កម្ពុជា : យោងទៅតាមប្រភពហ្វេសប៊ុកមួយថ្មីៗនេះបានឲ្យដឹងថា យុវជនមួយក្រុមមានគ្នាបួននាក់ : John Drury ជនជាតិអាមេរិកាំង, John Lovejoy ជនជាតិអាមេរិកាំង, Dan Murdoch ជនជាតិអង់គ្លេស, Tony Peres ជនជាតិអាមេរិកាំងជាមេកានិចរថយន្ត
ពួកគេបានចាប់ផ្ដើមចេញដំណើរពីប្រទេសអាល្លឺម៉ង់ថ្ងៃទី 15 ខែកក្កដាឆ្នាំ 2007 ដោយឆ្លងកាត់ចំនួន 21 ប្រទេស តាមរយៈរថយន្ត Trabant បុរាណពីរគ្រឿង ឆ្ពោះមកកាន់ព្រះរាជាណាចក្រកម្ពុជាក្នុងគោលបំណងដើម្បីរៃអង្គាសថវិកាដល់កុមារតាមចិញ្ចើមផ្លូវ។
~
~
ពួកគេចំណាយពេលជិត ៧ ខែទើបមកដល់ទីក្រុងភ្នំពេញ ថ្ងៃទី 9 មករាឆ្នាំ 2008 ជាមួយនឹងថវិកា 300,000ដុល្លារ សម្រាប់អង្គការម្លប់តាប៉ាង និងអង្គការមិត្តសម្លាញ់។ យើងសូមថ្លែងអំណរគុណដល់ពួកគេដែលបានលះបង់ទាំងពេលវេលានិងថវិកាដល់កុមារកម្ពុជា។
~
~



