ប្រទេសឥណ្ឌា៖វាច្បាស់ណាថាជារឿងពិត ដែលអណ្ដើកដែលមានពណ៌លឿងដ៏កម្របែបនេះ ត្រូវបានគេប្រទះឃើញម្ដងជាពីរដងរួចមកហើយ នៅក្នុងប្រទេសឥណ្ឌា ប៉ុន្ដែសត្វអណ្ដើកដែលទើបតែប្រទះឃើញថ្មីនេះ ស្នូករបស់វាមានលក្ខណៈសំប៉ែតខុសធម្មតា។ ទន្ទឹមនេះដែរ វាក៏ត្រូវបានគេផ្ដិតយករូបភាព និងបង្ហោះទៅលើបណ្ដាញអុីនធឺណេត ហើយមានមហាជនមួយចំនួន បានធ្វើការប្រៀបធៀបវា ជាមួយនឹងឈីសនៅលើប៊ឺហ្គឺរទៀតផង។
~
លោក Sneha Dharwadka ដែលជាអ្នកបង្ហោះរូបភាពអណ្ដើកនៅលើបណ្ដាញសង្គម Twitter បានពន្យល់មូលហេតុចំនួនពីរ ចំពោះសម្បុររបស់វា។ លោកបាននិយាយថា វាជាប្រភេទអាល់ប៊ីណូពណ៌លឿងដែលអាចជាការផ្លាស់ប្ដូរហ្សែន ឬជាជំងឺពីកំណើត ដោយសារតែវត្ដមាននៃសារធាតុពណ៌ tyrosine។
~
~
គួរឲ្យដឹងដែរថា កាលពីខែសីហាកន្លងទៅ អណ្ដើកស្រដៀងគ្នានេះ ត្រូវបានគេរកឃើញនៅក្នុងប្រទេសនេប៉ាល់ផងដែរ ហើយនៅពេលនោះ វាក៏ត្រូវបានគេប្រៀបធៀបទៅនឹងការចាប់កំណើតរបស់អទិទេពនៃព្រះវិស្ណុទៀតផង។ តួយ៉ាង លោក Kamal Devkoto អ្នកជំនាញសត្វល្មូន បានមានប្រសាសន៍ថា៖
~
~
វាមិនត្រឹមតែជាសត្វពណ៌មាសនោះទេ តែអណ្ដើកទាំងមូលមានន័យសម្រាប់សាសនា និងវប្បធម៌ដ៏សំខាន់នៅក្នុងប្រទេសនេប៉ាល់។
សូមជម្រាបដែរថា នៅក្នុងទេវកថាហិណ្ឌូ ស្នូកខាងលើនៃសត្វអណ្ដើក តំណាងឲ្យមេឃ ចំណែកឯស្នូកខាងក្រោម តំណាងឲ្យផែនដី៕
~
~
ប្រភព៖India news