ភ្នំពេញ ៖ តើបងប្អូនគាំទ្រទេ? Rose ប្រាប់ថាចង់ប្រកួត Miss Universe ព្រោះជឿជាក់លើសម្រស់ធម្មជាតិរបស់នាង
~
~
ក្រោយមានមហាជនស្គាល់កាន់តែច្រើននៅលើបណ្ដាញសង្គម គេសម្គាល់ឃើញថា កញ្ញា Rose បានបង្កើនសមិទ្ធផលរបស់នាងនៅលើវិថីសិល្បៈជាបន្តបន្ទាប់ ដោយមួយរយៈថ្មីៗនេះនាងទើបតែបានចេញចម្រៀងជាច្រើនបទ រួមមានបទ Cover My Heart Will Go on បទក្រដាស១០ ក្រដាស២០ និងចម្រៀងដទៃទៀតដែលនាងប្រាប់ថានឹងត្រៀមចេញឆាប់ៗខាងមុខ។
~
~
ស្របពេលដែលជាមួយគ្នានេះដែរ Ah Na Rose ហៅRoseបានទម្លាយពាក្យប៉ុន្មានម៉ាត់ឱ្យមហាជនដឹងថានាងមានបំណងចង់ចូលរួមប្រកួតកម្មវិធី Miss Universe Cambodia ព្រោះសម្រស់របស់នាងធម្មជាតិ។ ការលើកឡើងនេះបានឱ្យមហាជនដឹងខណៈដែលនាងបង្ហោះរូបភាពស៊ិចស៊ីមួយសន្លឹកនិងភ្ជាប់ជាមួយការសរសេរពាក្យទាំងនោះ។
~
~
ទោះយ៉ាងណា ការបង្ហាញពីបំណងរបស់ Rose បានធ្វើឱ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍ជាខ្លាំង ហើយក៏មានអ្នកបញ្ចេញមតិយ៉ាងច្រើននៅក្រោមរូបភាពដែលនាងបានចែករំលែកកាលពីថ្មីៗនេះផងដែរ។ ចុះចំណែកមហាជនទាំងអស់គ្នាវិញ តើគាំទ្រដែរទេ បើសិនជា Rose ចូលប្រកួត Miss Universe Cambodia ដូចការលើកឡើងរបស់នាងពិតមែន?
~
ប្រភព៖darakhme