ភ្នំពេញ៖អ្នករាលគ្នាដឹងហើយថាលោកតា គូ សុភាព ជាលោកសង្ឃដ៏ល្បីល្បាញខាងផ្សព្វផ្សាយការអប់រំជាពិសេសធម៏អប់រំចិត្តខឹងបានបង្ហោះសារមិនពេញចិត្តនៅលើបណ្តាញសង្គមថា
~
“ព្រឹកនេះបានប្រទះភ្នែកឃើញវីដេអូមួយមានចំណងជើងថា «ទំទាវ២០២១»នៅក្នុងការសម្តែងមានចេតនាបំផ្លាញចំនួន៣គឺ៖
១ ប៉ះពាល់ដល់តម្លៃនៃព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ
២ ប៉ះពាល់ដល់តម្លៃអក្សរសិល្ប៍ជាតិ
៣ ប៉ះពាល់ដល់តម្លៃនៃសិល្បៈវប្បធម៌ជាតិ
~
ក្នុងនាមជាអ្នកកាន់ព្រះពុទ្ធសាសនា១រូប ខ្ញុំសូមថ្កោលទោសយ៉ាងដាច់អហង្ការ ហើយសំណូមពរដល់ក្រសួងធម្មការ និងសាសនា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងភាគីពាក់ពន្ធសូមមេត្តា ចាត់វិធានការអោយបានម៉ឺងម៉ាត់ចំពោះអ្នកដែលមានចេតនាទុច្ចរិតនេះ នឹងទុកជាមេរៀនដល់ជនដទៃទៀត ៕”
~
ជាការពិតណាស់លោកតាគូ សុភាពលោកបានមានពុទ្ធដិការត្រឹមត្រូវណាស់ថាវាប៉ះពាល់ខ្លាំងទៅលើរឿងទាំង៣ចំណុចខាងលើ១ ប៉ះពាល់ដល់តម្លៃនៃព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ២ ប៉ះពាល់ដល់តម្លៃអក្សរសិល្ប៍ជាតិ ៣ ប៉ះពាល់ដល់តម្លៃនៃសិល្បៈវប្បធម៌ជាតិ។ វាបានសបញ្ជាក់យ៉ាងច្បាស់ថាប៉ះពាល់ដល់អ្នកកាន់ពុទ្ធសាសនាខ្លាំងណាស់។

~
ដូច្នេះហើយក្នុងនាមជាពុទ្ធសាសនិកមួយរូបសូមអោយក្រសួងធម្មកាជួយដោះស្រាយរឿងមួយនេះដោយកុំអោយមានការមើលងាយដល់ព្រះសង្ឃនឹង និងពុទ្ធសាសនិកមួយចំនួនទៀតដែលបានគោរពសាសនាជាយួរណាស់មកហើយ ព្រោះថាទង្វើខាងលើនេះមិនសមភ្នែកទាល់តែសោះក្នុងការយកមកបង្ហោះជារឿងបែបនេះសោះ។
~
វាពិតជាពិបាកភ្នែកណាស់ក្នុងការបង្ហាញផ្ទាំងទស្សនាជាសាធារណះបែបនេះចឹងហើយសូមអ្នករាល់គ្នាពេលធ្វើការបង្ហាញអ្វីមួយសូមអោយមានការប្រុងប្រយ័ត្នទៅលើរឿងនេះអោយបានច្រើនបន្តិចជាវាងធ្វើខុសលើរឿងអ្វីមួយមិនបានព្រាងទុកមុន។ខាងក្រោមនេះជារូបភាពដែលលោកតា គូ សុភាព បានយកមកបង្ហាញថាមិនពេញចិត្ត៖
~
~
អត្តបទសរសេរដោយ៖ ខ្មែរសាយ