ភ្នំពេញ ៖ ប្រិយមិត្តជាច្រើនបានជ្រាបដឹងហើយថា តារាកំប្លែងនាយ ក្ដិប និង នាយ ក្ដិប គឺជាតារាកំប្លែងជើងចាស់ និង ធ្លាប់បានបង្កសំណើចឱ្យអ្នកគាំទ្របានផ្ទុះសំណើចមិនស្ទើរទេកាលពីកន្លងទៅនេះ តាមរយៈការសម្តែងដ៏ប៉ិនប្រសប់របស់លោកទាំងពីរ
~
ប៉ុន្តែយ៉ាងណា ពេលនេះលោកទាំងពីរ លែងមានសមត្ថភាពបានបម្រើអារម្មណ៍អ្នកគាំទ្រទៀតខណៈវ័យកាន់តែចាស់ និង ម្នាក់ៗបានធ្លាក់ខ្លួនមានជំងឺប្រចាំកាយនោះ។
~
អ្នកទាំងអស់គ្នាបានស្គាល់ពួកគាត់រួចមកហើយតាមការសម្តែងជាតារាកំប្លែង យើងអាចនិយាយបានថាជាតារាកំប្លែងជើងចាស់ដែលពួកគាត់ខិតខំប្រឹងរកវិធីមកធ្វើអោយអ្នករាល់គ្នាបានសើចសប្បាយក្អាក់ក្អាយជាមួយ និងថ្វីម៉ាត់ដ៏បុិនប្រសប់ផ្សំ និងកាយវិការបែបសមភ្នែកអ្នករាល់គ្នាបានយ៉ាងល្អមើល និងទប់សំណើចមិនបាន។
~
ចឹងហើយយើងមកដឹងពីតារាកំប្លែងនាយ ក្ដិប គាត់ជាមនុស្សម្នាក់ដែលលេងសើចបែបមុខស្ងួតភាគច្រើនគាត់ដើរតួឪពុកបែបកាចតែត្រូវក្មេងៗបន្លំអារហូតហើយរាល់ពេលលេង សរសើរគាត់តែម្តងមុខស្មើរណាស់គាត់ឡើងទៅច្រើនដើរតួបែបមុឺងម៉ាតតែមិនដឹងមុិចក៏មិនខ្លាចដូចគួរអោយចង់សើចវិញទេ។
~
តារាកំប្លែងលោកតា សង់ស៊ីស ជាអ្នកកំប្លែងដែលមានឈ្មោះល្បីមួយរូបនៅក្នុងប្រទេសជាយូរឆ្នាំ និង បានសម្ដែងជាវីដេអូជាកំប្លែងច្រើន ប៉ុន្តែពេលនេះតារាកំប្លែងរូបនេះ មិនអាចសម្ដែងនៅលើឆាកឱ្យអ្នកគាំទ្របានឃើញទៀតឡើយ ក្រោយបានធ្លាក់ខ្លួនឈឺរហូតដេកនៅនឹងកន្ទេល ដោយសារ
~
ជំងឺលើសឈាម និង កំពុងរស់នៅក្នុងជីវភាពលំបាកខ្វះខាតថែមទៀតផង។យ៉ាងណាមិញ តារាកំប្លែងជើងចាស់ដ៏មានបទពីសោធរូបនេះត្រូវបានមហាជនស្គាល់ថាជាឪពុកបង្កើតរបស់តារាចម្រៀង សុន ស្រីពេជ្រ ។លោកតា សង់ស៊ីសជាតារាកំប្លែង និងអាយៃឆ្លើយឆ្លងផងទាំងមានបទពិសោទធច្រើនឆ្មាំ
~
ដែលលោកតា សង់ស៊ីសជាមនុស្សម្នាក់ដែលគេចាត់ទុកថាជាព្រឹទ្ធាចារ្យខាងកំប្លែង និងអាយៃឆ្លើយឆ្លងដែលគេគ្រប់គ្នាគោរពស្ងប់ស្ងែងនិងលោកតាណាស់លោកតាបានធ្វើអោយមនុស្សជាច្រើនបានសើចសប្បាយ មិនត្រឹមតែប៉ុណ្ណោះលោកតាធ្លាប់បានទៅផ្សព្វផ្សាយសិល្បៈដែលលោកតាមាននៅឯក្រៅប្រទេសដូចជា ថៃ ឡាវ វៀតណាម ចិន។
~
លោកធ្លាប់តែសម្តែងកំប្លែងឱ្យមហាជនបានសើចសប្បាយនោះ ពេលនេះ លោកតា សង់ស៊ីស លែងមានសមត្ថភាពនឹងសម្តែងឱ្យមហាជនបានឃើញទៀតហើយ ក្រោយលោកបានធ្លាក់ខ្លួនឈើកន្លងទៅនេះ ដោយជំងឺត្បៀតសរសៃឈាម និង លើសឈាម ។
~
ទោះបីជាមួយរយៈទៅនេះលោកតា សង់ស៊ីស បានធូរស្រាលបន្តិចក្ដី តែលោកក៏មានវ័យចាស់ និង មិនសូវកាយភាពរឹងមាំឡើយជាចុងក្រោយសូមអោយលោកទាំងពីរជាពីរោគរាត្បាតទាំងពួងសូមអរគុណ៕
ប្រភព៖ ប្រជាប្រិយ
កែសម្រួលដោយ៖ខ្មែរសាយ