មកមើលការបកស្រាយរឿងទាំងអស់ប្រាប់តុលាកាពីការបន្លំប្រាក់ក្នុងមួយថ្ងៃរាប់មុឺនដុល្លាតាមទូATM

ភ្នំពេញ៖ចាប់បានបុគ្គលិកធនាគារកាណាឌីយ៉ា រៀបរាប់ប្រាប់អំពីការប្រឹងប្រែងមិនបានសម្រេចក្នុងការបង្ហាញអំពីការលួចបន្លំលុយពីធនាគារកាណាឌីយ៉ា។បុគ្គលិកធនាគារកាណាឌីយ៉ាបានប្រាប់សាលាដំបូងរាជធានីភ្នំពេញកាលពីម្សិលមិញអំពីការប្រឹងប្រែងមិនបានសម្រេចរបស់ពួកគេ ក្នុងការបង្ហាញអំពីការលួចបន្លំលុយចំនួន២,៣លានដុល្លារ ដែលមានអ្នកគ្រប់គ្រងនៅក្នុងផ្នែកឥណទានរបស់ធនាគារនេះធ្វើជាមេខ្លោង។
រឿងនេះបានកើតឡើងតាំងពី ថ្ងៃទី២៥ មិថុនា ឆ្នាំ២០១៤ មកម្លេះដោយកញ្ញា យ៉េត សុភក្ត្រា អាយុ៣០ឆ្នាំ ដែលជាអ្នកគ្រប់គ្រងជាន់ខ្ពស់នៅផ្នែកប័ណ្ណឥណទានរបស់ធនាគារនេះ និង លោក ឡេង ស៊ុនគ្រី អាយុ៣៤ឆ្នាំ ដែលជាប្រធានផ្នែកប័ណ្ណឥណទាននៃធនាគារនេះ ត្រូវបានចាប់ខ្លួនកាលពីខែមីនា បន្ទាប់ពីធនាគារបានរាយការណ៍ប្រាប់នគរបាលអំពីការលួចបន្លំលុយដ៏ច្រើននេះ។ ចាប់តាំងពីពេលនោះមក អ្នកទាំងពីរបានសារភាពថា បានជាប់ពាក់ព័ន្ធនៅក្នុងការលួចបន្លំលុយដែលប្រើប័ណ្ណឥណទានពាក់ព័ន្ធនឹងគណនីក្លែងក្លាយ។


បុគ្គលិកធនាគារនេះបានផ្ដល់សក្ខីកម្មអស់រយៈពេលបីម៉ោងប្រាប់តុលាការថា ពួកគេបានដឹងអំពីសកម្មភាពខុសពីធម្មតាពាក់ព័ន្ធនឹងប័ណ្ណឥណទាន ហើយបានរាយការណ៍រឿងនេះប្រាប់ប្រធានរបស់ខ្លួន ដែលជាមនុស្សតែមួយដែលបានប្រព្រឹត្តបទល្មើសគេចោទឡើងនេះ។
លោក ហេង សារិន អាយុ៣១ឆ្នាំ បុគ្គលិកផ្នែកសេវាផ្ដល់ប័ណ្ណឥណទាននៅធនាគារកាណាឌីយ៉ាបាននិយាយថា គាត់បានដឹងអំពីការដកលុយដ៏ច្រើននេះ ហើយបានរាយការណ៍ប្រាប់លោក ស៊ុន គ្រី។ គាត់បាននិយាយថា ” ខ្ញុំបានដឹងថា អតិថិជនពីរនាក់ គឺឈ្មោះ ចក់ គឹមហេង និងឈ្មោះ ទេព ចន្ធី បានដកលុយច្រើនខុសពីធម្មតាពីម៉ាស៊ីនអេធីអិម។ ពួកគេដកលុយ១០ដងក្នុងមួយថ្ងៃ ហើយក្នុងម្ដងៗគេបានដកលុយពី២.០០០ទៅ៣.០០០ដុល្លារ”។


លោក សារិន បានរាយការណ៍ពីសកម្មភាពនេះប្រាប់លោក ស៊ុន គ្រី ប៉ុន្តែបាននិយាយថា គេបានប្រាប់គាត់ថា ” វាមិនអីទេ ហើយថា អតិថិជនទាំងពីរនេះគឺជាអតិថិជនសំខាន់របស់កញ្ញា សុភក្ត្រា។របាយការណ៍នគរបាលលើកឡើងថា កញ្ញា សុភក្ត្រា និងអ្នកសមគំនិតជាមួយគាត់បានប្រើប័ណ្ណឥណទានចំនួនប្រាំសម្រាប់ដកលុយរាប់ម៉ឺនដុល្លារក្នុងមួយថ្ងៃ ពីម៉ាស៊ីនអេធីអិមនៅទូទាំងទីក្រុងក្នុងរយៈពេលប្រាំមួយខែ។

កញ្ញា ឆ លីដា អាយុ២១ឆ្នាំ ជាបុគ្គលិកផ្នែកបម្រើអតិថិជនក៏បានប្រាប់តុលាការកាលពីម្សិលមិញដែរថា នៅពេលគាត់រាយការណ៍ពីការដកលុយដ៏ច្រើននេះប្រាប់លោក ស៊ុន គ្រី គាត់បានប្រាប់កញ្ញាថា គណនីទាំងនេះជាគណនីអតិថិជនរបស់កញ្ញា សុភក្ត្រា

បុគ្គលិកធនាគារនេះបាននិយាយថា លោក ស៊ុន គ្រី និងកញ្ញា សុភក្ត្រា មានសិទ្ធិអនុម័តយល់ព្រមលើឯកសារទាំងអស់ពាក់ព័ន្ធនឹងការធ្វើកាតអេធីអិម។កញ្ញា សុភក្ត្រា បានប្រាប់តុលាការថា គាត់បានបង្កើតគណនីដោយប្រើឈ្មោះ ចក់ គឹមហេង ដែលជាម្ដាយរបស់គាត់។ អ្នកស្រី គឹមហេង និងមិត្តប្រុសរបស់កញ្ញា សុភក្ត្រា ឈ្មោះ ស៊ុន សៅនិន អាយុ៤៣ឆ្នាំ ក៏ត្រូវបានចោទប្រកាន់ជាអ្នករួមគំនិតនៅក្នុងការលួចបន្លំនេះដែរ។

Leave a Reply

Your email address will not be published. Required fields are marked *

error: ❌ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយនេះដោយគ្មានការអនុញាត⛔