ខេត្តបន្ទាយមានជ័យ ៖ យុវជនម្នាក់បានក្លាយជាជន ព ង្រ ត់កូនស្រីគេពីខេត្តបន្ទាយមានជ័យ មក ដេ ករួ ម មេ ត្រី ស្នេហាក្នុងផ្ទះសំណាក់មួយនៅស្រុកមង្គលបូរី និងរហូតដល់ខេត្តបាត់ដំបង ។
~
~
អ្វីដែលធ្ងន់ធ្ងរជាងនេះទៀតនោះ គឺជាមួយនឹងកា រឃា ត់ខ្លួននេះ សមត្ថកិច្ចក៏ដកហូតបាន គ្រឿ ង ញៀ នចំនួន៤កូនថង់ផងដែរ និងបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១
វរសេនីយ៍ត្រី ធឿង វាសនា នាយការិយាល័យប្រ ឆាំ ង ការ ជួ ញដូរ មនុស្សនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បានឲ្យដឹងថា យុវជនដែលត្រូវបានចាប់ឃាត់ខ្លួននេះឈ្មោះ ទាយ យេ អាយុ២២ឆ្នាំ រស់នៅឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង ចំណែកក្មេងស្រីមានអាយុ១៦ឆ្នាំ នៅស្រុកថ្មពួក ។
~
~
លោកនាយការិយាល័យឲ្យដឹងទៀតថា ក្រោយពីទទួលពាក្យប ណ្តឹ ងរបស់ឪពុកក្មេងស្រី ដែលបា ន ប្តឹ ងឈ្មោះ ទាយ យេ ថា បានព ង្រ ត់កូនស្រីគាត់ចេញពីផ្ទះកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ កម្លាំងជំនាញក៏បានទទួលព័ត៌មានថា ជនត្រូវចោទបាននាំក្មេងស្រីទៅដេ កនៅផ្ទះសំណាក់មួយយីហោម៉ារី ។
លុះនៅល្ងាចថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកមោងឫស្សីខេត្តបាត់ដំបង បានឃាត់ខ្លួនជនសង្ស័យនិងឆែកឆេររកឃើញគ្រឿ ង ញៀ នប្រភេទមេតំហ្វេតាមីនហៅខេទឹកកកចំនួន៤កូនថង់តូច ។
~
វរសេនីយ៍ត្រី ធឿង វាសនា បញ្ជាក់ថា ក្រោយពេលឃាត់ខ្លួន ជនសង្ស័យនិងក្មេងស្រីរងគ្រោះក៏បាននាំយកមកសាកសួរនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ។ យុវជនជាប់ចោទនិយាយថា ខ្លួនបានស្គាល់ក្មេងស្រីតាមរយៈហ្វេសបុ៊ក ហើយបានស្រឡាញ់គ្នាទើបនាងសម្រេចចិត្តចេញពីផ្ទះមកតាមខ្លួន និងស្នាក់នៅក្នុងផ្ទះសំណាក់មួយក្នុងស្រុកមង្គលបូរី ចំនួន២យប់ ។
បន្ទាប់មក បន្តមកស្នាក់នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង ៣យប់ទៀត ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួន ដោយចោទពីបទនាំអនីតិជនចេញដោយមិនស្របច្បាប់ និងជួញដូរគ្រឿងញៀន ។ ក្រោយពីសាកសួរហើយ យុវជនរូបនេះត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ៕
~

