ខេត្តឧត្ដរមានជ័យ មុនពេលលាចាកសិក្ខាបទ ព្រះអង្គ ប៊ុន សាលួត បានមានថេរដីកាថា ព្រះអង្គសម្រេចលាចាកសិក្ខាបទ ព្រោះតែការអស់ឧបនិស្ស័យក្នុងភេទជាបព្វជិត។ កិច្ចការពារព្រៃសង្ឃរុក្ខវ័ន្ត បានដំណើរការតាំងពីឆ្នាំ២០០១ ហើយទើបតែប្រមាណ២ឆ្នាំចុងក្រោយនេះប៉ុណ្ណោះ ដែលព្រះអង្គ ប៊ុន សាលួត បណ្ដុះបានព្រះសង្ឃមួយចំនួន ដើម្បីធ្វើកិច្ចការងារអភិរក្សបន្តពីព្រះអង្គ។
យ៉ាងណាមិញថ្មីៗនេះបើយោងទៅតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា « Vibol Bo » បានធ្វើការបង្ហោះបែបនេះថា ៖ « អតីតមេគណខេត្តឧត្ដរមានជ័យ ដែលល្បីខាងការពារព្រៃឈេីនឹងសត្វព្រៃ សឹកជាង១ខែ អាឡូវមកការពារស្រីស្អាតម្ដង ធ្វេីជាអង្គរក្សបេះម្ដងមេីល រវាងការពារព្រៃឈេីនឹងសត្វព្រៃ អាឡូវមកការពារស្រីស្អាតតេីមួយណាលំបាកជាង? » ។