មិនគួរអោយជឿរ​!! មនុស្សមួយក្រុមបានប្រទះឃើញផ្នូរសេ្តចស្វាស៊ុន អ៊ូខុង ហើយគេជឿថាវាជារឿងពិត ហើយថែមទាំងជីកឃើញ….

គ្រប់គ្នាប្រហែលជាបានទស្សនារឿង ដំណើរផ្សងព្រេងទៅទិសខាងលិច ហើយតួឯងនៅគឺ ស៊ុន អ៊ូខុង ដែលជាអ្នកមាននិស័យក្លាហាន មានអំណាចពិសេស ហើយថ្មីៗនេះគេជឿថា ស៊ុន អ៊ូខុងជារឿងពិត ព្រោះអ្នកបុរាណវិទូចិនបានជីកកកាយប្រទះឃើញនូវភស្តុតាងមួយចំនួន។អ្នកបុរាណវិទូចិន និងអ្នកវិទ្យាសាស្រ្តចិន បានប្រទះឃើញផ្នូរសពមហាទេពស្មើមេឃ នៅក្នុងតំបន់ Shunchang តាមព្រំដែនហ្វ៊ូជាន ប្រទេសចិនធ្វើអោយមានការជជែកវែកញែកយ៉ាងខ្លាំងក្នុងសង្គម។

រូបសំណាកដែលត្រូវបានគេរកឃើញនៅក្នុងកន្លែងតែមួយ ជាមួយកងក្បាល។ ផ្នូរនេះមានខ្នាតប្រមាណ ១៥ម៉ែត្រការេ ហើយមានដាក់បង្គោលឆ្លាក់ឈ្មោះស្តេចស្វាដល់ទៅពីរ បង្គោលមួយសរសេរថា「通天大聖」«អានថា Tōngtiān dashing ប្រែថា ស្ថានសួគ៌សក្តិសិទ្ធិ» និងបង្គោលមួយទៀតសរសេរថា 「齊天大聖」« អានថា Qí tiān dashing ប្រែថា ស្តេចស្វា»។

ពីដំបូងគេគិតថា វាគ្រាន់តែជាផ្នូរដែលគេសាងឡើងតាមរឿងនិទានតែប៉ុណ្ណោះ តែក្រោយពីអ្នកបុរាណវិទូបានពិនិត្យយ៉ាងល្អិតល្អន់បានអោយដឹងថា វាផ្នូជារកប់សពបុរាណពិតៗ ធ្វើពូកគាត់កាន់តែសង្ស័យទ្វេឡើងថា អ្នកណាទៅជាអ្នកប្រើឈ្មោះ «ស្តេចស្វា»ឆ្លាក់នៅបង្គោលនោះ ហើយពួកគាត់ក៏សម្រេចជីកផ្នូរនោះមើលក៏បានប្រទះឃើញ« ម្កុដ» ដែលស៊ុន អ៊ូខុងពាក់លើក្បាល ហើយសភាពផ្នូរគឺត្រូវបានគេរៀបចំយ៉ាងស្រស់ស្អាត។អ្នកបុរាណវិទូចិនឆ្ងល់ណាស់ថា ហេតុអ្វីស្តេចស្វាដ៏មានមហទ្ធិរិទ្ធិ ម្តេចមកត្រូវមានផ្នូរកប់ដូចមនុស្សបែបនេះអញ្ចឹង?

ទីតាំងដែលបានរកឃើញវត្ថុតាងផ្សេងៗដែលបញ្ចាក់ថា ស្តេចស្វាស៊ុនអូខុងមានពិតមែន ដំបងទល់សមុទ្រដែលស៊ុនអ៊ូខុងប្រើប្រាស់ជាអាវុធនៅក្នុងរៀង ថាងចេង ត្រូវបានរកឃើញនៅកន្លែងនោះផងដែរ។
តែអ្នកវិទ្យាសាស្ត្រចិនគិតថា សេ្តចស្វា ស៊ុន អ៊ូខុងអាចជារឿងពិត ដែលអាចអោយគេ បង្កើតជាតួល្ខោនរបស់រាជវង្ស Yuáncháoបាន ហើយក្រោយមកក៏ត្រូវបានគេយកមកសរសេរជារឿងនិទាន។ បើទោះបីជាផ្នូរសពនេះជារបស់ស្តេចស្វាពិតឬគ្រាន់តែជាការតំណាលតៗគ្នា តែអ្នកវិទ្យាសាស្រ្តជឿថា ក្នុងប្រវត្តិសាស្ត្រអាចមានអ្នកណាម្នាក់មានលក្ខណៈដូចទៅនឹងស្តេចស្វាស៊ុន អ៊ូខុង ទើបបណ្តាលអោយមានផ្នូរសពបែបនេះ។

 

Leave a Reply

Your email address will not be published. Required fields are marked *

error: ❌ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយនេះដោយគ្មានការអនុញាត⛔