ភ្នំពេញ៖ល្បីខ្លាំងណាស់រឿងលក់ឡេព្រីងដើមទ្រួងបានវាស់កំពស់ មកពេលនេះត្រូវបានសម្រេចហេីយតារាលក់ឡេមានសុដន់ធំ! សេចក្តីបកស្រាយបំភ្លឺរបស់ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
~
ស្ត្រីម្នាក់ឈ្មោះ មុឹង ស្រីនួន ប្រេីប្រាស់គណនីហ្វេសបុកឈ្មោះ J No Cosmetic ដែលបានឡាយបង្ហាញភាពសុិចសុីជ្រុលនិងប្រេីប្រាស់កាយវិការនិងសំដីអសីលធម៌មិនសមរម្យត្រូវបានសមត្ថកិច្ចកោះហៅមកបំភ្លឺសុំទោសនិងធ្វេីកិច្ចសន្យា ដោយអនុវត្តតាមការណែនាំជាប្រចាំរបស់ថ្នាក់ដឹកនាំត្រូវមានវិធានការណ៍ចំពោះ
~
បុគ្គលទាំងឡាយណាដែលឡាយលក់ផលិតផល ដោយបង្ហាញភាពសុិចសុីជ្រុលបង្ហាញកាយវិការនិងប្រេីប្រាស់អសីលធម៌ដែលធ្វេីឲ្យប៉ពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ស្ត្រីខ្មែរនៅថ្ងៃអង្គារ៍ទី០៩ខែកុម្ភ:ឆ្នាំ២០២១វេលាម៉ោង១៤និង០០នាទីសមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យានៃស្នង

~
ការដ្ឋាននគរបាលរាជធានីភ្នំពេញបានធ្វើការកោះហៅម្ចាស់គណនីហ្វេសបុកដែលមានឈ្មោះ J No Cosmetic និងមានម្ចាស់ឈ្មោះ ម៉ឹង ស្រីនួន ភេទស្រី អាយុ២៧ឆ្នាំជនជាតិខ្មែរសញ្ជាតិខ្មែរ មុខរបរ អ្នកលក់អនឡាញអាស័យដ្ឋានបន្ទប់ជួលក្រុមទី៥សង្កាត់ទឹកថ្លាខណ្ឌសែនសុខរាជធានីភ្នំពេញដែលបានឡាយលក់ផលិតផលដោយបង្ហាញភាពសុិចសុីជ្រុលហួសហេតុ ។
~
ដោយបានទទួលស្គាល់អំពីកំហុសដែលខ្លួនបានធ្វេីដែលធ្វេីឲ្យប៉ះពាល់ដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ស្ត្រីខ្មែរទូទៅម្ចាស់គណនីរូបនេះបានចូលខ្លួនមកទទួលស្គាល់កំហុសសុំទោសជាសាធារណ: ជាពិសេសស្ត្រីខ្មែរទូទៅនិងបានធ្វើកិច្ចសន្យាឈប់ធ្វើសកម្មភាពឡាយវីដេអូបញ្ចេញរូបភាពអាសអាភាសកាយវិកានិងពាក្យសម្តីមិនសមរម្យទៀតហេីយ ។
~
ជាការពិតណាស់វាមិនសាគសមឡើយដោយការឡាយលក់បែបនេះវាបង្ហាញរូបភាពមិនអោយដឹងនិងឃើញ បង្ហាញបែបនេះអាចប៉ះពាល់ដល់សង្គមជាតិជាខ្លាំងបើសុិនជាមានក្មេងៗជំនាន់ក្រោយបានមើលរូបភាពបែបនេះទោះវាមិនប្រាកដថាមានអ្នកចម្លងឫ ធ្វើតាមបែបនេះវាច្រើនមែនតែបើវាមានមួយចំនួនហើយរកប្រាក់បានច្រើន

~
នោះវានឹងមានមនុស្សបែបនេះច្រើនទៅធ្វើបែបនេះចឹងហើយប្រាកដណាស់ថានឹងខូចដល់ប្រពៃណីនិងទំនាមទំលាប់ខ្មែរដែលធ្វើខុសដោយក្មេងជំនាន់ក្រោយធ្វើអោយប៉ះពាល់ដល់សង្គមខ្មែរជាខ្លាំងជាពិសេសស្រីស្អាតងាយនិងយកតម្រាប់តាមដោយទៅបង្ហាញសាច់
~
ឫដើមទ្រូងបែបនេះដោយគ្មានការខ្លាចរអាលនិងអ្វីទាល់តែសោះចំពោះរឿងនេះសូមសំណូមពរដល់រដ្ខាភិបាលជួយពង្រឹងច្បាប់ត្រង់ចំណុងនេះផងជាសវាងក្មេងជំនាន់ក្រោយយកតម្រាប់តាមច្រើន បង្ករអោយមានភាពចលាចល់ពេញប្រទេស។
~
ជាចុងបញ្ចប់ស្ត្រីឈ្មោះ មុឹង ស្រីនួន បានសំណូមពរនិងសូមការអធ្យាស្រ័យពីសំណាក់សមត្ថកិច្ចនិងប្រជាពលរដ្ឋខ្មែរគ្រប់រូបជាពិសេសស្ត្រីខ្មែរទាំងអស់ដែលគាត់បានឡាយបង្ហាញភាពសុិចសុីជ្រុលបង្ហាញកាយវិការនិងប្រេីប្រាស់សម្តីអសីលធម៌ដែលជាទង្វេីអាក្រក់ និងសង្គមស្អប់ខ្ពេីម ។
~
បន្ទាប់ពីបានសារភាពទទួលស្គាល់កំហុសនិងធ្វេីកិច្ចសន្យារួចសមត្ថកិច្ចក៏បានអនុញ្ញាតឲ្យស្ត្រីរូបនេះត្រឡប់ទៅលំនៅដ្ឋានវិញនៅម៉ោង ១៧និង៣០នាទីហើយក៏ធានាថានិងមិនមានការធ្វើបែបនេះទៀតឡើយ៕
~
~
រៀបរាងដោយ៖ខ្មែរសាយ