រឿងនេះដូចស្លាប់ហើយរស់ឡើងវិញចឹងគ្មាន២ទេក្នុងលោក នាំគ្នាទៅលោតទឹកខ្លាចខ្ពស់ពេកមកលោតនៅច្រាំងវិញតែមានរឿងចៃដន្យផ្សេងទៀតវាកើតឡើងដែរ

ភ្នំពេញ ៖ រឿង១០០ឆ្នាំមិនទាន់ជួបម្ដងទេ! នារី ៣នាក់ មកកាន់ស្ពានជ្រោយចង្វា រួចលោតទឹកសម្លាប់ខ្លួនជាបន្តបន្ទាប់ ប៉ុន្តែពួកគេមិនបានស្លាប់ ដូចបំណងនោះទេ បងប្អូនខ្មែរឥស្លាម នៅខាងក្រោមស្ពានជួយទាន់ពេលវេលា។នៅល្ងាចថ្ងៃទី ៥ខែកុម្ភៈឆ្នាំ២០២១ ចំណុចលើស្ពានជ្រោយចង្វា ស្ពានមិត្តភាពកម្ពុជាជប៉ុន ក្នុងទឹកដីសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

~

ករណីទី១ ស្ត្រីមាក់ឈ្មោះស្រី អាត អាយុ៣៨ឆ្នាំ រស់នៅក្នុងភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានស្វាមីឈ្មោះសេម មុខរបរជាទាហានជើងទឹកពាក់ស័ក្តិ៤ ដោយនារីជាប្រពន្ធ មិនបានប្រាប់ពីទីតាំងអង្គភាពនោះទេ ហើយមានកូនប្រុសក្នុងបន្ទុកចំនួន២នាក់ កូនទី១ អាយុ១៨ឆ្នាំ កូនទី២ អាយុ ១២ឆ្នាំ។

~

ករណីទី ២ បន្ទាប់ពីនារីខាងលើលោតពីលើស្ពាន រួចហើយនោះក៏មានយុវតីចំនួនពីរនាក់ មានវ័យប្រមាណជិត២០ឆ្នាំ ដែលម្នាក់ក្នុងចំណោមពួកគេអះអាងថា នាងទាំង២នាក់ជាអ្នកបោកអ៊ុត មានវិបត្តិរឿងម្ចាស់ខោអាវថា បានបាត់លុយចំនួន២០ម៉ឺនរៀល ស្ដីបន្ទោស ដោយខ្លួនមិនបានយកក៏ឈឺចិត្ត បាននាំគ្នាមកលើស្ពានជ្រោយចង្វា ដើម្បីសម្លាប់ខ្លួន មកដល់ចំណុចដែលស្ត្រីខាងលោត ដែលបន្សល់ទុកម៉ូតូនោះ ក៏បានដោះស្បែកជើង និងកាបូបទុកក្បែរម៉ូតូជនរងគ្រោះខាងលើ

~

ដែលនៅកណ្តាលស្ពាននោះ #ដោយខ្លាចខ្ពស់ក៏នាំគ្នាដើរចេញពីទីនោះ ដោយភ្លេចយកកាបូបនិងស្បែកជើង ទៅតាមរួចសំដៅទៅគល់ស្ពានត្រើយខាងកើត រួចលោតចុះពីលើស្ពានទាំងពីរនាក់ មកលោតសម្លាប់ខ្លួន នៅច្រាំងទន្លេ តែពួកនាងទាំងពីរបានហែលឡើងគោកមកវិញ ដោយពុំមានអ្នកណាជួយសង្គ្រោះទេ គឺឡើងគោកវិញដោយខ្លួនឯង។

