រឿងពិត ‘Annabelle’ មានមនុស្សតិចណាស់បានដឹងការពិតនៃរឿងនេះ

តុក្កតានៅក្នុងខ្សែភាពយន្តគឺជាតុក្កតាប៉សឺឡែនដែលមើលទៅគួរឱ្យភ័យខ្លាចនៅក្នុងរូបភាពរបស់កុមារដោយមានសក់វែងនិងអាណាណាប៊ែលពិតប្រាកដ – ជាវត្ថុមួយនៅក្នុងសារមន្ទីររបស់ Warren – គឺជាតុក្កតាបុរាណ Raggedy Ann ដែលមើលទៅធម្មតាជាមួយនឹងអំបោះពណ៌ក្រហមសម្រាប់ចង់សក់។
តុក្កតានេះមានឈ្មោះថា Raggedy Ann នៅសារមន្ទីរ Warren តុក្កតានេះមិនមានតុក្កតាធម្មតាទេ។ យោងទៅតាម Warrens វាត្រូវបានរស់នៅដោយ“ ស្មារតីអមនុស្សធម៌” ហើយមានការព្រមានលើកញ្ចក់កែវកុំអោយប៉ះ។

~

Annabelle វជារឿងពិតដ៏រន្ធត់មួយដែលត្រូវបានគេផលិតជាភាពយន្ត។ ហើយថ្ងៃនេះយើងនឹងនិយាយពីដើមហេតុដែលបណ្តាលអោយមានការផ្អើលលើតុក្កតា ឯណាបែល/Annabelle រហូតដល់មានលក្ខណៈ ស្រាវជ្រាវជាទ្រង់ទ្រាយធំពីប្រវត្តិរបស់តុក្កតាមួយនេះ។ដើមហេតុដំបូងគេ គឺកើតឡើងនៅឆ្នាំ ១៩៦៨ មាន ស្រីនិស្សិតពេទ្យម្នាក់នាងឈ្មោះ ដីត្រេ បឺណាត/Deidred Bernard យុវតីរស់នៅបន្ទប់ជួលនៃអាផាតមិនតែឯង ។ យប់មួយខួបកំនើតអាយុ២៥ឆ្នាំរបស់នាង ម៉ាក់នាងផ្តល់ជូននាងនូវកាដូតុក្កតាមួយ ទុកគ្រាន់កំដរនាងក្នុងបន្ទប់ជួលតែឯង នៅពេលកូនស្ងួនសិក្សាជំនាញពេទ្យក្នុងទីក្រុង។ កាដូត្រូវបានផ្ញើមក និង ទទួលបានយ៉ាងល្អគ្មានការខូចខាតអ្វីទេ។ វាជាតុក្កតាដ៏ស្រស់សោភា។


~

~

ព្រឹកដំបូង ដីត្រេមុនចេញពីសាលា រមែងទុកដាក់តុក្កតានោះនៅក្បាលដំនេក ក្នុងលក្ខណៈផ្អែកខ្នង និង សណ្តូកជើងទៅមុខត្រង់តាមធម្មតា! ប៉ុន្មានថ្ងៃបន្តបន្ទាប់ និស្សិតស្រីមានអារម្មណ៍ចម្លែកលើអាកប្បកិរិយាខុសទម្រង់ដើមនៃតុក្កតានោះ រៀងរាល់ពេលយប់នាងត្រលប់មកបន្ទប់វិញ! ពេលខ្លះចូលដល់ក្នុងបន្ទប់នាងឈរនៅក្បាលគ្រែ នាងឃើញតុក្កតានោះគងអន្ទាក់ខ្លា។ ពេលវេលាកន្លងទៅតុក្កតានោះកាន់តែចម្លែកទៅ។ វាចាប់ផ្តើមចេះផ្លាស់ប្តូរទីតាំងដោយខ្លួនវា។


ម្តងឃើញទៅអង្គុយនៅបន្ទប់នេះ ម្តងឃើញនៅបន្ទប់មួយទៀត! ហើយយប់ចុងក្រោយ វាក៏ផ្លោងទៅនៅលើគ្រែអ្នកបន្ទប់ជួលក្បែរនោះ ក្នុងអាផាតមិន រហូតបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ទម្រាំរកម្ចាស់តុក្កតាឃើញ។ បន្ទាប់ពីមានអារម្មណ៍ចម្លែកចំពោះវា នាងយកតុក្កតានោះ ទៅដាក់ក្នុងឡាំងហើយបិទស្កុតទុកចោលនៅបន្ទប់ដាក់ឥវ៉ាន់។

