មិនដឹងថា នៅស្រុកខ្មែរ មានរឿងបែបនេះដែរ ឬយ៉ាងណានោះទេ? កាលពីពេលថ្មីៗនេះ មានហេតុការណ៏ភ្ញាក់ផ្អើលមួយ នៅក្នុងប្រទេសជប៉ុន ដោយបុរសម្នាក់ បានដើរលួ.ចតែខោអាវក្នុង របស់នារីៗយកទៅទុកនៅផ្ទះរបស់ខ្លួន ក្រោយពីប៉ូលីសចាប់បាន ទើបបែករឿងនេះឡើង។
យោងតាមសារព័ត៌មានបរទេស បានផ្សាយថា ប៉ូលីសជប៉ុននៅខេត្តអាយជី បានចាប់ខ្លួនលោក Shiken Taniguchi អាយុ៥០ឆ្នាំ ដែលជាជនស.ង្ស័យគាស់ប.ង្អួច ចូលលួ.ចប្រាក់ចំនួន ២០.០០០ យ៉េន ស្មើនិង ២០០ដុល្លារ នៅក្នុងអគារមួយ ក្នុងតំបន់ Midori ។
~
ជននោះ បានសារភាពថា កន្លងមក គេលួ.ចរបស់របរអ្នកស្រុកប្រហែល ៥០លើក។ ជាពិសេសលួ.ចខោក្នុង និងអាវទ្រនាប់ស្ត្រីនៅតំបន់ Midori ចំនួន៤០លើក។ ក្រោយពេលប៉ូលីសទៅពិនិត្យមើលភ.ស្តុ.តាង នៅផ្ទះរបស់ជននោះ ក្នុងតំបន់ណាហ្គោយ៉ា ក៏ប្រទះឃើញខោក្នុង និងអាវទ្រ.នា.ប់ស្ត្រីចំនួន៧០០ ធ្វើឱ្យគេឆ្ងល់ថា តើជននោះលួ.ចយករបស់ទាំងនោះ ដើម្បីធ្វើអ្វីទៅ? ៕
~
~
~