ភ្លៀង​ខ្លាំងទៀតហើយនៅថ្ងៃនេះ​សូមចូលរួមប្រុងប្រយ័ត្នផង

ភ្នំពេញៈ​ប្រទេស​កម្ពុជា​នៅក្នុង​សប្តាហ៍​នេះ ទទួលរង​ឥទ្ធិពល​ពី​ខ្យល់​ត្រជាក់ និង​ក្តៅ​ហើយ​វិលវល់​ពី​រយៈកម្ពស់​មក​ផ្ទៃដី និង​ទទួលរង​ពី​ឥទ្ធិពល​ទ្រនុង សម្ពាធ​ខ្ពស់​ប៉ា​ស៊ី​ហ្វី​ក ធ្វើឱ្យ​តំបន់​ខ្លះ​សីតុណ្ហភាព​អប្បបរមា​ចុះ​ដល់​១៥​អង្សា​សេ​និង​នៅ តំបន់​ខ្លះ​មាន​ភ្លៀង​ធ្លាក់​។​

~

​ក្រសួង​ធនធានទឹក និង​ឧតុនិយម​នៅ​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០២១ បាន​ជូនដំណឹង​ស្តី​ការ​ព្យាករ​អាកាសធាតុ​សម្រាប់​​ពីថ្ងៃ​ទី​១០ ដល់​ថ្ងៃទី​១៦ ខែកុម្ភៈ ថា​នៅ​ថ្ងៃទី​១០ -១១ ខែកុម្ភៈ ព្រះរាជាណាចក្រ​កម្ពុជា​ទ​ទួល​ឥទ្ធិពល​ពី​ខ្យល់​ត្រជាក់​-​ក្តៅ​វិលវល់​ពី រយៈកម្ពស់​មក​ផ្ទៃដី (InvertionMass Wind) ពីថ្ងៃ​ទី​១២-១៦ ខែកុម្ភៈ ព្រះរាជា​ណាចក្រ​កម្ពុជា​ទ​ទួល​ឥទ្ធិពល​ពី​ទ្រនុង​សម្ពាធ​ខ្ពស់​ប៉ា​ស៊ី​ហ្វី​ក​។​

~

​ស្ថានភាព​បែប​ខាងលើនេះ ធ្វើ​ឲ្យ​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល​នៅ​ថ្ងៃទី​១០-១១ ខែកុម្ភៈ សីតុណ្ហ​ភាព​អប្បបរមា មាន​ពី​១៩-២២​អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា​មាន​ពី​៣១-៣៤​អង្សា​សេ មាន​ភ្លៀង​ខ្សោយ​នៅ​តំបន់​ទំនាប​ភាគ​ពាយ័ព្យ និង​ភាគ​ខាង​ត្បួ​ង​។

~

ពីថ្ងៃ ទី​១២-១៦ ខែកុម្ភៈ សីតុណ្ហភាព​អប្បបរមា​មាន​ពី​១៦-១៩​អង្សា​សេ និង​សីតុណ្ហភាព អតិបរមា​មាន​ពី ២៨-៣១​អង្សា​សេ មាន​អាកាសធាតុ​ត្រជាក់​បង្គួរ​នៅពេល​ព្រឹក ។​

~

​សម្រាប់​បណ្តា​ខេត្ត​ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន នៅ​ថ្ងៃទី​១០-១១​ខែ កុម្ភៈ សីតុណ្ហភាព​អប្បបរមា មាន​​ពី ១៨-២១​អង្សា​សេ និង សីតុណ្ហភាព​អតិបរមា មាន​ពី ៣០-៣៣ អង្សា​សេ មាន​ភ្លៀង​ខ្សោយ​នៅ​ខ្ពង់រាប​ឦសាន និង​ខាងកើត​។ ពី ថ្ងៃទី​១២-១៦ ខែកុម្ភៈ សីតុណ្ហភាព​អប្បបរមា​មាន​ពី​១៥-១៨​អង្សា​សេ​និង​សីតុណ្ហ​ភាព​អតិបរមា មាន​ពី ២៨-៣១ អង្សា​សេ មាន​អាកាសធាតុ​ត្រជាក់​បង្គួរ​នៅពេល​ព្រឹក ។​

~

​ចំណែក​នៅ​តំបន់​មាត់សមុទ្រ ថ្ងៃទី​១០-១១ ខែកុម្ភៈ សីតុណ្ហភាព​អប្បបរមា​មាន​ពី ២០-២៣​អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា​មាន​ពី ២៩-៣២​អង្សា​សេ​មាន​ភ្លៀង​ខ្សោយ​។ ពីថ្ងៃ​ទី​១២-១៦ ខែកុម្ភៈ សីតុណ្ហភាព​អប្បបរមា មាន​ពី​១៨-២១​អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា​មាន​ពី​២៩-៣២​អង្សា​សេ មាន​អាកាសធាតុ​ត្រជាក់​បន្តិច​នៅពេល​ព្រឹក​ព្រលឹម​៕​

~

~

ប្រភព៖រស្មីកម្ពុជា

Leave a Reply

Your email address will not be published. Required fields are marked *

error: ❌ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយនេះដោយគ្មានការអនុញាត⛔