករណីធ្លា.ក់ទឹកនេះ
ក្រោយពីបានទៅពិនិត្យទូកផ្ទាល់។ តាមប្រភពបានឲ្យដឹងថា មេធាវីរូបនេះ បានចុះទៅពិនិត្យទូកដែលកើតហេតុនោះ និងធ្វើការសន្និដ្ឋានដោយយោងតាមភាពជាក់ស្ដែង។ នៅក្នុងនោះ មេធាវីរូបនេះ បានធ្វើការសន្និដ្ឋានថា
Tangmo មិនគួរធ្លាក់ពីខាងក្រោយទូកទេ យោងតាមរ.បួសប្រវែង ៣០សង់ទីម៉ែត្រនៅលើភ្លៅ ជាមួយល្បឿនទូក ២០គីឡូម៉ែត្រ ក្នុងមួយម៉ោង។ ចំណែកឯ របួសខាងលើមិនគួរកើតពីស្លាបចក្រខាងចុងទូកទេ។
ម៉្យាងទៀត បើធ្លាក់ពីក្រោយទូក ទម្ងន់ខ្លួន Tangmo មិនឈ្នះកម្លាំងទឹករលករបស់ទូកបានឡើយ ច្បាស់ជាមានអ្នកច្រាន Tangmo ទៅម្ខាងទូក ទៅខាងតាមកំលាំងរលក តែនាងគួរធ្លាក់ពីចំនុចផ្សេងទៅវិញ។ រីឯ ស្លាបចក្រខាងក្រោមទូក មានកម្លាំងគ្រប់គ្រាន់អាចស្រូបទាញរាងកាយនាងឲ្យទៅប៉ះស្លាបចក្របាន៕