ល្បីពេញពិភពលោក សាច់រឿងល្អមិនសរសើរមិនបាន ជាពិសេសឈុតក្ដៅសាច់ដ៏ស្រើបស្រាលមិនទើសភ្នែកទេ​ (មានវីដេអូ)

សាច់រឿងវៀតណាម៖កាលពីខែកក្កដាកន្លងទៅ នៅមហោស្រពភាពយន្តអាស៊ានក្រុងបាងកក ខ្សែភាពយន្តរបស់វៀតណាម The Third Wife បានទទួលពានរង្វាន់ពិសេស ដោយគណៈវិនិច្ឆ័យបានកត់សម្គាល់នូវសិល្បៈហត្ថកម្មដ៏អស្ចារ្យ ការសម្តែងដ៏ល្អឥតខ្ចោះ និង ការដឹកនាំរឿងប្រកបដោយភាពជឿជាក់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

~

~

នៅក្នុងខ្សែភាពយន្ត ដែលកំណត់ទីតាំងនៅទីជនបទវៀតណាមនៅចុងសតវត្សរ៍ទី១៩ ក្មេងស្រីតូចម្នាក់បានក្លាយជាភរិយាទីបីរបស់ម្ចាស់ដីដ៏មានទ្រព្យស្តុកស្តម្ភ។ រឿងនេះក៏មានឈុតឆាករួមភេទនិងឈុតឆាកដទៃទៀតបង្ហាញពីការប្រសូតកូនផងដែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

~

ប៉ុន្តែខណៈដែលខ្សែភាពយន្តនេះទទួលបានការគាំទ្រនៅក្រៅប្រទេសយ៉ាងច្រើនរួមទាំងការឈ្នះរង្វាន់នៅឯមហោស្រពភាពយន្តអន្តរជាតិតូរ៉ុនតូ វាបែរជាជួបបញ្ហានៅក្នុងប្រទេសវៀតណាមទៅវិញ ដោយនាំឱ្យខ្សែភាពយន្តនេះត្រូវបានដកចេញពីរោងកុនកាលពីចុងខែឧសភា។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

~

~

វេបសាយ Vietnam News បានរាយការណ៍ថា ទស្សនិកជនមានការតក់ស្លុត ដែលតួឯកស្រីត្រូវបានសម្តែងដោយកុមារីឈ្មោះ Nguyen Phuong Tra My ដែលគ្រានោះមានអាយុទើបតែ ១៣ ឆ្នាំ។ ពួកអ្នកលេងអ៊ីនធឺណិតបានរិះគន់ខ្លាំងៗដាក់ផលិតករវៀតណាមលោកស្រី Ash Mayfair ជុំវិញការសម្រេចចិត្តជ្រើសតួអង្គរបស់លោកស្រី។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

~

ម្តាយរបស់កុមារី Tra My ក៏ត្រូវគេស្តីបន្ទោសផងដែរចំពោះការអនុញ្ញាតឱ្យកូនស្រីរបស់គាត់ចូលរួមសម្តែង ជាមួយពួកអ្នករិះគន់ខ្លះឆ្ងល់ថាតើម្តាយនេះត្រូវបានធ្វើឱ្យពិការភ្នែកដោយសារតែការស្វែងរកកិត្តិនាមឱ្យកូនស្រីនិងទឹកប្រាក់ឬយ៉ាងណា។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

~

~

វេបសាយ VnExpress បានដកស្រង់សម្តីអ្នកជំនាញការពារកុមារដោយនិយាយថា ឈុតសិចនោះអាចមានផលប៉ះពាល់ផ្លូវចិត្តលើតារាស្រីវ័យក្មេង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លោកស្រី Mayfair និយាយប្រាប់វេបសាយ Hollywood Reporter ថា “យើងមិនបានធ្វើអ្វីខុសទេ ហើយយើងមិនបានរំលោភច្បាប់ដែរ។ ពួកគេមិនអាចវាយប្រហារយើងដោយហេតុផលនេះបានទេ ដូច្នេះមានការប៉ុនប៉ងធ្វើឱ្យខូចដល់ក្រមសីលធម៌របស់ម្តាយរបស់តារាស្រី ដោយការផ្សព្វផ្សាយព័ត៌មានផ្ទាល់ខ្លួនរបស់ម្តាយនាងតាមអ៊ីនធឺណេត និងនិយាយថាម្តាយនោះបានលក់កូនស្រីដើម្បីប្រាក់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

~

~

និយាយការពារប្រធានបទនៅក្នុងខ្សែភាពយន្តរបស់ខ្លួន លោកស្រី Mayfair និយាយថា “សំណួរទាំងអស់នេះគឺបើកទូលាយសម្រាប់ការជជែកវែកញែក ហើយខ្ញុំមិនមានបញ្ហាអ្វីទេ។យើងនិយាយអំពីសិទ្ធិរបស់ស្ត្រី ហើយយើងគិតគូរខ្លាំងណាស់អំពីប្រពៃណីតឹងរ៉ឹង ដែលមាននៅក្នុងប្រទេសអស់ជាច្រើនសតវត្សរ៍”។

~

នាង Tra My ត្រូវបានជ្រើសរើស បន្ទាប់ពីអ្នកដឹកនាំរឿងបានធ្វើតេស្តសាកល្បងសមត្ថភាពលើបេក្ខនារីជាង ៩០០ នាក់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នាង Tra My ដែលឥឡូវនេះមានអាយុ ១៥ ឆ្នាំ និងត្រូវគេនិយាយថាបានបញ្ចុះបញ្ចូលឪពុកម្តាយរបស់នាងថានាងអាចសម្តែងតួអង្គនេះបាននោះ បានសម្តែងការខកចិត្ត ដែលខ្សែភាពយន្តនេះមិនអាចទស្សនាដោយជនជាតិវៀតណាមបាន ទោះបីវាបានទទួលការអបអរសាទរនៅកន្លែងផ្សេងក្តី៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

~

~

Leave a Reply

Your email address will not be published. Required fields are marked *

error: ❌ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយនេះដោយគ្មានការអនុញាត⛔