ភ្នំពេញៈករណីលោតឆ័ត្រ ខុសបច្ចេកទេស បណ្ដាលអោយមានអ្នកធ្លាក់មកចំនួន2នាក់បានបាត់បង់ជីវិតម្នាក់ និងមានអ្នករងរបួសធ្ងន់ម្នាក់ នៅម៉ោង13:20នាទី ថ្ងៃទី 14 មករា 2021ហេតុការណ៍ នេះកើតឡើងក្នុងការបិទវគ្គហ្វឹកហ្វឺនជំនាញកុម្ម៉ង់ដូ ជំនាន់ទី១០ វគ្គហ្វឹកហ្វឺនជំនាញឆត្រយោងជំនាន់ទី២៩ និង បើកវគ្គហ្វឹកហ្វឺនជំនាញឆត្រយោង ជំនាន់ទី៣០ នៅសាលាហ្វឹកហ្វឺនទ័ពពិសេស តេជោសែនឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។ មូលហេតុ នៃការធ្លាក់នេះ គឺ ដោយសារពេលលោតឆត្រយោង ទាក់ខ្សែគ្នា ទើបធ្លាក់មកដីតែម្តង ៕
ថ្ងៃបិទហ្វឹកហ្វឺនជំនាញកុម្ម៉ង់ដូជំនាន់ទី១០វគ្គហ្វឹកហ្វឺនជំនាញឆត្រយោងជំនាន់ទី២៩និងបើកវគ្គហ្វឹកហ្វឺនជំនាញឆត្រយោងជំនាន់ទី៣០បណ្តាលអោយលោកគ្រូ លឹម សាយ លោតឆត្រយោងខុសបច្ចេកទេសបណ្តាលអោយធ្លាក់បាត់បង់ជីវិត។
លោកគ្រូ លឹម សាយ ក្នុងបេសកកម្មលោតឆត្របញ្ជា ( Free Fall ) ដោយលោតឆត្រយោងខុសបច្ចេកទេសបណ្តាលអោយធ្លាក់បាត់បង់ជីវិត មុននេះបន្តិចនាថ្ងៃទី១៤ខែមករាឆ្នាំ២០២១នេះហេតុការណ៍នេះកើតឡើងក្នុងការបិទវគ្គហ្វឹកហ្វឺនជំនាញកុម្ម៉ង់ដូជំនាន់ទី១០វគ្គហ្វឹកហ្វឺនជំនាញឆត្រយោងជំនាន់ទី២៩និងបើកវគ្គហ្វឹកហ្វឺនជំនាញឆត្រយោងជំនាន់ទី៣០នៅសាលាហ្វឹកហ្វឺនទ័ពពិសេស តេជោសែនឱរ៉ាល់ខេត្តកំពង់ស្ពឺ ។
មូលហេតុនៃការធ្លាក់នេះគឺដោយសារពេលលោតឆត្រយោងទាក់ខ្សែគ្នាទើបបធ្លាក់មកដីតែម្តង ។គណនីហ្វេសប៊ុកមួយឈ្មោះ «Hoeun SoPhorn» ថ្លែងថា «ខ្ញុំបាទក្នុងនាមជាអតីតសិក្ខាកាមឆត្រយោងជំនាន់ទី២២ PARA22 ពិតជាមានការសោកស្តាយខ្លាំងបំផុតចំពោះលោកគ្រូ លឹម សាយ ដែលបានទទួលមរណភាព សូមលោកគ្រូទៅកាន់លោកខាងមុខ»។
ហ្វេសប៊ុកមួយទៀតឈ្មោះ «សឹង្ហ ជ័យ» ថ្លែងថា «ក្នុងនាមជាសមាជិកទ័ពឆត្រយោងជំនាន់ទី២៣ សូមចូលរួមសោកស្ដាយជាទីបំផុតចំពោះការបាត់បង់ លោកគ្រូ លឹម សាយ ដែលបានពលីក្នុងបេសកកម្មលោតឆត្របញ្ជា ( Free Fall ) នេះគឺជាការបាត់បង់នូវធនធាន ការពារជាតិ គ្រូបង្វឹកដ៏ល្អ មានបទពិសោធន៍ ចំពោះកងយោធពលខេមរភូមិន្ទ ខ្ញុំសូមបួងសួងឲ្យវិញ្ញាណក្ខន្ធលោកគ្រូ ទៅកាន់សុគតិភព»៕
IMG_1043




