តើការខ្សោយចំណង់ផ្លូ វ ភេ ទរបស់អ្នកកំពុងតែប៉ះពាល់ដល់ទំនាក់ទំនងស្នេហាមែនទេ? ការខ្សោយចំណង់ផ្លូ វ ភេ ទគឺជាបញ្ហាញឹកញាប់មួយដែលកើតឡើងលើបុរស និងស្រ្តីភាគច្រើនក្នុងពេលវេលាណាមួយក្នុងជីវិត។ បញ្ហាទំនាក់ទំនង ភាពនឿយហត់ ប្រហែលជាធ្វើឲ្យចំណង់ផ្លូវ ភេ ទចុះខ្សោយបាន។ ការខ្សោយចំណង់ផ្លូវ ភេ ទក៏អាចជាអាការៈមួយនៃជំងឺក្នុងខ្លួនណាមួយដែរ។ យ៉ាងណាមិញ តាមការសិក្សាបានឲ្យដឹងថា រឿងប្លែកៗមួយចំនួនក៏ជាប់ទាក់ទងនឹងចំណង់ផ្លូវ ភេ ទដែរ។ តើអ្នកមានដឹងទេថា ការធ្វើដំណើរកម្សាន្តក៏អាចបង្កើនចំណង់ផ្លូ វ ភេ ទដែរ។ តើវាកើតឡើងដូចម្តេចទៅ?
~
ធ្វើដំណើរកាន់តែច្រើនដើម្បីជីវិតផ្លូ វ ភេ ទកាន់តែល្អជាងមុន
ការសិក្សាមយយដែលធ្វើឡើងដោយជនជាតិអង់គ្លេសបានរកឃើញថា ការធ្វើដំណើរកម្សាន្តអាចជួយឲ្យស្រកទម្ងន់ បង្កើនទំនុកចិត្ត មានអារម្មណ៍ថានៅក្មេងជាងមុន និងចំណង់ផ្លូវ ភេ ទកើនឡើយ។ ការធ្វើដំណើរកម្សាន្តក៏អាចជួយបន្ថយស្រ្តេស ដែលនាំឲ្យខ្សោយផ្លូ វ ភេ ទថែមទៀត។ កាលណាស្រ្តេសរ៉ាំរ៉ៃអាចនាំឲ្យបាក់ទឹកចិត្ត និងថប់អារម្មណ៍បាន។
~
គេងមួយម៉ោងថែម
ការសិក្សាមួយបានឲ្យដឹងថា ស្រ្តីដែលគេងយូរជាងធម្មតាមួយម៉ោង ឃើញថាជំរុញដល់ចំណង់ផ្លូ វភេ ទនៅថ្ងៃបន្ទាប់។ ការសិក្សាមួយផ្សេងទៀតបានរកឃើញ បុរសសដែលគេងមិនគ្រប់គ្រាន់មានការចុះទាបអ័រម៉ូនតេស្តូស្តេរ៉ូនដែលផ្តល់ជាផលខ្សោយចំណង់ផ្លូ វ ភេ ទបាន។
~
ប៉ះពន្លឺព្រះអាទិត្យឲ្យបានច្រើនបន្តិច
ប្តីប្រពន្ធគ្រប់គ្នា គួរតែចំណាយពេលវេលាខ្លះនៅក្រោមពន្លឺព្រះអាទិត្យដើម្បីបង្កើនភ្លើងរោលរាលនៅពេលគេងជាមួយគ្នាទៅ។ ការសិក្សាជាច្រើនបានបញ្ជាក់ថា វីតាមីន D ដែលចេញពីពន្លឺព្រះអាទិត្យច្រើនតែបង្កើនជីវិតដល់ផ្លូ វភេ ទ ហើយក៏ជួយកែប្រែចំណង់ផ្លូ វភេ ទឡើងវិញដែរ។ វីតាមីន D នឹងបង្កើនការផលិតរបស់អ័រម៉ូនអេស្រ្តូជែន ដែលជាអ័រម៉ូនភេទស្រ្តី និងទទួលខុសត្រូវលើចំណង់ផ្លូ វ ភេ ទស្រ្តីតែម្តង។ វីតាមីន D ក៏ជួយបង្កើនចំនួនអ័រម៉ូនតេស្តូស្តេរ៉ូនលើមនុស្សប្រុសដែរ៕
ប្រភព៖ Khmer Load
~
