ដឹងអត់Rose ចាប់ផ្តើមល្បីឈ្មោះត្រឹមពេលណាមក?ហើយធ្វើអីខ្លះបានល្បីលឿនម្ល៉េស!!!

តារាសម្តែងស្រីស្រស់សិចស៊ី កញ្ញាហាស់​ វីរ៉ាស្រីរ័ត្ន ហៅរ៉ូស ដែល​មុននេះ​​​​​លេចធ្លោតាម​​​​រយៈការសម្តែងក្នុងរឿង “​​​​​​​​​​​​​​ភរិ​​​​​​​​​​​​​​​​​យាឈ្លើយ​​​​​​​ស្នេហ៍” និងបានលេចមុខតាម​ការសម្តែងកាយវិ​​​​ការខា​​​​​​​​រ៉ាអូខេ ជាច្រើនបទ​នោះ ថ្មីៗនេះបានរ​​​​​​​​​​ងការរិះ​​​​​​​គន់ពីទស្សនិក​​​​​ជនអ្នក​ប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន បន្ទាប់ពីត្រូវបាន​គេទម្លាយឈុ​​​​​​​​​​​​​តសម្តែងមួយដែល​​​​​​​​​​​​​​​​​នាងត្រូវតួប្រុសឱបថើប​ញក់​ញី ថែមទាំងលូកស្ទាបអង្អែលមើ​​​​លទៅគួរឱ្យស្រៀវស្រើប​​​​​​​​​​​​។ទោះជា​​​​​​​​​យ៉ា​​​​​​ងណា កញ្ញារ៉ូស បា​នប្រតិកម្មបញ្ជាក់ថា នាង​​​​​​​​​​​​​​​​​មិនខ្វល់ចំ​​​​​ពោះការរិះគន់នេះ​ទេ ព្រោះនោះ​​​​​​ជាសិល្បៈ។

~

~

គួរបញ្ជាក់ថា ប្រតិ​កម្មរបស់ក​​​​​​ញ្ញារ៉ូស ខាង​​​​​​​​​​​លើនេះ ​​​​​​​​​​​​​​​បានធ្វើឡើងបន្ទាប់ពី​​​​​​​​​​​​មានកា​​​​​​​​​​​​​​​​​​​​​​​​​​ររិះគន់ចំពោះ​​​​​ការសម្តែងរបស់​នាងដែលធ្លាយតាមបណ្តាញសង្គមហ្វេស​ប៊ុក ​​​​​​​​ដោយត្រូវតួប្រុសឱ​​​​​​​​​​​បថើ​​​​​​​​​​​​​​បលូកស្ទាបយ៉ាង​​​​​​​​​រោលរា​​​​​​ល ជាពិសេសអ្នកដឹកនាំ​សម្តែងម្នាក់​​​​​​បា​​​​​​​​​​នរិះ​​​​​គន់ថា នាងសម្តែងចង់ល្បីថតឈុត​ស្រើបស្រាលដូច​រឿងសិច​។លោករិទ្ធ អូមេហ្គា អ្នកដឹក​នាំសម្តែងមួយរូបបាន​សរសេរក្នុងគណនីហ្វេសប៊ុករបស់លោក នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ ថា “ចំណងជើងសង្សា ក៏ផិតមិត្តក៏ក្បត់ តែកាយវិការវិញ លូកក្តិ…។

~

~

-តួសម្តែងប្រុសវិញសុំថតកុំឱ្យកាត់ អ្នកដឹកនាំស្រែកថា ឱ្យលូកទៅៗលូកឱ្យខ្លាំង លូកឱ្យដល់ទៅ…។ (ហ្សិត)

-តួស្រីមើលទៅជាជនរងគ្រោ ព្រោះសម្តែងដើម្បីចង់ល្បីហ៊ីម…។

-ប្រហែលជាខួរក្បាលអ្នកដឹកនាំសម្តែងម្នាក់នោះគិតតែរឿងហ្នឹង បានជាខ្ញុំឃើញគាត់ផលិត MVលើកណាក៏ផ្តោតតែរឿងថើប រឿងលើគ្រែ ស្រើបស្រាលដែរ

-ប្រហែលគាត់មានឆន្ទៈចង់ឱ្យខ្មែរមានរឿង SEX ដែរហើយមើលទៅ

-ខ្ញុំនិយាយមែនពេលគេដៀលដល់អ្នកផលិតដល់អ្នកដឹកនាំសម្តែង ខ្ញុំរអៀសខ្លួនណាស់ ព្រោះខ្ញុំធ្វើខាងហ្នឹងដែរ តែមិនដែលផលិតសាច់រឿងណាដែលអន់បែបនេះ និងធ្វើឱ្យគេមើលងាយសិល្បៈខ្មែរអ៊ីចឹងទេ”។

~

~

ទោះជាយ៉ាងណា ឆ្លើយតបចំពោះការរិះគន់ខាងលើនេះ កញ្ញាហាស់ វីរ៉ាស្រីរ័ត្ន ហៅរ៉ូស វ័យ២៥ឆ្នាំ ដែលជាតួសម្តែងស្រីក្នុងឈុតមួយនោះបានសរសេរក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់នាង នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ថា “ពេលណាចប់?? ម៉េចនិយាយថាឱ្យខ្លួនឯងអ៊ីចឹង? លោកឯងហ្នឹងហើយចង់ល្បី ចង់ឱ្យគេស្គាល់នោះ លោក Rith omega”។កញ្ញារ៉ូស បានសរសេរបន្ថែមនៅថ្ងៃដដែលនោះថា “ដូម្តេចដែលហៅថាសិល្បៈ?? អ្នកណាជេរៗទៅ រ៉ូសអត់ខ្វល់”។

~

~

នៅថ្ងៃដដែលនោះ កញ្ញារ៉ូស បានសរសេរបន្ថែមទៀតថា “ពេលធ្វើបុណ្យមើលមិនឃើញសោះ តែបើខុស១ដងនិយាយពីនាំគ្នាជេរ Rose ទាំងដែល Rose មិនដឹងអីសោះ ពិភពលោកនេះពោរពេញទៅដោយតែស្ករ ចង់និយាយពាក្យក្នុងចិត្តថា Rose អត់ខឹងទេ Rose យកពេលវេលាធ្វើបុណ្យចែកទានវិញល្អជាង៕

~

~

ប្រភព៖តារាខ្មែរ

Leave a Reply

Your email address will not be published. Required fields are marked *

error: ❌ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយនេះដោយគ្មានការអនុញាត⛔