~

~

ពេលក្រោយមកទៀត យប់មួយនោះ មិត្តនាង ឡារ៉ា/Lara ដែលជានិស្សិតគិលានុប្បដ្ឋាកដូចគ្នាបានមកលេងបន្ទប់! ក្នុងបន្ទប់ក្រោមអំពូលភ្លើងពងមាន់ ជាមួយនឹងសំនើចក្អាកក្អាយ នៅលើសាឡុង ស្រាប់តែពួកនាងភ្ញាក់អោយព្រើត តុក្កតានោះដើរចេញមកពីពេលណាមិនដឹង មកលត់ជង្គង់ស្ងៀមទ្រឹងក្បែរកៅអី មើលទៅនារីទាំងពីរ ដោយកែវភ្នែកក្រឡោតធំៗ។

ព្រឹកស្អែក មិត្តនាងហៅមិត្តប្រុសរបស់ខ្លួនអោយមកជួយមើល និង ព្យាយាមដាក់អោយតុក្កតាលត់ជង្គង់តាមទម្រង់ដើមដែលពួកនាងឃើញ តែគ្មានឆ្អឹង ឬ ទម្រណាមួយដែលអាចអោយតុក្កតាក្រណាត់ចេះលត់ជង្គង់បានឡើយ! ខំបញ្ឈរវាប៉ុន្មានដងវារលំខ្ពោក។ ហើយរៀងរាល់យប់ក្រោយពេលដីត្រេមកពីសាលាវិញ នៅក្នុងបន្ទប់នាងចាប់ផ្តើមមានអក្សរចម្លែកសរសេរនៅលើក្រដាស រាយប៉ាយគ្រប់កន្លែងដែលលើក្រដាសនោះសរសេរពាក្យថា ” “ជួយយើងផងមើល!” ឬ “ជួយខាល/Cal ផង!។

~

~

ទោះជារៀងរាល់ពេលទៅសាលានាងលួចយកខ្មៅដៃ ឬ ប៊ិចលាក់ម៉េចក៏ដោយ ក៏ត្រលប់មកវិញមានអក្សរដែលសរសេរដូចមុនពេញក្នុងបន្ទប់ និង មាត់ទ្វារ។ ខ្លាចពេកនាងក៏ហៅ ឡារ៉ាអោយរើមកនៅជាមួយ។ កន្លងទៅច្រើនយប់ ឡារ៉ាប្រទះហេតុភេទដូចនាងបេះបិទ។ តែឡារ៉ាជឿថាប្រហែល នរណាមួយចង់លេងសើចជាមួយបន្ទប់នេះហើយ។ ថ្ងៃបន្ទាប់ពួកនាងទាំងពីរ រៀបគម្រោងម្យ៉ាង។

~

ពួកនាងជានិស្សិតឆ្លាតបាន ធ្វើការកំនត់ចំនាំលើគ្រឿងសង្ហារឹម ដាក់អំបោះចំនាំលើដៃទ្វារ ឬកម្រាលជាដើម ដើម្បីចង់ដឹងថាមានអ្នកលួចចូលបន្ទប់នេះឬអត់? ក្រោយការដើរលំហែអស់ច្រើនថ្ងៃ ក្រមុំទាំងពីរ និង មិត្តប្រុស ចូលដល់បន្ទប់ នាងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ តុក្កតានោះមានប្រលាក់ឈាមនៅលើដៃ និង លើទ្រូង!
មានក្រដាសមួយសរសេរនៅក្បែរតុក្កតានោះ ក្រោមអក្សរដ៏គួរអោយខ្លាចថា៖ “Miss Me?” ដែលបកជាខេមរភាសាថា៖ មាននឹកអូនទេបង?

~


ប្រភពពី:USA

Leave a Reply

Your email address will not be published. Required fields are marked *

error: ❌ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយនេះដោយគ្មានការអនុញាត⛔