ភ្នំពេញ៖ វាពិតជារឿងមួយគួរឲ្យភ្ញាក់ផ្អើលសម្រាប់អ្នកចូលចិត្តលេងបណ្ដាញសង្គមយក្ស Facebook នៅពេលដែលពួកគេបានប្រទះឃើញរូបភាព ស្រើបស្រាល និងស្រាតននលគោក នៅលើគ្រែ ហើយត្រូវបានគេ ស្គាល់ច្បាស់ថា ជាតារាសម្ដែងល្បីឈ្មោះ លោក ហេង ដារី ជាមួយនឹងស្រីក្មេងម្នាក់ សង្ស័យជាសង្សាររបស់លោក បង្ហោះយ៉ាង ព្រោងព្រាត ពេញបណ្ដាញសង្គម ដ៏ពេញនិយមមួយនេះ។
~
~
ក្នុងរូបភាពគ្មានសម្លៀកបំពាក់នៅលើគ្រែជាមួយគ្នាយ៉ាងស្និទ្ធបំផុតដែលត្រូវបានគេចែកចាយតៗគ្នានេះត្រូវបានអ្នកលេងFacebookបញ្ចេញមតិសួរដេញដោលគ្នាទៅវិញទៅមកថាតើជារឿងពិត ឬជាការសម្ដែងក្នុងរឿងអ្វីមួយ?
~

~
ទោះបីជាយ៉ាងណា ប្រភពព័ត៌មានស្និទ្ធនឹងលោក ហេង ដារី បានបង្ហើបថា រូបភាពស្រើបស្រាលនៅលើគ្រែ ជាមួយស្រី ក្មេងសាច់សខ្ចីនេះ គឺគ្រាន់តែជាឈុតឆាកសម្ដែងមួយ ក្នុងរឿង«កុលាប៣ទង» ថតតាំងពីឆ្នាំ២០១៥មកម្លេះ ដែលលោក ហេង ដារី ត្រូវសម្ដែង ឈុតនេះ ជាមួយនឹងកញ្ញា ដួង ម៉ានិច (ដួង ស្រីពេជ្រ) ហើយត្រូវគេយកមកបង្ហោះឡើង ដើម្បីឲ្យមានការចាប់ អារម្មណ៍ ពីសំណាក់មហាជនតែប៉ុណ្ណោះ ពោលពុំមែនជាការពិតនោះទេ ។សូមបញ្ជាក់ថា តារាសម្តែងប្រុស ហេង ដារី ធ្លាប់បានទទួលរងនូវព័ត៌មានអាស្រូវមួយ ដោយត្រូវស្ត្រីអាណិកជននៅ អាមេរិក ចោទលោកថា បានបោកប្រាស់ទាំង ស្នេហា និងលុយកាក់របស់នាង យ៉ាងច្រើនសន្ធឹកសន្ធាប់។
~
~
ប៉ុន្តែរឿង រ៉ាវនេះ មិនទាន់ចប់ស្រួលបួលផង ស្រាប់តែលេចធ្លាយរូបថតស្រើបស្រាល របស់លោក ហេង ដារី និងនារីម្នាក់ នៅលើ គ្រែ ជាមួយគ្នាថែមទៀត។ចំពោះរូបថតប្រមាណ៣-៤សន្លឹក របស់ លោក ហេង ដារី បង្ហាញឲ្យឃើញពីការឱបរឹតនារីម្នាក់ យ៉ាងស្អិតរល្មួត នៅលើ គ្រែនេះ បានសាយភាយពេញបណ្តាញសង្គមហ្វេសប៊ុក និងមានមនុស្សជាច្រើន នាំគ្នាចែករំលែករូបថតនោះតៗគ្នា។ក្នុងនោះទំព័រហ្វេសប៊ុកដដែល បានសរសេរខាងលើរូបនោះថា «តារាសម្តែង លោក ហេង ដារី ថតរូបនៅលើគ្រែ ជាមួយសង្សារ មិនដឹងខាងស្រីអៀន ឬគេងលក់ទេ»៕
~
~
ប្រភព៖តារាខ្មែរ