សូមប្រុងប្រយត្ន័ !!! យុវតីម្នាក់ ត្រូវឆ្មាខាំរហូតចេញអាការៈ និងដេញខ ាំគេគ្រប់គ្នា……!

ខេត្តបន្ទាយមានជ័យ :យុវតីម្នាក់ ត្រូវឆ្មាខាំរហូតចេញអាការៈ និងដេញខាំគេគ្រប់គ្នា
សង្ស័យមកពីឆ្មាខាំទើបមានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយ យុវតីម្នាក់រស់នៅក្នុងភូមិគាបលើសង្កាត់ទឹកថ្លាក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានផ្ទុះអាការៈកាយវិការ និង សំឡេងដូចជា សត្វឆ្មាដេញខាំ គេឯងរហូតដល់ថ្នាក់ គ្រូពេទ្យមិន ហ៊ានទទួល ព្យាបាល ត្រូវបានអាណាព្យាបាល អំពាវនាវរកជំនួយជួយព្យាបាល ខណៈរូបនាងកំពុងរៀនថ្នាក់ទី១២ ។

~

~

ស្ត្រីឈ្មោះអូន ជ្រាប អាយុ៤០ឆ្នាំ ត្រូវជាម្តាយរបស់យុវតីខាងលើ បានឲ្យដឹងកាលពីថ្ងៃ ទី២៥ ខែមករា ឆ្នាំ២០២១ នេះ ថាយុវតី រងគ្រោះ ឈ្មោះសៅ វណ្ណារី អាយុ ២០ឆ្នាំ ជាសិស្សថ្នាក់ ទី១២ ក្នុង ឆ្នាំសិក្សា ថ្មីនេះហើយ ត្រូវបានសត្វឆ្មា ខាំជើងខាងឆ្វេង បណ្តាល ឲ្យហូរឈាមក្នុងអំឡុងពេល២ខែ កន្លងមកនេះ។ រហូតដល់ល្ងាចថ្ងៃទី ២៤ ខែ មករា ឆ្នាំ ២០២១ កូនស្រីរបស់គាត់បានទៅហូបចុកក្នុង កម្មវិធី ខួបកំណើតមិត្តភក្តិ ហើយក៏ផ្ទុះអាការៈដូចសត្វឆ្មានិង ត្រូវ ឪពុកម្តាយមិត្តភក្តិ ដឹកមកផ្ទះ ។ ឃើញសភាពកូនធ្ងន់ធ្ងរខ្លាំង អ្នកភូមិផងបានបញ្ជូនទៅមន្ទីរពេទ្យ២កន្លែងតែពេទ្យមិនទទួលក្រោយសួរនាំ និង ឃើញអាការៈដូច ឆ្មាឆ្កួតដូច្នេះក៏ សម្រេចចិត្តនាំត្រឡប់មក ឲ្យ គ្រូខ្មែរក្នុងភូមិមើលវិញរហូតបានដេកលក់ លុះព្រឹក ឡើងក៏ អាការៈ ដូចធម្មតាដូចដើមវិញ។
ស្ត្រីខាងលើបញ្ជាក់ថា បច្ចុប្បន្នខ្លួនមានមុខរបរដេរខោអាវរយបន្តិចបន្តួចនៅផ្ទះនិងមានប្តីឈ្មោះ សួង សើម អាយុ៤០ឆ្នាំ ជាកម្មករសំណង់មានកូន ៤ នាក់រក ១ ថ្ងៃដើម្បីតែរស់មួយថ្ងៃគ្មានលទ្ធភាព បញ្ជូនកូនស្រីទៅពិនិត្យឬ ព្យាបាលនោះទេ។

~

~

ពាក់ព័ន្ធករណីនេះលោកវេជ្ជបណ្ឌិត ឡេ ចាន់សង្វាត ប្រធាន មន្ទីរ សុខាភិបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា នៅពេលមាន នរណាម្នាក់ត្រូវឆ្កែ ឬ ឆ្មាខាំ ត្រូវប្រញាប់នាំទៅចាក់ វ៉ាក់សាំង ការពារជាបន្ទាន់មិនអាចទុកលើសពី១សប្តាហ៍ បានឡើយ និង ត្រូវ តាមដានសកម្មភាពឆ្កែឬ ឆ្មា នោះបើសិនជាវាអត់មានបែកពពោះ មាត់ឬឆ្កួតទេនោះមនុស្សដែលត្រូវវា ខាំក៏មិនមានបញ្ហាដែរ។ ដោយឡែកក្នុងករណីត្រូវឆ្កែ ឬ ឆ្មាខាំហើយមិនបានចាក់ វ៉ាក់សាំង ការពារ ឲ្យបានត្រឹមត្រូវ នោះទេហើយអ្នកដែលសត្វទាំងនោះខាំ មានអាកា រៈបែកពពោះមាត់រក ខ​ាំ គេ ឯងនិងក្លាចទឹកក្លាចខ្យល់ក្លាចពន្លឺថ្លៃ នោះ បញ្ចាក់ថាពិតជាឆ្លងមេរោគឆ្កែ រឺឆ្មាឆ្ងួតជាក់ជាមិនខាន ដោយគ្មាន គ្រូពេទ្យណាអាចសង្គ្រោះបានឡើយ ៕

Leave a Reply

Your email address will not be published. Required fields are marked *

error: ❌ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយនេះដោយគ្មានការអនុញាត⛔