ផ្លែរ(កន្ទួត)មានដឹងអត្ថប្រយោជន៏របស់វាច្រើនណាស់ ជាពិសេស​សម្រាប់អ្នកដើរលេងព្រៃបោះតង់​ និងមនុស្សចាស់ជរា

«កន្ទួត» ជាចុល្លព្រឹក្សមានកម្ពស់ពី៤-៦ម៉ែត្រ ហើយមានគល់រលោង មែកស្រួយ គ្រើមៗដោយសារស្នាមធាងរបះជ្រុះ។ ចំណែកស្លឹក ទោលដុះឆ្លាស់ទងរាងពងក្រពើស្រួចចុង ប្រវែងប្រហែល ៥-៧សង់ទីម៉ែត្រ ទទឹង ៣-៥ សង់ទីម៉ែត្រ ហើយផ្កាតូចៗពណ៌ក្រហមពញរឿងៗជាចង្កោមចេញតាមដើម តាមមែកដែលមានស្នាមធាងរលេះ។ ពោះផ្កាវិញជាចង្កោមៗពណ៌លឿងតិចៗនៅផ្លែមានចង្អូរ៣មានគ្រាប់តែមួយ។


គេច្រើនដាំដុះនៅក្បែររបងផ្ទះ សំរាប់ហូបផ្លែនិងស្លឹកសំរាប់ហូបជាបន្លែ។ ចំពោះផ្លែកន្ទួត មានរសជាតិ ជូ និងផ្អែម-សាប ប្រើសំរាប់ជាថ្នាំ បំបាត់ស្រេចទឹក។
បើតាមឯកសារ«រុក្ខជាតិឱសថកម្ពុជា» បានបញ្ជាក់ថាការព្យាបាលបែបបូរាណគេប្រើប្រាស់ស្លឹកនិងឬសសម្រាប់ឃាត់ឈាមពេលមានរបួស ឬរំលាយឈាមផ្តុំ ធ្វើឱ្យឈាមរត់ស្រួល។ នៅក្នុងផ្លែកន្ទួតមាន Protides, Lipdes, Glucides, Acid Acetique, Vitamine C…។ ចំណែកឬសរបស់កន្ទួត វិញមាន Tanin 18%, Samponine, Acid Galique។

ជាទូទៅផ្លែកន្ទួតជាថ្នាំត្រជាក់ ព្យាបាលក្អក ហើយសំបកដើម ព្យាបាលបូស,ស្វាយ,របួសចេញឈាម,រមាស់,ឈឺធ្មេញ,ឈឺភ្នែក,រលាកត្រច្រៀកមានខ្ទុះ,ក្អកមានស្លេស,ស្ងោរងូតទឹកសមរ្ាប់ចែងថ្ងៃ។ ឬសនិងសំបកឬស មានជាតិពុល ព្យាបាលរោគសើរស្បែក ដោយដាំទឹកលាងពីលើកន្លែងរមាស់និងចែងថ្ងៃ។

បើផឹកត្រូវប្រើកំរិតតចតួចដោយប្រុងប្រយ័ត្នព្រោះមានជាតិពុល។ ស្លឹក ព្យាបាលគ្រុនក្តៅ,ស្ងោរងូតព្យាបាលចែងថ្ងៃ,ឈាមអញ្ជាញធ្មេញ។

Leave a Reply

Your email address will not be published. Required fields are marked *

error: ❌ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយនេះដោយគ្មានការអនុញាត⛔