មិនទ្រាំទៀតទេ គួច ខេវិន និយាយខ្លាំងៗទាំងព្រឹកលើក្រុមទុំទាវ ២០២១ ក្រោយចេញចំណាត់ការថា…

ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២១ កន្លងទៅនេះ ក្រុម Ah Gi លក់ឡេ ដែលសម្ដែងរឿង «ទុំទាវ ២០២១» ធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ព្រះពុទ្ធសាសនា និង តម្លៃអក្សរសិល្ប៍ជាតិនោះ បានចូលខ្លួនដោះស្រាយតាមការកោះហៅរបស់ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈហើយ ។

~

ជាលទ្ធផលក្រោយការចូលបំភ្លឺ ម្ចាស់ Page Hokima និង តួសម្ដែងរឿងខាងលើបានធ្វើកិច្ចសន្យា ៨ ចំណុច និង ចេញវីដេអូសុំទោសប្រជាពលរដ្ឋខ្មែរជាសាធារណៈ ។ បន្ថែមពីលើនេះ ក្រុមប្រឹក្សាពិន័យ និង លើកសរសើរ ក៏បានសម្រេចបិទ Page Hokima ទាំងស្រុងផងដែរ ។

~

អ្វីដែលគួរកត់សម្គាល់នោះ ក្រោយលទ្ធផលចំណាត់ការចេញមិនបានប៉ុន្មានផង មានមតិមហាជនជាច្រើនបានសម្តែងការមិនពេញចិត្ត ក្នុងនោះក៏មានលោក គួច ខេវិន ផងដែរ ដោយលោកបានសរសេរសាររៀបរាប់យ៉ាងវែងលើបណ្តាញសង្គមពាក់ព័ន្ធនឹងរឿងរ៉ាវខាងលើនេះថា ៖

~

បើកសករាជថ្មី នៃដើមឆ្នាំ ២០២១ វាបានធ្វើឲ្យផ្អើលអស់អ្នកតាស្រុក លោកតាព្រៃ ព្រាយចុងចេក អាបចុងឫស្សីដោយសារតែការ លេងសម្តីអសុរស លោតកញ្ឆេងសម្តែងអាសអាភាស បញ្ចេញកេរ្តិ៍គ្មានខ្មាស មកធ្វើជាត្រីមុខ បាត់អស់សុជីវធ៌ម អត់សិលធ៌ម គ្មានគុណធ៌ម មិនចេះអៀន ខ្មាស របស់ពួកអ្នកប្រើប្រព័ន្ធព័ត៌មានសង្គម (facebook) ពីរ បីដំបរស្វា ធ្វើឲ្យពុលពេញក្នុងសង្គមខ្មែរ ។ ដើម្បីតែផលប្រយោជន៍ និង ចង់ឲ្យល្បីដោយគ្មានសមរម្យ

~

ពួកមួយក្តាប់តូចនោះ ហាក់ធ្វើជាលីលា លែងដឹង លែងឮ លែងស្គាល់ និងធ្វើមិនឃើញអ្វីទាំងអស់។ បើនិយាយពីអំនួត គឺអួតកប់ពពក តែមើលទៅឫកពារអកប្បកិរិយាសម្តីសំដៅគឺជ្រកក្រោមអាចម៍ជន្លេន ផ្ទឹមពុំបានទៅនឹងអ្នកទិញអេតចាយផង!។ ក៏ប៉ុន្តែទិដ្ឋិភាពច្របូកច្របល់បែបនេះកើតឡើង វាពិបាកនឹងស្តីបន្ទោស ពួកក្មេងៗទាំងហ្នឹង??? ព្រោះដោយសារតែពួកចាស់ៗជាម៉ែ ជាឪ ជាអ្នកមានសមត្ថកិច្ចត្រួតត្រាការងារនេះ មិនចេះ មិនធ្លាប់

~

មិនដែលអប់រំពួកវាពីមុនៗមកទេដឹង ។ “ស្វាទោះឆ្លាត ទោះល្ងង់ ទោះខ្លៅ វាងាយចេះនឹងធ្វើត្រាប់” ???(Monkey see monkey do) គេរមែងសង្កេតឃើញថាជារឿយៗទាល់តែភ្លើងឆេះព្រៃអណ្តាតភ្លើងផុតចុងឫស្សី ទើបគនាំគ្នាធ្វើជាផ្អើលបៀមទឹកទៅព្រួស!!!

~

មានអ្នកមុខ អ្នកមាត់ មានមន្ត្រីតិចតួចដែលម្តងម្កាលចេញមុខឲ្យយោបល់ ណែនាំអប់រំ កែលម្អពួកបំពុលសង្គមតាម facebook ទោះបីជាដឹងមុនថាបានផលល្អតិចតួចក្តី តែជាជាងមិនបានធ្វើសោះ ។ ទម្រាំតែពពួកបំពុលសង្គមជាន់ពន្លិចប្រពៃណី បំផ្លាញវប្បធ៌ម អក្សរសិល្ប៍ ប្រមាថ ដល់សាសនាជាតិ ងាកមុខមកសុំទោស ឬ ទទួលទោសនោះ ឥទ្ធិពលអាក្រក់ៗ វាបានសាយភាយជះទៅឆ្ងាយហើយដិតជាប់ខួរក្បាលក្មេងៗក្នុងសង្គមខ្មែររួចទៅហើយ

~

ពេលណាមួយ ថ្ងៃណាមួយវានឹងផុសចេញមកជាថ្មីម្តងទៀតមិនខាន ។ តើមន្ត្រីៗនៃក្រសួងពាក់ព័ន្ធ ដូចជាក្រសួងព័ត៌មាន វប្បធ៌មវិចិត្រសិល្បៈ កិច្ចការសាសនា មហាផ្ទៃ និង ស្ថាប័នតុលាការ ជាដើម ដែលស៊ីប្រាក់ខែរាស្រ្ត ហើយមានកាតព្វកិច្ចបម្រើ ជាតិ សាសនា ព្រះមហាក្សត្រ គួរគប្បីធ្វើអ្វីដើម្បី

~

លុបបំបាត់ប្រភេទល្បែងល្ងីល្ងឺក្នុងបណ្តាញព័ត៌មានសង្គម facebook និង ពពួកបំពុលសង្គមខ្មែរមួយក្តាប់តូច ឬ ពីរបីដំបរស្វានោះ????? ។ ប្រិយមិត្តណាដឹង ជួយប្រាប់ផងព្រោះខ្ញុំក៏មិនដឹង ដោយសារតែខ្ញុំជារាស្ត្រសាមញ្ញៗធម្មតាៗ មិនសូវយល់ រាក់ជ្រៅ!!!

~

ប្រភព៖ប្រជាប្រិយ

Leave a Reply

Your email address will not be published. Required fields are marked *

error: ❌ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយនេះដោយគ្មានការអនុញាត⛔