1. ប្រជ្រុយលើដើមទ្រូង និងនៅម្តុំឆ្អឹងដងកាំបិត៖ នាងក៏មានសំណាងបានក្លាយជាអ្នកមានដែរ មិនថាទៅទីណា នាងមានគេតាមចាំជួយជ្រោមជ្រែង និងទំនុកបម្រុងជាប់ជានិច្ច ដែលធ្វើឲ្យការងារដែលនាងខិតខំប្រឹងប្រែងទាំងប៉ុន្មានឆាប់ទទួលបានសម្រេច។
2. ប្រជ្រុយកៀកក្បាលសុដន់៖ បើប្រជ្រុយកាន់តែកៀកនឹងក្បាលសុដន់ បញ្ជាក់ថានាងកាន់តែមានសំណាង។ នៅពេលដែលនាងរៀបការរួច ហើយក្លាយជាម្តាយគេ នាងនឹងមានជីវិតរីករាយ គ្រួសារមានសុភមង្គល ចំណែកឯការងារនិងមុខរបរក៏រីកដុះដាល៕
3. ប្រជ្រុយនៅចន្លោះគល់ដើមទ្រូង៖ ជានារីដែលឆ្លាតឈ្លាសវៃ មានទេពកោសល្យខ្ពស់ ចង់ចេះចង់ដឹងចង់ឮរឿងគ្រប់យ៉ាង។ មិនថាក្នុងមុខជំនួញ ឬការងារអ្វីផ្សេងៗ នាងមិនសូវនៅក្រោមគំនាបគេទេ ហើយក៏មិនងាយចាញ់ល្បិចនរណាដែរ។
4. ប្រជ្រុយក្រោមដើមទ្រូង៖ ចាស់បុរាណតែងហៅថា «ប្រជ្រុយសម្បត្តិ»។ នាងនឹងក្លាយជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភនៅថ្ងៃក្រោយ ជាពិសេសអាចមានឱកាសបានស្វាមីជាអ្នកមាន ហើយស្រឡាញ់ថ្នាក់ថ្នម រស់នៅដោយសុខស្រួលទៀតផង។