ប្រទេសអង់គ្លេសោ : បុរសម្នាក់ពិតជាសំណាងខ្លាំងណាស់ ដោយគាត់បានទៅតំបន់ព្រៃប្រវត្តិសាស្រ Sherwood Forest ស្ថិតក្នុងប្រទេសអង់គ្លេស ដើម្បីរើសវត្ថុមានតម្លៃតិចតួច ដែលអ្នកទេសចរជ្រុះ ប៉ុន្តែបែជាជួបរឿងនឹកស្មានមិនដល់ គឺគាត់រើសបានចិញ្ចៀនមាសមួយវង់ ដែលអាចមានតម្លៃរហូតដល់ ៧០.០០០ផោន (៩២៧.០០០ដុល្លាអាមេរិច)។បុរសមានសំណាងរូបនោះមានឈ្មោះថា Mark Thompson អាយុ ៣៤ឆ្នាំ។ គាត់ធ្វើជាជាងបាញ់ថ្នាំឡាន មុនពេលគាត់រើសបានចិញ្ចៀននោះ។
ចិញ្ចៀនសម័យបជ្ឈិម ត្រូវបានលោក Mark Thompson រកឃើញកប់នៅក្នុងដី ហើយគេជឿជាក់ថាចិញ្ចៀននោះ ត្រូវបានផលិតឡើងក្នុងសតវត្សរ៍ទី ១៤។ ចិញ្ចៀននោះមានឆ្លាក់រូបព្រះយេស៊ូ កាលពីនៅជាទារក និងនៅផ្នែកម្ខាងទៀតមានរូបព្រះ។
រឿងសំណាងនេះកើតឡើងក្នុងឆ្នាំ ២០១៦។ ដំបូងឡើយ គាត់រំពឹងថា នឹងរកបានលុយតិចតួច ឬរបស់របរដែលបោះចោលដោយអ្នកទេសចរប៉ុណ្ណោះ ប៉ុន្តែបែរជារកបានមាសដ៏មានតម្លៃទៅវិញ ហើយនេះជាភ័ព្វសំណាងរបស់គាត់មែន។ពេលកំពុងរក ឧបករណ៍ស្រូបដែកបញ្ចេញសម្លេង ហើយគាត់ក៏ព្យាយាមកាយដីដែលនៅជុំវិញចេញយ៉ាងប្រញ៉ាប់ រួចបានឃើញថាវាគឺជាគ្រឿងអលង្ការ។
ជញ្ជៀននោះអាចធ្វើឲ្យគាត់ផ្លាស់ប្តូរជីវិតបានទាំងស្រុង។ គាត់និយាយថា គាត់រស់នៅសព្វថ្ងៃជួលផ្ទះគេនៅ ហើយគាត់នឹងទិញផ្ទះមួយ ឬក៏រើទៅនៅកន្លែងណាផ្សេងដែលស្រួលជាងនេះ៕