សត្វ​ទាំង៦ !ដែលគួរអោយស្រលាញ់មិនគួរណាជិតផុតពូជសោះមើលអោយហើយទៅប្រយ័ត្នមិនស្កាល់

ធម្មជាតិ តែងតែ​ពោរពេញ​ទៅ​ដោយ​ភាព​ភ្ញាក់ផ្អើល ហើយ​យើង​ពិត​ជា​មិន​ដឹង​ច្បាស់​ឡើយ​ថា មាន​សត្វ​ចម្លែក និង​ខុសគ្នា​ប៉ុន្មាន​ប្រភេទ រស់​នៅ​លើ​ភព​ផែនដី​នេះ។ខាង​ក្រោម​នេះ គឺ​ជា​សត្វ​ប្លែកៗ​ទាំង​១២​ប្រភេទ ដែល​អ្នក​ប្រហែល​ជា​មិន​ធ្លាប់​លឺ សូម្បី​តែ​ឈ្មោះ​វា៖

1 សត្វ​ប្រចៀវ ស Honduran White Bats

សត្វ​ប្រចៀវ​តូច​ល្អិត មក​ពី​អាមេរិក​កណ្ដាល​ប្រភេទ​នេះ រស់​នៅ​លើ​ស្លឹក Heliconia ហើយ​ស៊ី​ផ្លែឈើ​ជា​អាហារ និង​អាច​លូត​ធំ​ត្រឹមតែ​ប្រវែង ៤,៧​សង់ទីម៉ែត្រ​ប៉ុណ្ណោះ។

2 សត្វ Ili Pika
សត្វ​ដ៏​គួរ​ឲ្យ​ស្រលាញ់ និង​កម្រ​ប្រភេទ​នេះ ត្រូវ​បាន​គេ​ហៅ​​ឈ្មោះ​ម្យ៉ាង​ទៀត​ថា «Magic Rabbit»។ វា​ត្រូវ​បាន​គេ​រក​ឃើញ​ដំបូង នៅ​ភ្នំ​ធៀនសាន ប្រទេស​ចិន។

 

3 សត្វ​ស្វា​ច្រមុះ​ខ្លី Snub-Nosed
សត្វ​ស្វា​កម្រ​ប្រភេទ​នេះ ត្រូវ​បាន​គេ​រក​ឃើញ នៅ​ភាគ​ខាងជើង ប្រទេស​មីយ៉ាន់ម៉ា កាល​ពី​ឆ្នាំ​២០១០។

 

4 សត្វ​កង្កែប Pinocchio
សត្វ​កង្កែប​ប្រភេទ​នេះ ត្រូវ​បាន​គេ​ហៅ​ឈ្មោះ​ម្យ៉ាង​ទៀត​ថា «Spike-Nosed Tree Frog»។ នៅ​ពេល​ដែល​កង្កែប​ឈ្មោល​ព្យាយាម​ទាក់ទាញ​កង្កែប​ញី ឬ​ដឹង​ថា​មាន​គ្រោះថ្នាក់ ច្រមុះ​របស់​វា​នឹង​បះ​ឡើង។

 

5 សត្វ​ត្រី Pink Handfish

កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​រក​ឃើញ ត្រី​១៤​ប្រភេទ ដែល​មាន​ព្រុយ​ដូច​ដៃ អីចឹង។ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ត្រី​៩​ប្រភេទ​ក្នុង​ចំណោម​នោះ កំពុង​ប្រឈម​នឹង​ការ​ផុត​ពូជ។

6សត្វ​បង្កង Cherax Pulcher

សត្វ​បង្កង​ដ៏​ស្រស់​ស្អាត និង​ឆើតឆាយ​ប្រភេទ​នេះ ត្រូវ​បាន​គេ​រក​ឃើញ នៅ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី កាល​ពី​ឆ្នាំ​មុន។

 

Leave a Reply

Your email address will not be published. Required fields are marked *

error: ❌ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយនេះដោយគ្មានការអនុញាត⛔