~

នារីទាំងបីនាក់ មានវិបត្តិផ្លូវចិត្តមកលោតទឹកមិនបានស្លាប់ដូចបំណងនោះទេ ពោលគឺស្ត្រីម្នាក់ត្រូវបានសមត្ថកិច្ច ព្រមទាំងប្រជានេសាទស្រង់ទាន់ពេល។
រីឯ២នាក់ទៀត គឺពួកនាងបានហែលទឹកឡើងមកលើគោកវិញដោយខ្លួនឯង។រឿងនេះវាធ្វើអោយអ្នករាល់គ្នាអានហើយសើចរឹងពោះសូម្បីខ្ញុំជាអ្នកសរសេរក៏គាំងដែលវាមិនដែលមានទេរឿងញេញៃយ៉ាងនេះបើចង់ស្លាប់មិនស្លាប់អោយលឿនទេមកសាំញាំច្រើនធ្វើអោយអ្នកតាមដានចង់ខូចប្រដាប់គិត។

~

រឿងនេះទោះបីវាផ្លែកបន្តិចមែនតែវាពិតជាគួរអោយកត់សម្គាល់បានថាពួកគេមានបំណងលោតទឹកក្នុងមកពីមូលហេតុពួកគេទ្រាំទ្រនឹងរឿងក្នុងចិត្តមិនបានចឹងហើយធ្វើអោយពួកគេលំបាកចិត្តជាខ្លាំងរហូតដល់ពួកគេសម្រេចចិត្តលោតទឹកសម្លាប់ខ្លួនតែម្តង។

~

ជាចុងក្រោយសួមអោយអ្នកទាំងអស់គ្នាមុនពេលសម្រេចចិត្តសូមគួណាគិតពិចារណាអោយច្បាស់បើស្លាប់កុំអោយលំបាកដល់គេមិនមែននិយាយលេងទេព្រោះថាវាប៉ះពាល់មែនទែនចំពោះរឿងនេះវាប៉ះពាល់ដល់ថវិកាជាតិទឿតផងបើសិនយើងងាកទៅមើលប្រទេសគេដូច ជប៉ុន ចក្រភពអង្គគ្លេស ឥណ្ឌា

~

ចិន អាមេរិក និងប្រទេសដ៏ទៃទៀតគេសុទ្ធតែមានព្រៃឫ កន្លែងសម្លាប់ខ្លួនស្រាប់។ វាមើលទៅដូចជាគួរអោយអស់សំណើរ និងហួសចិត្តបន្តិចមែនតែវាពិតណាស់នៅក្នុងសង្គមយើងគួរណាតែមានការរៀបចំសន្តាប់ធ្នាប់។ រឿងខ្លះបើគេស្រាវជ្រៀវទៅឃើញថាបុគ្គលនោះជាចោរ​ ឫជនបង្ករហេតុអ្វីមួយខុសច្បាប់ នោះច្បាស់ណាស់ទោះពួកគេបានស្លាប់ទៅក៏ដោយក៏ពួកគេត្រូវទទួលទោសជាសាធារណៈដែរ ដោយដាក់រូបខ្នោះដៃលើផ្លាក់ឈ្មោះមុខភ្នូររហូតដល់ចេញដិកាលើកលែងទោសទើបរដ្ឋាភិបាលដកផ្លាកនោះចេញវិញ។

~


ងាកមកសាច់រឿងយើងវិញយើងគួណាពិចារណាជាខ្លាំងទៅលើរឿងនេះវាមិនបានអ្វីមកដោះស្រាយយើងវិញទេបើអ្នកស្លាប់បាត់រឿងបានចប់តែអ្នកមិនបានស្រាយវាទេអ្នកធ្វើបែបនិងគ្រាន់តែចង់គេចវេសវាមួយពេលតែមួយពេលនោះមិនអាចត្រឡប់ក្រោយវិញឡើយចឹងមានតែរឿងយើងត្រូវដោះស្រាយវាដោយខ្លួនឯងថានិងមានវិធាការណ៍បែបណាទៅលើរឿងបែបនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *

error: ❌ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយនេះដោយគ្មានការអនុញាត⛔