ចាប់ខ្លួន !!! នារីស្រស់ស្អាត៨នាក់ភ្លាមៗក្រោយឃាត់ខ្លួននារីជាមេក្លោង…….

រាជធានីភ្នំពេញ : ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ១៣ម៉៥០នាទី កម្លាំងការិយាល័យប្រឆាំងការជួ ញ ដូរម នុស្ស និងការពារអ នី តិជន បានចុះអនុវត្តចំណារអនុញ្ញាតិឲ្យបង្ក្រាបជាក់ស្តែងលេខ ០២៨ អ.យ.ឋ ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ របស់លោក គុជ គឹមឡុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនជនសង្ស័យ ០១នាក់ និងជនរងគ្រោះចំនួន ០៧នាក់ ស្រី (អនីតិជន ០៥នាក់) ករណី ប្រ ព្រឹ ត្តអំ​ ពើសញ្ចារកម្មមានស្ថានទម្ងន់ទោស (នាំនារីក្មេងៗឲ្យរួ​​ ម ភេ ទជាមួយភ្ញៀវនៅតាមផ្ទះសំណាក់ និងសណ្ឋាគារ) នៅចំណុច ០២គោលដៅ ផ្សេងគ្នា ។

~

~

១. នៅចំណុចភោជនីយ៍ដ្ឋាន តាឪ ផ្លូវជាតិលេខ៦ ភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ ឆយ ចន្ថា ភេទស្រី អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ និងជនរងគ្រោះចំនួន ០៣នាក់ ស្រី (អនីតិជន ០២នាក់) ។

~

~

២. នៅចំណុចផ្ទះសំណាក់ ហេង មហាសាល ផ្លូវជាតិលេខ៦A ភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ជនរងគ្រោះ ចំនួន ០៤នាក់ ស្រី (អនីតិជន ០៣នាក់) មកកាន់ការិយាល័យ ដើម្បីធ្វើការសាកសួរ និងស្រាវជ្រាវបន្ត ។
បច្ចុប្បន្នសមត្ថកិច្ចការិយាល័យកំពុងកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចំណែកឯជនរងគ្រោះចំនួន ០៧នាក់ (អនីតិជន ០៥នាក់) ប្រគល់ជូនមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ៕

Leave a Reply

Your email address will not be published. Required fields are marked *

error: ❌ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយនេះដោយគ្មានការអនុញាត⛔