ភ្នំពេញ ៖ ជាការពិតណាស់ដែលមានបុរសម្នាក់ទំនងជាជនជាតិភាគតិចបានចាញ់បោ.កអស់រហូតដល់៧០០ដុល្លារហើយមានមនុស្សមួយចំនួនមិនអាណិតគាត់នោះទេបែរជាមកជេរគាត់ថែមស្របពេលកំពុងមានទុក្ខស្ទើរតែមិនចង់រស់នៅតទៀតនោះ។បុរសម្នាក់ប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ«Yok Do»សុំជំនួយអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី៨ខែមករាឆ្នាំ២០២១កន្លងទៅនេះដូច្នេះថា «0967871092,0964035139សូមបងប្អូនក្នុង facebook ទាំងអស់ជួយខ្ញុំបាទផង។
~
~
លេខពីខ្សែនេះបានបោ.កលុយខ្ញុំចំនួន700ដុល្លាជនបរទេសម្នាក់នេះថាផ្ញើកញ្ចប់ថាជួយខ្ញុំតាមពិតបោ.កខ្ញុំស្រស់»។តាមរយៈនេះគេសង្កេតឃើញថាមានបងប្អូនអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកជាច្រើនមានការចាប់អារម្មណ៍ហើយចែករំលែកព្រោងព្រាតរហូតដល់ជាង៣ពាន់ដង, អ្នកបញ្ចេញមតិជាង១០០, អ្នកចុចជាEmojiផ្សេងៗជាង៥០០ក្នុងនោះ ដាក់Emoji ឡាយ២១៧, សើច២០២ ទឹកភ្នែក៩០។ជាក់ស្ដែងក្នុងចំណោមមតិជាង១០០នោះ
មតិមួយចំនួន បានលើកឡើងដូច្នេះថា «នេះហើយហៅថាលោភលន់លទ្ធផលគឺបែបនេះរឿងដដែលៗចង់បានហួសប្រមាណកម្លាំងអ្វីដែលមិនមែនជារបស់ខ្លួនកុំខំឈោងស្រវាចង់បានរបស់គេពេកវាអញ្ចឹង, សម័យនេះហើយនៅឲ្យគេបោ.កលុយតាមការផ្ញើបានទៀតព្រះលោភលន់ចង់បានពេកវិនាសខ្លួនឯង, អោយគេបោ.កម្តងទៅវាសមមុខកុំអោយលើកក្រោយលោភលន់ចង់បានខុសរឿងពេកហើយរៀនបើកត្រចៀកមើលសង្គមព័ត៌មានអីខ្លះផង»។
~
~
ដោយឡែកមតិមួយចំនួនទៀតក៏បានសម្ដែងការអាណិតចំពោះគាត់ និងចែករំលែកបទពិសោធន៍ដែលពួកគេធ្លាប់ជួបដូចទៅនឹងករណីខាងលើនេះផងដែរ។ផ្ទុយពីមតិមួយចំនួនដែលស្ដីបន្ទោសឲ្យគាត់នោះអតីតតារាសម្ដែង ថៃ នារីសុជាតា ហៅហ្វីយ៉ាតាបានយល់ឃើញថា «ចូលមើល profile គាត់ហើយអាណិតណាស់ ថាគាត់ល្ងង់ចាញ់បោ.កគេហើយ យើងអ្នកឆ្លាតទៅជេរគាត់ធ្វើអីទៀត»។

លើសពីនេះ ហ្វីយ៉ាតា ក៏បង្ហាញទឹកចិត្តចង់ជួយគាត់ថា «អាណិតគាត់ណាស់ម៉ាក់ចង់ផ្ញើលុយអោយគាត់តិចតួចហ្អី»។ទោះយ៉ាងណាក៏មានការផ្ដល់ជាមតិឲ្យហ្វីយ៉ាងតាពិនិត្យឲ្យបានច្បាស់លាស់ថា «ចាំតាមមើលអោយច្បាស់កូន បើជួយ ជួយអោយត្រូវ»។
~

ដោយឡែកឃើញបែបនេះ ហ្វីយ៉ាតា ក៏តបថា «នឹងហើយអូនកំពុងតាមដាន account គាត់»។គួរបញ្ជាក់ថា ក្រោយពីចាញ់បោ.កគេរួចមក គណនីហ្វេសប៊ុកឈ្មោះ Yok Do បានបង្ហោះសារជាបន្តបន្ទាប់ ដោយបញ្ជាក់ថា «ឥឡូវនេះខ្ញុំបាត់បង់គ្រប់យ៉ាង ផ្ទះនិងដី ព្រោះលុយដែលខ្ញុំបានផ្ញើនោះគឺខ្ញុំចងការប្រាក់គេ»។ «ពេលនេះគឺខ្ញុំមិនចង់រស់ទៀតទេ»។ «ក្រហើយជួបបញ្ហាទៀតខ្ញុំ»៕
~
~
ប្រភព៖darareport