ភ្នំពេញ៖ថាមែនៗ គ្មានពាក្យសុំទោសទេ! ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចេញលិខិតអញ្ជើញម្ចាស់ផេក Hokima និងអ្នកសម្ដែងរឿង ទុំទាវ ក្នុងផេក Hokima ចូលទៅកាន់ទីស្ដីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃពុធ ទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខ ក្រោយមានការរិះគន់ខ្លាំងពីសំណាក់មហាជន។
~
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កោះហៅម្ចាស់ទំព័រហ្វេសប៊ុកមួយនិងអ្នកសម្តែងក្នុងរឿងទុំទាវ២០២១ ចូលបំភ្លឺនៅក្រសួងនាសប្តាហ៍ក្រោយ បន្ទាប់ពីមានការរិះគន់យ៉ាងច្រើននៅលើបណ្តាញសង្គម ដោយសាធារណជនថាការសម្តែងរឿងនេះបានធ្វើឱ្យប៉ះពាល់ដល់តម្លៃវប្បធម៌ អក្សរសាស្រ្ត និងសាសនារបស់ជាតិ។
~
ក្រសួងបានបញ្ជាក់ថា ការកោះម្ចាស់ទំព័រហ្វេសប៊ុក និងអ្នកសម្តែងក្នុងរឿងនេះ គឺ៖ «ដើម្បីចូលមកបំភ្លឺ ករណីការថតកាឡៃរឿងទុំទាវ ដែលធ្វើឱ្យប៉ះពាល់ដល់សាសនា វប្បធម៌ជាតិ និងប្រពៃណីជាតិ »។
~
រឿងទុំទាវ២០២១បានបង្ហោះក្នុងChanel YouTube និង Facebook ឈ្មោះ Hokima Official កាលពីថ្ងៃទី០៤ខែមករាឆ្នាំ២០២១ កំពុងមានការល្បីជាខ្លាំងនៅរឿងមួយនេះពីទស្សនិកជនបើនាំគ្នាមកមើលជាច្រើនអ្នកតែក្នុងនោះផងដែលក៏មានទស្សនិកជនមួយចំនួនធំបានរិះគន់យ៉ាងខ្លាំងទៅលើរឿងមួយនេះ។
~
ព្រោះថាវាបានសបញ្ជាំសាច់រឿងកាឡៃពីរឿងទុំទាវជាខ្លាំងជាពិសេសរូបភាពបែបញ៉ាក់មុខញ៉ាក់ម៉ាត់អោយគ្នា ជាមួយនិងនេនទុំបានធ្វើការអោយភ្នែកអោយច្រមុះដាក់គ្នាវាដូវជាមិនសមភ្នែកទាល់តែសោះចំពោះសាច់រឿងមួយនេះ។
~
ក្នុងវីដេអូដែលមានរយៈពេល ១១នាទីនិង៣៥វិនាទីនោះ បានបង្ហាញពីភាពឆ្គាំឆ្គងជាច្រើន ដូចជា ព្រះសង្ឃច្រៀងរាំ ដៀងភ្នែក ញាក់ចិញ្ចើមរកស្ត្រីជាគូរស្នេហ៍ ខណៈតួអង្គស្ត្រីនាំគ្នារាំមុខព្រះភក្ត្រព្រះសង្ឃ និងបង្ហាញកាយវិការទាក់ទាញព្រះសង្ឃផងដែរ។

~
ក្រោយពីមានការរិះគន់ជាច្រើនក្នុងបណ្តាញសង្គម កញ្ញា តេង ដាណា និងតេង ស៊ីណា ដែលជាម្ចាស់ហ្វេសប៊ុកផេក Hukima និងជាអ្នកសម្តែងក្នុងរឿងនេះផងដែរនោះ បានចេញវីឌីអូ បកស្រាយ ទទួលកំហុស និងសុំទោសដល់សាធារណជន ចំពោះអាកប្បកិរិយាឆ្ពាំឆ្គងក្នុងរឿងនេះ។កញ្ញាថា៖ «ពួកខ្ញុំក៏អត់ដឹងដែរថា រឿងហ្នឹងទាក់ទងទៅនិងអក្សរសិល្ប៍ និងសាសនា បើសិនជាពួកខ្ញុំដឹង ក៏ពួកខ្ញុំមិនធ្វើអញ្ចឹងដែរ »។
~
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធម្មការ និងសាសនា លោក សេង សុមុនី មានប្រសាសន៍ថា ក្រសួងកំពុងតែពិនិត្យទៅលើករណីនេះហើយ។លោកមានប្រសាសន៍ថា៖ «មិនទាន់វាយតម្លៃបាន ថាតើជារូបភាពសិល្បៈឬក៏យ៉ាងណា វាយតម្លៃមិនទាន់ឃើញច្បាស់ថាចំណុចហ្នឹងជាចំណុចអីទេ ព្រោះទើបទទួលបានព័ត៌មានថ្មីដែរ »។
~
រដ្ឋធម្មនុញ្ញកម្ពុជា មាត្រា៤៣ កថាខណ្ឌទី៣ បានចែងថា ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ។ ចំណែក ក្រមព្រហ្មទណ្ឌកម្ពុជា មាត្រា ៥០៨ ចែងថា ត្រូវផ្ដន្ទាទោសពី ៦ថ្ងៃ ដល់៣ខែ និងពិន័យជាប្រាក់ពី១សែនរៀល ទៅ៥សែនរៀល ចំពោះអំពើស្លៀកដណ្ដប់ជាសាធារណៈ ដោយគ្មានសិទ្ធិស្លៀកដណ្ដប់នូវស្បង់ចីវរ សម្រាប់អ្នកបួសក្នុងព្រះពុទ្ធសាសនា៕
~
សូមទស្សនារូបភាពដែលទាក់ទងខាងក្រោមនេះ៖
~
សរសេរនិងរៀបរៀងដោយ៖ខ្មែរសាយ