ដំណឹងក្តៅៗ!ទីបំផុតសមត្ថកិច្ចបានខាត់ខ្លួននារីបង្ក​ និងដៃគូជាបងប្រុសចិត្តខ្លាំងមកដោះស្រាយហើយតែ…

ភ្នំពេញ៖សេចក្តីបកស្រាយបំភ្លឺរបស់ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ទាក់ទងទៅនឹងករណីព្រួតគ្នាបង្កហិង្សាទៅលេីស្ត្រីម្នាក់​ កាលពីយប់ថ្ងៃទី០៧ ខែកុម្ភ: ឆ្នាំ២០២១ វេលាម៉ោង ២៣:១០នាទី នៅមុខផ្ទះលេខ២០១ ផ្លួវ១៨២ ភូមិ៧ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក ​រាជធានីភ្នំពេញ

~

ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័ស​ សូមធ្វើការបំភ្លឺទាក់ទងទៅនឹងការចុះផ្សាយរបស់គណនី Facebook មួយឈ្មោះថា Bee Yinna ដែលបានផុសដោយមានខ្លឹមសារថា​ “ ជិះតាមផ្លូវវាជិះខុសស្តុបហើយ ខ្ញុំស៊ីប្លេរខឹងខ្ញុំ ខលទូរស័ព្ទហៅប្រុសៗ ព្រួតគ្នាវ៉ៃខ្ញុំសុំចែករំលែក VIDEO នេះផង​ ករណីហិង្សានេះកេីតឡេីងកាលពីថ្ងៃយប់ថ្ងៃទី០៧ ខែកុម្ភ: ឆ្នាំ២០២១​


~

“បន្ទាប់ពីបានទទួលបានព័ត៌មានអំពីការផុសរបស់ម្ចាស់គណនី Facebook ឈ្មោះ Bee Yinna​ ទាក់ទងទៅនឹងករណីហិង្សានេះភ្លាម​ សមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក​ បានចុះស្រាវជ្រាវករណីនេះ​ដល់កន្លែងកេីតហេតុ និងបានទទួលពាក្យបណ្ដឹងរបស់ឈ្មោះ វ៉េន វិច្ឆិកា ភេទស្រី

~

អាយុ២៤ឆ្នាំ ជនជាតិខ្មែរ (ជាម្ចាស់គណនី Facebook ឈ្មោះ Bee Yinna) ដែលជាជនរងគ្រោះ​ រួចកម្លាំងរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដេប៉ូទី១ បានធ្វេីការសហការជាមួយកម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវលើករណីនេះដេីម្បីស្វែងរកជនបង្ក​ រហូតដល់

~

ថ្ងៃទី០៩​ ខែកុម្ភ: ឆ្នាំ២០២១នេះ​ សមត្ថកិច្ចបានស្រាវជ្រាវស្គាល់អត្តសញ្ញាណជនបង្ក​ និងបានធ្វើការកោះអញ្ជើញភាគីជនរងគ្រោះឈ្មោះ វ៉េន វិច្ឆិកា និងភាគីបង្កហិង្សាឈ្មោះ ជាតិ ចំរ៉ុង ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ រួមនិងឈ្មោះ មាស សីហា ហៅទី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ភេទប្រុស​ ជាមិត្តភ័ក្រ្ក​ ។

~

ជនបង្កឈ្មោះ មាស​ សីហា​ បានចូលខ្លួនមកកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក តាមការកោះហៅរបស់សមត្ថកិច្ច​ ដើម្បីធ្វើការបំភ្លឺ​ ប៉ុន្តែជនបង្កជាស្ត្រីឈ្មោះ ជាតិ ចំរ៉ុង មិនបានចូលខ្លួនមកដោយផ្ទាល់នោះទេ ដោយបានឲ្យមេធាវីជាតំណាង ដោយគាត់ផ្ទាល់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ​ ។

~

បន្ទាប់ពីមានការជួបចរ​ចារគ្នាអស់ពេលជាច្រេីនម៉ោងនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក​ ទាំងភាគីជនរងគ្រោះ​ និងភាគីបង្កអំពេីហិង្សា​ មិនបានឈានដល់ចុះណុចព្រមព្រៀង​ ឬឯកភាព​ សម្របសម្រួលគ្នាឡេីយ​ ដូច្នេះសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក​ បានរៀបចំសំណុំឯកសារដេីម្បីបញ្ជូនទៅតុលាការដេីម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់​នៅថ្ងៃទី១០​ ខែកុម្ភ: ឆ្នាំ២០២១នេះ​។

~

ទោះបីជាត្រូវបានចាប់ខ្លួនក៏ពិតមែនតែមិនទាន់បានចាត់វិធានការណ៍អ្វីឡើយទេទៅលើរឿងនេះគ្រាន់តែឃាត់ខ្លួនទុកជាបណ្តោះអាសន្នសុិនរងចាំចាត់វិធានការណ៍តទៅទៀត។រឿងនេះផងដែរ ខាងជនរងគ្រោះមិនទាន់បានចេញមុខមកនិយាយអ្វីបាននៅឡើយទេចំពោះរឿងមួយនេះ

~

ព្រោះរឿងនេះជនបង្កគឺធ្វើការវាយដំជាទំងន់ទៅលើភាគីជនរងគ្រោះ ចំណែកឯជនបង្កដែលជាស្ត្រីដែលមករករឿងមុននោះនៅសម្រាក់នៅមន្ទីពេទ្យនៅឡើយមិនទាន់បញ្ចាក់ថាអាចចេញមកពេលណាឡើយទេ។

~

ខាងក្រោមនេះជាវីដេអូដែលក្រុមជនបង្កបានធ្វើការសកម្មភាពទៅលើជនរងគ្រោះ

~

ប្រភព៖​ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published. Required fields are marked *

error: ❌ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយនេះដោយគ្មានការអនុញាត⛔