រវល់កាត់ឆុងឲ្យគេភ្លេចមើលឆុងខ្លួនឯង ឥឡូវអាជ្ញាធរ ចេញលិខិតកោះហៅ គ្រូហុងស៊ុយ ណាលី ដើម្បីធ្វើការណែនាំ

ភ្នំពេញ៖ អាជ្ញាធរខណ្ឌឬស្សីកែវ បានចេញលិខិតកោះហៅគ្រូហុងស៊ុយឈ្មោះ Naly ដែលផ្សព្វផ្សាយឲ្យមកយកស្ទីឃ័រកាត់ឆុង ធ្វើឲ្យមានមនុស្សណែនណាន់តាន់តាប់ មកចាំយក ស្ទិកគ័រមកបិទទូរស័ព្ទ ដោយមិនគោរពតាមវិធានការរបស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការឆ្លងកូវីដ១៩។

លោកសន សោភ័ណ នាយករដ្ឋបាលខណ្ឌឫស្សីកែវ បានប្រាប់ថា អាជ្ញាធរបានចុះទៅណែនាំ តែមិនបានជួបគ្រូហុង ស៊ុយ នោះទេ ប៉ុន្តែបានធ្វើលិខិតអញ្ជើញឲ្យទៅជួបរដ្ឋបាលខណ្ឌ នៅថ្ងៃទី៨ ខែមករាខាងមុខ។

បន្ទាប់ពីឃើញនៅក្នុងផេករបស់ គ្រូ Naly បង្ហោះសារថា សំរាប់អ្នកខកខានបិតមិនទាន់ អាចមកយកបិតនៅថ្ងៃជូត ថ្ងៃបន្ទាប់នៅក្នុងខែមករានេះ គឺ ថ្ងៃទី 16 និងថ្ងៃទី 28 ខែមករា ម៉ោង 23:00-24:00 ៕

Leave a Reply

Your email address will not be published. Required fields are marked *

error: ❌ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយនេះដោយគ្មានការអនុញាត⛔