នណាខុសពេលនេះ?បងប្រុសនារីបង្ករហេតុ​ ទម្លាយពាក្យសម្តីថាមុនពេលប្អូនស្រីខ្លួនជិះឡានតាមកាក់វាយវិញ​ គឺដោយសារតែ…

ភ្នំពេញ៖ ជាក់ស្តែងវាមានដូចដែលប្រិយមិត្តបានដឹងរួចមកហេីយ មានហេតុការណ៍ដ៏ភ្ញាក់ផ្អេីលមួយបានកេីតឡេីង​ ដោយនារីម្នាក់បានជិះឡានតាមកាក់ឡានមួយទៀត​ ហេីយបានតេហៅបងប្រុសជិះម៉ូតូមកជួយកាក់​ក្នុងគោលបំណងបង្ករជម្លោះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
~
យោងតាមប្រភពពីគណនីហ្វេសប៊ុកឈ្មោះ​ Bee Yinna បានបង្ហោះថា​ “ ជិះតាមផ្លូវ វាជិះខុសស្តុបហេីយ ខ្ញុំស៊ីផេ្លខឹងខ្ញុំ ខលphone ហៅគ្នាប្រុសៗព្រួតគ្នាវាយខ្ញុំ សូមចែករំលែកវិឌីអូនេះផង ”។


~
ហើយនាងក៏បានបន្តសរសេរហើយផុសវីដេអូថា (នេះជាវីឌីអូទីមួយដំបូងគេ ដែលខ្ញុំមិនទាន់បានបញ្ជេញអស់ ដែលគាត់ឈប់ឡានជេប្រមាថនាងខ្ញុំតាមសាធារណ: នឹងព្យាយាមផ្ដេីមអំពេីហឹង្សាលេីខ្ញុំ ពេលខ្ញុំថតសកម្មភាពរបស់គាត់ Video មុនគាត់ខកហៅបក្សពួកមកកាកឡាន)


~
បន្ទាប់ពីត្រូវបានគេវាយរួចមកហើយនាងក៏បានបង្ហោះសារមួយទៀតថា(ហេតុអ្វីខ្ញុំត្រូវតដៃ នាំអោយខ្ញុំមានចំណែកខុសដែល ? ☺️
ត្រឹមតដៃវៃវា វាគ្រាន់ឈឺខ្លួន 2-3ថ្ងៃបាត់ហ្នឹង តែខ្ញុំត្រូវការអោយវាឈឺចាំមួយជីវិត 😉 ហេតុអ្វីត្រូវអោយសង្សារខ្ញុំចូលជួយខ្ញុំ?? នាំតែគាត់មានជាប់ទោសវិញ (ប្រុសវៃស្រី) ខ្ញុំម្នាក់ឯងខ្ញុំចេះដោះស្រាយហេីយ មិនដល់ស្លាប់ណាវាប្រេីកំលាំងចុះ តែខ្ញុំសុំប្រេីខួរក្បាលនិងសតិ ចាយនៅតំលៃថ្លៃសាលាដែលម្ដាយខ្ញុំអោយរៀន🥰🥰(ស្រាយចង្ងល់អ្នកខំមិន) អ្នកបង្ករហេតុមិនបាច់ប្រឹងខលមកសំរួលទេ ព្រោះដូចជាមិនស្រួលដល់ថ្នាក់នឹង 😉👌)

~
យ៉ាងណាមិញនៅមុននេះបន្តិចបុរសម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះ​ Oudom Chheat ដែលជាបងប្រុសនារីដែលជិះឡានតាមកាក់វាយនោះ​ បានសរសេរបង្ហោះថា “បើមិនមានផ្សែង ក៏គ្មានភ្លើងដែរ សូមមើលវីដេអូ ទី១ ដល់ទី៤ ដើម្បីជួយរកយុត្តិធម៍អោយជនរងគ្រោះពិតប្រាកដ ដែលពេលនេះប្អូនខ្ញុំត្រូវដេកពេទ្យ ព្រោះត្រូវគេវៃ មិនដឹងប៉ះពាល់អ្វីខ្លះ។ដំបូងឡើយ ជាជម្លោះតិចតួច ដោយពាក្យសំដី
~
ក៏កើតចេញជាការប្រតាយប្រតប់ រហូតភាគីម្ខាងទៀត មកទះកំភ្លៀងប្អូនខ្ញុំ រួចហើយក៏ភាគីបង្ក បានបើករថយន្តចេញទៅ ធម្មតាទាំងយើង ទាំងគេ មិនមែនចិត្តព្រះឯណា តែងតែចង់តបតជារឿងធម្មតា ចឹងហើយភាគីប្អូនស្រីខ្ញុំ ក៏បើកឡានតាមអោយភាគីម្ខាងទៀតឈប់ នឹងកាក់សួរនាំ ហេតុអ្វីបានជាទះកំភ្លៀងគាត់?​​​


~
តែបែរជាភាគីម្ខាងទៀត រៀបចំថតវីដេអូសកម្មភាព ដែលប្អូនខ្ញុំតាមនោះ ហើយមិនតបតរអ្វីឆ្លើយតបវិញទាំងអស់ ដើម្បីយកវីដេអូ ទី៤ យកទៅបង្ហោះមួលបង្កាច់បង្ខូចកិត្តិយសប្អូនខ្ញុំ ថាប្អូនខ្ញុំជាជនបង្ក ចំណែកខ្លួនគាត់ជាអ្នកថតវីដេអូ ជាជនរងគ្រោះទៅវិញ។​​​​
~
សូមសមត្ថកិច្ច ពាក់ព័ន្ធ និងបងប្អូនក្នុងសង្គម FB មេត្តាជួយរកយុត្តិធម៍ អោយគ្រួសារខ្ញុំ ដែលជាជនរងគ្រោះពិតប្រាកដផង! ព្រោះភាគីម្ខាងទៀត គាត់មានលុយ និងមានអំណាច វាអាចអោយស ទៅជាខ្មៅបាន។ គ្រួសារខ្ញុំសុំតែភាពយុត្តិធម៌ពិតប្រាកដ ដើម្បីលុបលាងនៅពាក្យចចាមអារាម
~
ខូចកិត្តិយសគ្រួសារខ្ញុំទាំងមូលដែល មើលតែម្ខាង ហើយមកដៀលគ្រួសារខ្ញុំដោយទាំងគ្នាជាជនរងគ្រោះពិតប្រាកដ បែរជាក្លាយជាជនបង្កទៅវិញ។
ដោយការគោរព និងសូមអរគុណ”។
~
យ៉ាងណាមិញទាក់ទិននឹងរឿងនេះយេីងក៏មិនទាន់ដឹងច្បាស់ពីដេីមចមនៃទំនាស់នេះ​នៅឡេីយទេ​ រងចាំសមត្ថកិច្ចជាអ្នកចាត់ការបន្តទៀតទៅតាមសន្តិវិធីនៃច្បាប់៕



~
អត្តបទ៖ខ្មែរសាយ

Leave a Reply

Your email address will not be published. Required fields are marked *

error: ❌ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយនេះដោយគ្មានការអនុញាត⛔