កញ្ញា រ៉ូស ប្រែរហើយ !!! ប្រុសៗឃើញហើយដឹងតែបាក់ស្រឹបៗមិនខាន ក្រោយកញ្ញា រ៉ូស កែកុនមុខ…

ក្រោយពីកាកែកុនភ្លាមម្ចាស់បទ «សាឡាដ» រូបនេះហាក់ឡើងកូដកាន់ខ្លាំង និងមានសម្រស់ស្អាតប្លែកធ្វើឱ្យប្រុសៗជ្រួលច្របល់កែវភ្នែក ជាក់ស្ដែងនៅមុននេះ កញ្ញា អាណារ៉ូស បានបង្ហោះរូបភាពប៉ុន្មានសន្លឹកថែមភ្ជាប់សំណេរយ៉ាងខ្លីដូច្នេះថា៖ «តុកតាក៏ចេះឈឺចាប់»។ ភ្លាមៗក្រោយការបង្ហោះនោះ ក៏បានធ្វើឱ្យមហាជនអ្នកគាំទ្រជាច្រើន ជាពិសេសបុរសៗផ្អើលចូលសរសើរព្រោងព្រាត ឯអ្នកខ្លះក៏បានបញ្ចេញអាការៈហាក់ចង់ឈាមច្រមុះក្រោយឃើញពីសម្រស់ អាណារ៉ូស ៕

មហាជនជាច្រើន ស្គាល់ តារាសម្តែង​ ស្រី​ម្នាក់ ឈ្មោះ ហាស់ វីរ៉ាស្រីរ័ត្ន ហៅរ៉ូស (Rose) ខ្លាំងមកដល់ថ្ងៃនេះ គឺតាមរយៈ រ៉ូស ធ្លាប់ធ្វើឲ្យគ្រប់គ្នា ផ្ទុះការការចាប់អារម្មណ៍ យ៉ាងខ្លាំង ពេញហ្វេសប៊ុក ក្រោយតារាសម្តែងរូបនេះ ធ្លាប់បាន សម្តែង MV មួយ នៅ មុខរថយន្ត ហើយក៏បានធ្វើឲ្យមហាជនមួយចំនួនរិះគន់យ៉ាងចាស់ដៃនូវកាយវិការមួយចំនួន ក្នុង MV នេះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កញ្ញា អាណារ៉ូស ដែលគេដឹងថាកំពុងមានការចាប់អារម្មណ៍ខ្លាំងនៅលើបណ្ដាញសង្គម តាមរយៈពាក្យសម្ដីនិយាយទៅកាន់នារីម្នាក់ថា «មីងស្គាល់ក្រដាស១០ ក្រដាស២០ ឬអត់» កាលពីថ្មីៗកន្លងទៅ រហូតមានការប្រកាសអញ្ជើញពីម្ចាស់ហាងកែសម្ផស្សមួយចំនួន ចង់កែសម្រស់ឱ្យដោយមិនគិតថ្លៃថែមទៀតផង ប៉ុន្តែការប្រកាសទាំងនោះត្រូវបានតារាស្រីរូបនេះបដិសេធ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្របពេលកំពុងមានភាពល្បីល្បាញខ្លាំង ព្រមជាមួយនឹងពាក្យពេចន៍រិះគន់ដូចទឹកបាក់ទំបន់ពីសំណាក់មហាជនអ្នកគាំទ្រអំពីសម្រស់ ថាមានភ្នែកធ្លាក់ ស្រអាប់ដូចមនុស្សមិនបានដេកច្រើនថ្ងៃជាដើម ធ្វើឱ្យតារា រូបនេះ មិនអាចទប់អារម្មណ៍ និងបានសម្រេចចិត្តទៅរកកន្លែងល្អដើម្បីជប់សម្រស់ប្រែកាយសម្ផស្សមុខតែម្ដង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published. Required fields are marked *

error: ❌ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយនេះដោយគ្មានការអនុញាត⛔