កាលពីពេលថ្មីៗនេះមានរឿងភ្ញាក់ផ្អើលមួយក្រោយអាណាព្យាបាលសិស្សម្នាក់បានទម្លាយរឿងរ៉ាវក្នុងបណ្តាញសង្គម Facebook អំពីអ្នកគ្រូបង្រៀនម្នាក់នៅសាលាបឋមសិក្សាសន្ធរម៉ុក បានតម្រូវអោយកូនគាត់បង់លុយមួយខែ៦ម៉ឺនរៀលជាថ្លៃដឹកគុណគ្រូ រហូតមានការរិះគន់យ៉ាងខ្លាំងពីសំណាក់អាណាព្យាបាល។
~
ថ្មីៗនេះដែរប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ លោក ហែម ស៊ីណារ៉េត បានអោយអ្នកសារព័ត៌មានដឹងថា មន្ទីរអប់រំ បានសម្រេចផ្លាស់អ្នកគ្រូបង្រៀនរូបនោះ ទៅបង្រៀននៅសាលាបឋមសិក្សាសែនសុខវិញ ក្រោយរកឃើញកំហុសឆ្គង ចំពោះការយកលុយសិស្សខាងលើ។
~
~
ជុំវិញករណីនេះដែរ អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡាបានអោយអ្នកសារព័ត៌មានដឹងថា ជាទូទៅក្នុងករណីមានភាពមិនប្រក្រតីណាមួយកើតឡើងនៅតាមគ្រឹះស្ថានសិក្សាណាមួយនៅទូទាំងប្រទេស
~
~
គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាមានវិធានការរដ្ឋបាលដើម្បីដោះស្រាយទៅតាមទិដ្ឋភាពជាក់ស្តែងហើយអាចមានសហការជាមួយមន្ទីរអប់រំយុវជននិងកីឡាជាសេនាធិការរបស់ក្រសួង ហើយក្រសួងអប់រំបាននឹងបន្តនិងគ្រប់គ្រងសាលារៀនដើម្បីបន្តពង្រឹងកំណែទម្រង់អប់រំយុវជននិងកីឡា៕
~
~
ប្រភព៖ក្រសួង