បងប្រុសបានធ្វើការសម្តែង ហើយនិងបានរៀបរាប់យ៉ាងក្បោះក្បាយផងដែរ ទាក់ទងនិងក្បាច់សម្តែងលេងសៀកដ៏អស្ចារ្យ នៅក្នុងកម្មវិធី American’s Got Talent មួយនេះ។ របៀបនៃការលេងសៀកគឺពិតជាមានភាពរហ័សរហួនខ្លាំងណាស់ ហើយក៏មានការរៀបចំយ៉ាងម៉ត់ចត់ពីអ្នកសម្តែងផងដែរ ហើយបើនិយាយពីទស្សនិកជនវិញ ពិតជាមានការងើងឆ្ងល់ជាខ្លាំង ពីការសម្តែងរបស់ពួកគេ ដែលមើលទៅ ពិតជាមិនគួរឲ្យជឿសោះថាពួកគេអាចធ្វើបានយ៉ាងដូច្នេះ។
ជាក់ស្តែងបងប្រុសម្នាក់ដែលជាកូនខ្មែរ ហើយគាត់បានធ្វើជាវីដេអូមួយសំរាប់ឆានែលយូធូបរបស់គាត់ “រស់យល់ការពិត” ទាក់ទងជាមួយនិងការលេងសៀកមួយក្បាច់របស់ម្ចាស់ជ័យលោភី Got Talent 2018 លោក Shin Lim ដែលពិតជាអស្ចារ្យ និងមានទស្សនិកជនគាំទ្រជាច្រើនផងនោះ។