អត់យល់ទេ​!ក្មេងស្រីអាយុ១៤​ឆ្នាំ​ រហូតផុងខ្លួនប្រាណជាច្រេីនដង​ក្នុងកុដជាមួយព្រះសង្ឃចុងក្រោយ…..

បន្ទាយមានជ័យ៖ នៅថ្ងៃទី០៦/០២/២០២១ ក្រោយពីទទួលបាន​ពាក្យបណ្ដឹងរបស់ឪពុកជនរងគ្រោះឈ្មោះ ដាំ សូរ៉ាប៉ា ភេទប្រុស អាយុ៤៥ឆ្នាំ ថាមានករណីព្រះ ស ង្ឃ​ គេ ងជា មួយក្មេងស្រីកើតឡើងនៅចំណុចក្នុងកុដ្ឋនៅវត្តសុវណ្ណគីរីភ្នំជញ្ជាំង ស្ថិតក្នុងភូមិភ្នំជញ្ជាំង ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ ខេត្ត ប/ជ ។

~

~

ទើបកម្លាំងមូលដ្ឋាន អ.ហ ស្រុកព្រះនេត្រព្រះ ដឹកនាំដោយលោក វ/ត្រី ស៊ិន រ៉ាស៊ី មេ/ការ មូលដ្ឋាន អ.ហ ស្រុក សហការជាមួយមន្ទីរធម្មការ និងសាសនាខេត្តបានចុះដល់កន្លែងកើតហេតុ ហើយមន្ត្រីមន្ទីរធម្មការបានរៀបចំពិធីផ្សឹកលោកសង្ឃឈ្មោះ ម៉ាន់ មុំ ដែលជាអ្នកប្រព្រឹត្តខុស ហើយប្រគល់ឱ្យកម្លាំងមូល អ.ហ ស្រុក ចាត់ការតាមនីតិវិធី។

~

~

លោក វ/ត្រី ស៊ិន រ៉ាស៊ី បានឱ្យដឹងថា ជនសង្ស័យជាសង្ឃឈ្មោះ ម៉ាន់ មុំ ហៅ ព្រែក ក្រោយពីកម្លាំងជំនាញសាកសួរចម្លើយ បានឆ្លើយសារភាពថា រូបគេនៅជាសង្ឃបានស្គាល់ជាមួយនារីឈ្មោះ ម.ស.ព អាយុ១៤ឆ្នាំ ក្នុងពិធីបុណ្យសពលោកគ្រូនៅវត្តស្រមោច ក្នុងកំឡុងឆ្នាំ២០២០ ហើយក៏មានការទំនាក់ទំនងគ្នាតាមរយៈឆាតហ្វេសប៊ុករហូតបានស្រលាញ់គ្នាតែម្តង ព្រមទាំងបាន គេ ង ជាមួយគ្នាជាញឹកញាប់ផងដែរនៅក្នុងកុដ្ឋរបស់ខ្លួននៅវត្តគីរីភ្នំជញ្ជាំង ស្រុកព្រះនេត្រព្រះ ហើយនៅថ្ងៃទី០២/០២/២០២១ នារី ឈ្មោះ ម.ស.ព បានមក គេ ងជា មួយរូបគេនៅក្នុងកុដ្ឋដដែល ហើយដេកនៅក្នុងកុដ្ឋជាមួយរូបរហូតដល់ភ្លឺ ព្រឹកឡើងទើបត្រឡប់ទៅផ្ទះវិញ រហូតដល់ថ្ងៃទី០៦/០២/២០២១ ស្រាប់តែមានសមត្ថកិច្ច និងមន្ត្រីមន្ទីរធម្មការ និងសាសសនា ខេត្ត បានចុះមកដល់វត្ត ហើយធ្វើ ពិ ធី ផ្សឹ ករូបគេ ហើយប្រគល់ឱ្យសមត្ថកិច្ចឃាត់ខ្លួនពីបទគេងជាមួយ អ នី តិ ជ នក្រោ មអាយុ១៥ឆ្នាំតែម្ដង។

~

~

ជនសង្ស័យ ត្រូវបានកម្លាំងមូលដ្ឋាន អ.ហ ស្រុកព្រះនេត្រព្រះ កសាងសំណុំរឿងបញ្ជូនទៅការិយាល័យប្រឆាំងការ ជួ ញ ដូ រ ម​ នុ ស្ស អ.ហ ខេត្តចាត់ការបន្ត បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យជំនាញ អ.ហ ខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយនៅរសៀលថ្ងៃទី០៧/០២/២០២១នេះ៕

Leave a Reply

Your email address will not be published. Required fields are marked *

error: ❌ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយនេះដោយគ្មានការអនុញាត⛔