ប្រទេសថៃ:កាលពីពេលថ្មីៗនេះ មានរឿងដ៏ចម្លែកមួយ ធ្វើឲ្យមជ្ឈដ្ឋានមហាជនជាច្រើនមានការងឿងឆ្ងល់ជាខ្លាំង អំពីរូបភាពស្រមោលខ្មៅមួយ ខណៈពេលដែលមាននារីម្នាក់ដែលជាជីដូនវ័យក្មេង បានពរចៅរបស់ខ្លួន ស្រាប់តែប្រទះឃេីញស្រមោលនោះ មានការខុសប្លែកទាំងស្រុងពីទិដ្ឋភាពខាងក្រៅដាច់ស្រឡះតែម្តង។
បេីយេីងក្រឡេកមេីលរូបភាពស្រមោលនេះ វាហាក់បីជាដូចជាធម្មតាយ៉ាងចឹង តែបេីសិនជាយេីងព្យាយាមមេីលវាកាន់តែយូរ គឺកាន់តែមានការរន្ធត់ជាខ្លាំង ដោយសារតែរូបភាពក្នុងស្រមោលនេះ គឺបានទំលាក់ដៃចុះ ខុសប្លែកពីស្រ្តីក្នុងរូបនេះ ដែលបានប្រេីដៃរបស់ខ្លួន ពរក្មេង និងអោបយ៉ាងជាប់ទៅវិញ។
ក្រោយពីជួបនៅហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយនេះ ស្រ្តីខាងលើនេះ គាត់ក៏មិនបាននិយាយអ្វីច្រើននោះទេ គ្រាន់តែសុំបួងសួងឲ្យចៅរបស់ខ្លួន ទទួលបាននូវសេចក្តីសុខ ហើយមេត្តាកុំមានអ្វីដែលមិនល្អ មកបៀ.តបៀ.នចំពោះចៅគាត់ឲ្យសោះ។ នេះគ្រាន់តែជារឿងអបិយជំនឿ និងជារឿងយ៉ាងអាថ៌កំបាំងមួយ ដែលមិនមាននរណាម្នាក់ អាចធ្វេីការបញ្ជាក់អោយច្បាស់នោះទេ។